សិលាពល
August 24, 2012 - Free Press Magazine
ដោយរំជួលចិត្តពេកលោក ជា ឡេង
ដែលបង្ហាញមុខក្នុងបន្ទប់សវនាការសាលាឧទ្ធរណ៏អំឡុងថ្ងៃទី៤កាល
ពីម្សិលមិញបានសម្រក់ទឹកភ្នែក ហើយនិយាយថា
ការចាប់ខ្លួនលោក និង លោក ម៉ឹក ដារ៉ា
អតីតប្រធាននាយកដ្ឋានប្រឆាំងការជួញដូរគ្រឿងញៀនថា
បណ្ដាលមកពីរឿងនយោបាយ ។
អតីតមន្ត្រីនគរបាលប្រឆាំងការជួញដូរគ្រឿងញៀនរូបនេះបាននិយាយ
ថា មានជម្លោះកាច់កុងប៉េងជើងគ្នាដ៏រ៉ាំរ៉ៃ រវាងលោក ម៉ឹក ដារ៉ា
និងអនុប្រធានរបស់គាត់គឺលោក ខៀវ សាម៉ុន
ដែលបច្ចុប្បន្នជាប្រធាននាយកដ្ឋានប្រឆាំងការជួញដូរគ្រឿងញៀន។
លោក ជា ឡេង បានលើកឡើងថា ” ខ្ញុំឈឺចាប់ណាស់ជំពោះរឿងនេះ
ពីព្រោះវាជារឿងអយុត្តិធម៌ណាស់ចំពោះខ្ញុំ ,
អ្នកទាំងអស់ដឹងទេថា នៅពេលនោះ លោក ខៀវ សាម៉ុន
មានជម្លោះជាមួយលោក ម៉ឹក ដារ៉ា..”។
គួរបញ្ជាក់ថា លោក ម៉ឹក ដារ៉ា និងលោក ជា ឡេង
ដែលត្រូវបានចាប់ខ្លួនដោយអង្គភាពប្រឆាំងអំពើពុករលួយ
ត្រូវជាប់ចោទជាច្រើនករណីទាក់ទងសំណុំរឿងគ្រឿងញៀន
ដែលត្រូវបានតុលាការខេត្តបន្ទាយមានជ័យ
ផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិត កាលពីអំឡុងខែ
មករា ដើមឆ្នាំ នេះ ៕
No comments:
Post a Comment