A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday, 4 August 2012

Former Khmer Rouge cadre said Vietnam annexed many Khmer villages in Ratanakiri province

Mr. Rochoem Tun, former confidant of Khmer Rouge leader Pol Pot, who is an ethnic Jarai from Ratanakiri, has told the Khmer Rouge Tribunal that Vietnam had annexed many Khmer villages in Ratanakiri from 1975 t0 1979. He said first Vietnam asked to use the areas as their sanctuaries then refused to give the lands back to Cambodia after they liberated South Vietnam in 1975. They controlled those villages until today, he said.

He said his birth village and his relatives are now in Vietnam. He said he had visited his birth village and his relatives, but the place and the village are now controlled by Vietnam.
អតីត​កម្មា​ភិបាល​ជាន់​ខ្ពស់​សម័យ​ខ្មែរ​ក្រហម​អះ​អាង​ថា​ វៀត​ណាម​យក​ដី​កម្ពុជា​ជា​ច្រើន​ភូមិ​ក្នុង​ខេត្ត​រតនគីរី​

ror-cherm-tun-eccc

​ដោយ ពៅ មេត្តា និងស៊ុន ណារិន ថ្ងៃសុក្រ ទី03 សីហា ឆ្នាំ2012
Source: VOD
អតីត​​​កម្មា​​​ភិបាល​​ជាន់​​​ខ្ពស់​​ក្នុង ​​របប​​កម្ពុជា​​ប្រជា​​ធិប​តេយ្យ​​ ថ្លែង​ថា ​វៀត​ណាម​​បាន​​យក​ដី​កម្ពុជា​​​​​​នៅ​​​ខេត្ត​​​រតន​គិរី​​ ជា​ច្រើន​​​ភូមិ​​​អំឡុង​​ឆ្នាំ​​​​១៩៧៥ ​ក្នុង​​សម័យ​​​សង្គ្រាម​​​វៀត​​ណាម​ និង​​ឆ្នាំ​​១៩៧៩ ​ក្រោយ​​សម័យ​​ខ្មែរ​​ក្រហម​​ដួល​​​រលំ​ ​​។
អតីត​កម្មា​ភិ​បាល​ជាន់​ខ្ពស់​ និង​ជា​មនុស្ស​ស្និទ្ធ​​នឹង​​​លោក​​ប៉ុល​ ព​ត គឺ​​លោក ​រចិម​ តុណ​ ដែល​ជា​​ជន​​​ជាតិ​​​ដើម​​​ចារាយ​ មាន​​ស្រុក​កំណើត​នៅ​​ខេត្ត​​​រតនគិរី​ ​ថ្លែង​​​ក្នុង​​សាលា​​ក្តី​​ខ្មែរ​​​ក្រហម​ ​ថ្ងៃ​ទី​​៣១​ ​​ខែ​កក្កដា ​​ឆ្នាំ​​​២០១២​​​​ ​ថា ​ភូមិ​​និង​​សាច់​​ញាតិ​​​របស់​​លោក​ជា​​​ច្រើន​ ត្រូវ​​​បាន​​​វៀត​​ណាម​​​គ្រប់​គ្រង​​​រហូត​​មក​​ដល់​​បច្ចុប្បន្ន​​នេះ​ ​៖”វៀត​ណាម​​បាន​​សុំ​ដី​​យើង​​រស់​​នៅ​​ ដែល​កន្លែង​ កន្លែង​កន្ទូរ​នាក់​​ហ្នឹង​ ប៉ុន​ដ៏​រំដោះ​ហើយ​ហ្នឹង​គឺ​វៀតណាម​យក​រហូត​ រហូត​ដល់​សព្វ​ថ្ងៃ​ហ្នឹង​​ មែន​ឲ្យ​យើង​វិញ​​ណា នៅ​រហូត​ដល់​រាល់​ថ្ងៃ​ហ្នឹង​”​។
លោក ​រចិម ​តុណ​ ​បាន​​ឲ្យ​ដឹង​​ទៀត​​ថា​ ក្នុ​ងឆ្នាំ​​២០១០​ លោ​ក​​បាន​​ទៅ​លេង​​​សាច់​​ញាតិ​ ដែល​វៀត​​ណាម​​កំពុង​​​គ្រប់​គ្រង​​នោះ​ ហើយ​​បាន​​ដឹង​​អំពី​​វៀត​ណា​ម​​អប់​ជន​​ជាតិ​ខ្មែរ​ថា​ ដី​ខ្មែរ​​បច្ចុប្បន្ន​​ជា​​ដី​វៀត​ណាម ​ព្រោះ​​វៀ​ត​​​ណាម​​ជួយ​​រំដោះ​ក្នុង​ឆ្នាំ​​​១៩៧៩​​ ៖”គាត់ ​ថាគេអប់​រំ​គេថា ​ឥឡូវ​ហ្នឹង​ខ្មែរ​ហ្នឹង​គឺថា​អនាគត​ដីខ្មែ​រ​​គឺ​​របស់​វៀត​ណាម​តែ​ទាំង​ អស់​ហ្នឹង​ វៀតណាម​គេ​បាន​រំដោះ​៧៩ គេ​ថា​របស់គេទាំងអស់​​ ថ្ងៃ​ណា​ក៏​គេ​យក​បាន​ដែរ​គ្រាន់​តែ​គេ​​លើក​កម្លាំង​គេ​៥០​លាន​មក ​មក​នៅ​កម្ពុជា​​ គេ​ថា​នៅ​បាន​បាត់​ទៅ​ហើយ​”​។ ​

ប្រធាន​​​គណៈ​កម្ម​​ការ​​ព្រំ​​ដែន​​​កម្ពុជា​ ​លោក វ៉ា ​​គឹម​ហុង​ មិន​អត្ថាធិ​ប្បាយ​​​លើ​បញ្ហា​នេះ​ទេ​​ ដោយ​​ប្រាប់​​ថា​ ​​ជាប់​​ប្រជុំ​​។ ​អភិបាល​​​ខេត្ត​​រតនគិរី ​លោក​ ប៉ាវ​ ហម​​ផាន ​​បាន​បដិ​សេធ​​ការ​​​លើក​​​ឡើង​​​របស់​​​លោក​ រចឹម​ តុណ​ ទាក់ទ​ង​នឹង​ការ​បាត់​បង់​ទឹក​ដី​នៅ​ក្នុង​ខេត្ត​នេះ​​ ។
ប្រធាន​​គណៈ​កម្មា​ធិការ​​ព្រំ​ដែន​​កម្ពុជា​ ដែល​​មាន​​ទីស្នាក់​ការ​​នៅ​​ប្រទេស​​បារាំង​លោក ​​​​ស៊ាន​ ប៉េងសែ ​​ ​​មាន​​​ប្រសាស​ន៍​​ប្រាប់​​VOD​ ​នៅ​​ថ្ងៃ​​​ព្រហស្បតិ៍​ ​​ទី​​០២​ខែ​​សីហា​​ថា ​លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន​ សែន​ ក៏​ស្ថិត​​នៅ​​ក្នុង​​របប​​ខ្មែរ​ក្រហម​ដែរ​ ហើយ​​គាត់​​គួរ​​តែ​​ដឹង​ពី​ការ​ដែល​ប្រជា​ពល​រដ្ឋ​វៀត​ណាម ​​ចូល​​​​​ទឹក​​ដី​កម្ពុជា​ ៖”ពេល​ដែល​ខ្មែរ​ក្រហម​នៅ​ត្រួត​ត្រា​ហ្នឹង ​​​ គឺ​ថ្ងៃ​ខែ​៦​រហូត​ដល់​ខែ​៨​ពីរខែរួច​​​មក​​ទើប​​ដក​ទ័ព​​​ថយ​​ទៅ​​វិញ​​គួរ ​​​គាត់​នៅ​​​ខ្មែរ​​​ក្រហម​​​ដែរ​​ជំនាន់​​ហ្នឹង​​ គួរ​តែ​គាត់​ដឹង​ថា​រឿង​ហ្នឹង​វា​នៅ​ពេល​ដែល​​ខ្មែរ​ក្រហម​​​ត្រួត​​​ត្រា​” ​​។​
បញ្ហា​​​ព្រំដែន​​​កម្ពុជា​ ​វៀត​ណាម​​ ជា​បញ្ហា​​រសើប​​សម្រាប់​​​អ្នក​​នយោបាយ​​ខ្មែរ​​។​ កាល​​​ពី​​ចុង​​ឆ្នាំ​​​២០០៩​ ​លោក ​​សម ​រង្ស៊ី ​ប្រធាន​គណ​ប​ក្ស​​សម​រង្ស៊ី​ បាន​និរទេស​​​​​ខ្លួន​​​ទៅ​​​ក្រៅ​ប្រទេស​​ បន្ទាប់​​​ពី​ដក​តម្រុយ​បង្គោល​​ព្រំ​ដែន​​កម្ពុជា​-វៀត​​ណាម ​​ក្នុង​​ខេត្ត​ស្វាយ​​រៀង​ ហើយ​លោក​ត្រូវ​បាន​តុលា​ការ​កាត់​​ទោស​កំបាំង​មុខ​ ​។​
ជុំវិញ​​ការ​​ចោទ​ថា ​​រដ្ឋា​ភិបាល​​បច្ចុ​ប្បន្ន​​បណ្តោយ​​ឲ្យ​​វៀត​ណាម​យក​ទឹក​​ដី​នោះ​ លោក​នាយក​​រដ្ឋ​​មន្ត្រី​ ​ហ៊ុន ​សែន​ បាន​ប្រកាស​ជា​សាធារ​ណៈ​​កាល​ពី​ថ្ងៃ​ទី​១​ខែ​សីហា ​ថា ​លោក​នឹង​​​ចូល​បំភ្លឺ​​នៅ​រដ្ឋ​សភា​ឆាប់ៗ​នេះ​ ដើម្បី​​បង្ហាញ​​ថា​ការ​​ដែល​លោ​ក​ដឹក​​នាំ​រដ្ឋា​ភិបាល ​មិន​​ធ្វើ​​ឲ្យ​បាត់​​បង់​​ទឹក​​ដី​​ទេ​ និង​បក​​ស្រាយ​​លើ​​ការ​​ចោទ​​ប្រកាន់​​កន្លង​មក​​​។​
សូម​ជ​ម្រា​ប​ថា​​ កាល​ពី​ឆ្នាំ​​២០១០ ​​​រដ្ឋ​សភា ​​កម្ពុជា​ ឡាវ​ និង​​វៀត​ណា​ម បាន​​អនុ​ម័ត​​បង្កើត​​តំបន់ ​​ត្រីកោណ​មួយ​នៅ​ព្រំ​ដែន​​នៃ​ប្រទេស​​​ទាំង​​​បី​ ​​ដើម្បី​​អភិវឌ្ឍ​​​សេដ្ឋ​​​កិច្ច​​រួម​គ្នា​​​កាត់​បន្ថយ​​​ភាព​​​ក្រីក្រ ​។​ តំបន់​ត្រី​កោណ​​នោះ​ មាន​​ខេត្ត​​របស់​​​កម្ពុជា​​ចំនួន​ ៤ គឺ​​ខេត្ត​រ​តនគិរី​​ មណ្ឌល​គិរី​ ​ស្ទឹង​​​ត្រែង​ និង​​ខេត្ត​​ក្រចេះ​​។ ចំណែក​​​ប្រ​ទេស​​ឡាវមា​ន​៤​ ខេត្ត​ និង​​វៀត​ណាម ​មាន​​​ចំនួន​៤​ខេត្ត​​ដែរ​​៕

4 comments:

Anonymous said...

if Cambodia to become a province of China, would the viet still be interested in annexing anymore khmer territory ?

Anonymous said...

China already annexed Tibet. It already got a mouthful.

Anonymous said...

Are you saying we should escape from the mouth of a crocodile and get into the mouth of the dragon. I DON'T THINK SO. Here are the ways in my opinions that can helps Cambodia out:
1. The best ways to take back our land a long Vietnamese border is to get Hun Sen and his CPP out of the office by NOT vote for them.

2. Install a real monarchy which is SISOWATH
BLOOD LINE NOT NORODOM.

3. Then start rebuild our armed forces with professional training and equipped them with some modern AIR DEFENSE, Modern MBT tanks such as Chinese Type 72 which is
affordable, more larger warships from China, more longer range 155mm artillery system from France & China. PAY OUR SOLDIERS DESCENT SALARIES.

4. Start building up international diplomatic friends who still believe in RIGHT AND WRING.

5. Start looking for the BEST European and American lawyers who can help us fight at ICJ, find a way within our constitutions to void these CPP illegal treaties with Vietnam.

6. Put these traitors Khmers on a real neutral Cambodian court.

7. Beef up our forces along Vietnamese and Laos borders points.







4.

4.

Anonymous said...

Nice!!!! Then exterminate the yuon and then split them with china. May peace and harmony to Khmer and china for a million year and beyond.