A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday, 22 August 2012

Interior Ministry returns registration application of the National Salvation Party citing errors (this is a pretext to stall the registration]

The Interior Ministry returns the application for the registration of the National Salvation Party, saying it contained two errors.  The first error is that election law requires 80 thumbprints, but the application only have 78 thumbprints. The second error is that the thumb-printers did not provide their proper addresses.
ក្រសួង​មហាផ្ទៃ​បំភ្លឺ​រឿង​រុញ​សំណុំ​លិខិត​​ សុំ​ចុះ​បញ្ចី​ឈ្មោះ​​របស់​គណបក្ស​សង្រ្គោះ​ជាតិ​​​ត្រឡប់​ក្រោយ 
ដោយៈស.បទុម
Tuesday 21 August 2012 -Free Press Magazine

ក្រសួង​មហាផ្ទៃ​​នៅ​ថ្ងៃ​​ទី ​២១ សីហា​​នេះ​បាន​​អះអាង​​ថា​​ការ​កោះ​ហៅ​​ឲ្យ​គណបក្ស​សង្រ្គោះជាតិ​ ឲ្យ​មក​​យ​ក​សំណុំ​លិត​​សុំ​ចុះ​បញ្ជី​​ឈ្មោះ​​របស់​ខ្លួន​​​ត្រឡប់​​ថយ​​ ក្រោយ​វិញ​ មិន​ពាក់​ព័ន្ធ​​នឹង​រឿង​​នយោ​បាយ​​​ទេ​ គឺ បណ្ដាល​មក​​ពី​​​គណបក្ស​នេះ ពុំ​បាន​បំពេញ​លក្ខណ​ត្រឹមត្រូវ ស្ដី​ពី​ការ​ចុះ​បញ្ជី​គណបក្ស​​នយោបាយ​​​ ។

(ពីឆ្វេង ទៅ ស្ដាំ) លោក កឹម សុខា អនុប្រធាន គណបក្សសង្រ្គោះជាតិ និងលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ
លោក ខៀវ សុភ័គ អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​​បាន​ថ្លែង​ប្រាប់​​ក្រុម​អ្នក​កាសែត​​ថា ការ​ដែល​ក្រសូង​មហា​ផ្ទៃ ហៅ គណបក្ស​សង្គ្រោះ​​ជាតិ​​ឲ្យ​​មក​​យក​​ឯក​សារ​របស់​ខ្លួន​​ទៅ​​វិញ​ ​គឺ​​បណ្ដាល​មក​​ពី​កំហុស​ពីរយ៉ាង ក្នុង​នោះ​​មាន​​ ទី​មួយ​​តាម​​ច្បាប់​​តម្រូវ​​ឲ្យ​​គណបក្ស​​នយោ​បាយ​​​ដែល​ស្នើ​​សុំ​​ចុះ​ បញ្ជី​​ឈ្មោះ​​ត្រូវ​តែ​មាន​ស្នាម​មេដៃ អ្នក​បង្កើត​​យ៉ាង​តិច​៨០​នាក់ តែ​ពាក្យ​ស្នើ​​សុំ​​របស់​គណបក្ស​​សង្គ្រោះ​ជាតិ​​មាន​​តែ​៧៨​​នាក់ និង ទី​ពីរ អ្នក​​ដែល​មាន​ស្នាម​​មេដៃទាំង​នោះ​​ពុំ​​មាន​អសយដ្ឋាន​ច្បាស់​លាស់ ។

លោក ប៉ុល ហំ​ម អ្នក​នាំ​ពាក្យ​​​របស់​​គណបក្ស​នេះ មិន​អាចទាក់ទង​​សុំ​​ការបំភ្លឺ​បាន​ទេ ​​ដោយទូ​រស័ព្ទ​ចូល​ច្រើន​ដង​​ពុំ​មាន​អ្នក​ទទួល ។ ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោ​យ​​មន្ត្រី​មួយ​​រូប​របស់​គណបក្ស​នេះ ​ដែល​និយាយ​​សុំ​​មិន​បញ្ចេញ​ឈ្មោះ ​បាន​ទទួល​ស្គាល់​​ថា ​ពិត​ជា​មាន​កំហុស​​ដូច្នេះ​មែន ហើយ​ថា នេះ​ជា​រឿង​បច្ចេក​ទេស​ ​ដោយ​​សារ​តែ​ឈ្មោះ ​ភូមិ ឃុំ មួយ​​ចំនួន​​ក្នុង​​ខេត្ត​ព្រៃវែង​​ត្រូវ​បាន​​ប្ដូរ ខុស​ពី​អត្តសញ្ញាណប័ណ្ណ​របស់​ពល​រដ្ឋ​ដែល​គណបក្ស​​​ទទួលបាន​​ ។ ឧទាហរណ៏​ដូច​ជា​ពី​ដើម​នៅ​ខេត្ត ព្រៃ​វែង​​មាន​ឈ្មោះ ​ឃុំ អ្នក​លឿង​ ឥឡូវ​ប្ដូរ​ទៅ​ជា​ឃុំ​ព្រៃក​ខ្សាយ (ក ) ជា​ដើម​។​
មន្ត្រី​ដដែល​បាន​បន្ត​ឲ្យ​​ដឹង​ថា ពេល​នេះ​​គណបក្ស​​​ពុំ​ទាន់​​បាន​​​កំណត់​​កាល​បរិច្ឆេទ​ច្បាស់​លាស់​ដើម្បី ​បញ្ជូន​​សំណុំ​​លិខិត​ទៅ​ជា​ថ្មី​ទេ ព្រោះ​កំពុង​ធ្វើ​ការ​កែ​សម្រួល ​៕

2 comments:

Anonymous said...
This comment has been removed by a blog administrator.
Anonymous said...
This comment has been removed by a blog administrator.