A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday, 31 August 2012

Hun Sen met president of the North Korean parliament in Iran សម្តេច​ហ៊ុនសែន ជួប​ប្រធានសភា​កូរ៉េខាងជើង នៅ​អ៊ីរ៉ង់

ថ្ងៃទី 31 សីហា 2012| ដោយ: CEN  

ភ្នំពេញ: ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុនសែន បាន​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ​លោក គីម យ៉ុង​ណា​ម ប្រធាន​គណៈ​ប្រធានសភា​ប្រជាជន​ជាន់ខ្ពស់ នៃ​សាធារណរដ្ឋ​ប្រជាមានិត ប្រជាធិបតេយ្យ​កូរ៉េ ឬ​កូរ៉េខាងជើង នៅក្រៅ​កិច្ចប្រជុំ​កំពូល​លើក​ទី​១៦ នៃ​ចលនា​មិន​ចូលបក្ស​សម្ព័ន្ធ ដែល​ធ្វើឡើង​នៅ​ទីក្រុង តេ​អេ​រ៉ង់ សាធារណរដ្ឋ​អ៊ីស្លាម អ៊ីរ៉ង់ កាលពី​រសៀល​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០១២​។​

​ នៅក្នុង​ជំនួប​ពិភាក្សា​នោះ លោក គីម យ៉ុង​ណា​ម មានប្រសាសន៍​លើកឡើង​ពី​ប្រវត្តិ​នៃ​ទំនាក់ទំនង​របស់​ប្រទេស​ទាំងពីរ ដែល​បង្កើតឡើង ដោយ​អតីត​ព្រះករុណា​ព្រះមហា​វិ​រក្ស​ត្រ​កម្ពុជា ព្រះករុណា​ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ជាមួយនឹង​លោក​សេនាប្រមុខ គីម អ៊ី​ល​សុង និង​បន្ត​រហូតមកដល់​លោក​សេនាប្រមុខ គីម យុង​អ៊ី​ល និង​មកដល់​បច្ចុប្បន្ន ព្រះករុណា​ព្រះបាទ​សម្តេចព្រះ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បន្ត​យកចិត្តទុកដាក់​ជាមួយនឹង​ឯកឧត្តម គីម យ៉ុង​អ៊ុន ដើម្បី​ពង្រឹងពង្រីក​ទំនាក់ទំនង​ការទូត នៃ​ប្រទេស​ទាំងពីរ​ឲ្យ​កាន់តែ​រឹងមាំ​ថែមទៀត​។


​ជាមួយគ្នានេះ លោក​ប្រធានសភា ក៏បាន​លើកឡើង​ដែរ​ថា ប្រមុខ​ដឹកនាំ​កូរ៉េខាងជើង លោក គីម យ៉ុង​អ៊ុន មានបំណង​បន្ត​ពង្រឹង​ទំនាក់ទំនង​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ ជាមួយនឹង​ប្រទេស​កម្ពុជា​លើ​វិស័យ​ជាច្រើន ដែល​ស្រប​ទៅ​និង​នយោបាយ​របស់ខ្លួន ដែលមាន​បំណង​ក្នុងការ​ពង្រីក​ទំនាក់ទំនង​ទៅ​ក្រៅប្រទេស​។

​ ជាមួយគ្នា​នោះ លោក​ប្រធានរដ្ឋសភា​កូរ៉េខាងជើង បាន​សំដែង​នូវ​ការវាយតំ​លៃ​ខ្ពស់ ចំពោះ​ជោគជ័យ ដែល​ប្រទេស​កម្ពុជា​ដឹកនាំ​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន ដែល​បាន​បញ្ចប់ទៅ កាលពី​ខែកក្កដា​កន្លងទៅ និង​មានសង្ឃឹម​យ៉ាង​មុតមាំ​ថា ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី កិច្ចប្រជុំ​កំពូល​អាស៊ាន នៅពេល​ខាងមុខ នឹង​បញ្ចប់​ទៅដោយ​ជោគជ័យ​បន្ថែមទៀត​។

​ទន្ទឹមនឹងនេះ លោក​ប្រធានរដ្ឋសភា​កូរ៉េខាងជើង ក៏បាន​សំដែង​ពី​បំណងប្រាថ្នា ក្នុងការ​អញ្ជើញសម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ទៅ​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​ជាថ្មី​ម្តងទៀត នៅ​សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​កូរ៉េ​។​

​ជាការ​ឆ្លើយតប​ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី មានប្រសាសន៍​ថ្លែង​នូវ​អំណរគុណ ជូន​ចំពោះ​លោក គីម យ៉ុង​អ៊ុន ដែល​បាន​ផ្ញើរ​នូវ​ការ​នឹករលឹក​មក​រូប​សម្តេច​។

​ សម្តេច​តេ​ជោ បន្តថា សម្តេច​ផ្ទាល់ និង​លោក គីម យ៉ុង ណា​ម ធ្លាប់បាន​ជួបគ្នា​នៅក្នុង​កិច្ចប្រជុំ​កំពូល នៃ​ចលនា​មិន​ចូលបក្ស​សម្ព​ន្ធ័​នេះ ចំនួន ៣​លើក រួចមកហើយ​។

​សម្តេច ​បន្តថា កម្ពុជា និង​សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​កូរ៉េ គឺជា​មិត្ត​ចាស់​នឹង​គ្នា នៅក្នុង​ចលនា​មិន​ចូលបក្ស​សម្ព័ន្ធ តាមរយៈ​នេះ យើង​ត្រូវតែ​រួម​រួមគ្នា ក្នុងការ​ពង្រឹង​ចលនា​នេះ ឲ្យ​កាន់តែ​សកម្ម​ថែមទៀត​។

​ទាក់ទង​នឹង​ទំនាក់ទំនង​ទ្វេភាគី សម្តេច​តេ​ជោ ហ៊ុនសែន បានស្នើ​ឲ្យ​ភាគី​បន្ត​ពង្រីក​កិច្ចសហប្រតិបត្តិការ ដែល​បន្សល់ទុក​ពី​ថ្នាក់ដឹកនាំ​ជំនាន់​មុន ឲ្យ​កាន់តែ​រឹងមាំ​ថែមទៀត​៕​

No comments: