A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 4 August 2012

Hun Sen to explain to parliament about border demarcation with Vietnam on 9 August

សម្តេច​ហ៊ុន​សែន ចូល​បំភ្លឺ​រដ្ឋសភាដោយ​ផ្ទាល់មាត់ រឿង​ព្រំដែន​កម្ពុជា​-​វៀតណាម នៅ​ថ្ងៃ​ទី​៩​សីហា

 ថ្ងៃទី 4 សីហា 2012
ដោយ: សុខ ភក្តី  CEN

ភ្នំពេញ: នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​៩ ខែ​សីហា ឆ្នាំ​២០១២ វេលា​ម៉ោង ៨ ព្រឹក រដ្ឋសភា នឹង​បន្ត​សម័យប្រជុំ​រដ្ឋសភា លើក​ទី​៨ នីតិកាល​ទី​៤ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​ហេង​សំរិន ប្រធានរដ្ឋសភា​។ ក្នុង​កិច្ចប្រជុំ​រដ្ឋសភា​នោះ សម្តេចនាយក​រដ្ឋមន្ត្រី​ហ៊ុន​សែន នឹង​ចូល​បំភ្លឺ​ដោយ​ផ្ទាល់មាត់​ជូន​រដ្ឋសភា លើ​ការងារ​បោះបង្គោល​ព្រំដែន រវាង​កម្ពុជានិង​វៀតណាម​។​

​សេចក្តីជូនដំណឹង​របស់​អគ្គលេខាធិការ​ ដ្ឋា​ន​រដ្ឋសភា ចុះ​ថ្ងៃ​ទី​៣​សីហា ឆ្នាំ​២០១២ បង្ហាញថា កិច្ចប្រជុំ​រដ្ឋសភា នា​ថ្ងៃ​ទី​៩​សីហា ឆ្នាំ​២០១២ នឹង​ពិភាក្សា អនុម័ត​លើ​របៀបវារៈ ដូចតទៅ​៖

១-​ការបោះឆ្នោត​ជ្រើសតាំង​លោក ពេជ្រ គឹម​ស្រ៊ាង ជា​សមាជិក​គណៈកម្មកា​រ​សុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​កិច្ចការនារី​

២- ​ការពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​រវាង​រាជរដ្ឋាភិបាលនៃ​ ព្រះរាជាណាចក្រ​កម្ពុជា និង​រដ្ឋាភិបាល​នៃ​រដ្ឋ​កាតា ស្តីពីការគ្រប់គ្រង​ការប្រើប្រាស់​ហត្ថ​ពលកម្ម នៅ​រដ្ឋ​កាតា​


៣-​ ការពិភាក្សា និង​អនុម័ត សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័ត​យល់ព្រម​ឲ្យ​ព្រះរាជាណាចក្រ​កម្ពុជា ចូលរួម​ក្នុង​អនុសញ្ញា​រ៉ូ​ថឺ​ដាម ស្តីពី នីតិវិធី នៃ​ការយល់ព្រម​ផ្តល់​ព័ត៌មាន​ជា​មុន ចំពោះ​សារធាតុ​គីមី និង​ថ្នាំ​កសិកម្ម​គ្រោះថ្នាក់ ក្នុង​ពាណិជ្ជកម្ម​អន្តរជាតិ​

៤-​ ការឆ្លើយបំភ្លឺ​ដោយ​ផ្ទាល់មាត់​ជូន​រដ្ឋសភា លើ​ការងារ​បោះបង្គោល​ព្រំដែន រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​។​

​ កាលពី​ថ្ងៃ​ទី​២ ខែ​សីហា ឆ្នាំ​២០១២ ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​បញ្ចប់​ការសិក្សា​ផ្នែក​ច្បាប់ និង​សេដ្ឋកិច្ច សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា សម្តេច​នឹង​ចូល​បំភ្លឺ​រដ្ឋសភា ដើម្បី​ឆ្លើយតប​នឹង​សំណួរ​របស់​ក្រុម​អ្នកតំណាងរាស្ត្រ​គណបក្ស​សមរង្ស៊ី ជុំវិញ​ដំណើរការ​បោះបង្គោល​ព្រំដែន​កម្ពុជា និង​វៀតណាម ដែល​ត្រូវ​បញ្ចប់​នៅ​ដំណាច់​ឆ្នាំ​២០១២​។

​ក្នុង​ដំណើរការ​ បោះបង្គោល​កំណត់​ព្រំដែន​កម្ពុជា​-​វៀតណាម ដែល​បាន​ចាប់ផ្តើម​កាលពី​ឆ្នាំ​២០០៦ មាន​ការដោះដូរ​ភូមិ​មួយចំនួន នៅ​ព្រំដែន​របស់​កម្ពុជា ទៅ​ឲ្យ​វៀតណាម ដែល​គណបក្ស​ប្រឆាំង និង​អង្គការ​សង្គម​ស៊ីវិល​មួយចំនួន ចាត់ទុកថា ធ្វើឲ្យ​កម្ពុជាបាត់បង់​ទឹកដីទៅ​ឲ្យ​វៀតណាម​។​

​ក៏ប៉ុន្តែ​ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បដិសេធ​ដាច់អហង្ការ ហើយ​បាន​ប្រកាស​ចូល​ខ្លួន​បំភ្លឺ​រដ្ឋសភាដោយផ្ទាល់ ហើយ​សម្តេច​ត្រូវការ​រយៈពេល ៤ ម៉ោង និង​ស្នើ​ឲ្យមាន​ការផ្សាយ​បន្ត​ផ្ទាល់​ពី​បទ​អន្តរាគមន៍​របស់​សម្តេច​ផងដែរ​ ៕​

3 comments:

Anonymous said...

It is very serious crime to betrayed your country by ceding land to Yuon....First they ask to Yuon use land then they kept in after long period of time it theirs.Hun sen better becareful when deal with this Yuons people.

Anonymous said...

We Cambodian HAD NOT LEARNED from our past mistakes when dealing with Viets, Siam, Laotian. We will continue to loose our land as long as we not learned from past mistakes and continue to have traitors within our peoples.

Anonymous said...

Yes, you're right my fellow....As long as we don't learn mistakes will be repeated itself again and again...We all khmers must spreads the words about these diseased of traitor not to be repeated itself...