A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday, 12 July 2012

Thai soldiers entered the Preah Vihear de-militarised zone

Thai soldiers entered the Preah Vihear de-militarised zone after Cambodian government accused them of disrespecting the ICJ order by laying more barbed wires in the de-militarised zone in front of Preah Vihear temple.
ទាហាន​ថៃ ចុះ​ពិនិត្យ​ភូមិសាស្ត្រ នៅ​តំបន់​គ្មាន​កងទ័ព​បណ្តោះអាសន្ន មុខ​ប្រាសាទព្រះវិហារ​ 

(ថ្ងៃទី 12 កក្កដា 2012) | 
ដោយ: សុខ ភក្តី 

ភ្នំពេញ: កង​ទាហាន​ឈុតខ្មៅ ដែល​មាន​ប៉ូលិស​ហែហម​ផង បាន​ជិះ​អេ​រីកូចំនួន​ពីរ​គ្រឿង ចុះ​មើល​ភូមិសាស្ត្រ នៅ​ចំណុច​មុខ​ផ្ទះ​ក្រហម ស្ថិត​នៅ​ព្រំដែន​ប្រាសាទ​ព្រះវិហារ កាលពី​ព្រឹក​ថ្ងៃទី​១២​កក្កដា ឆ្នាំ​២០១២​។ ក៏ប៉ុន្តែ​មិន​បង្ក​ឲ្យមាន​ភាព​តានតឹង​រវាងក​ង​ទ័ព​កម្ពុជា និង​កងទ័ព​ថៃ នៅតាម​បណ្តោយ​ព្រំដែន បាន​ប្រឈមមុខ​ដាក់គ្នា​ចាប់តាំងពី​ថ្ងៃ​ទី​១៥​កក្កដា ឆ្នាំ​២០១២ ឡើយ​។​

​លោក​ឧត្តមសេនីយ៍ឯក ស្រី ឌឹ​ក មេបញ្ជាការ​កងពល​ធំ​លេខ​៣ ប្រចាំ​ទិស​ប្រាសាទ​ព្រះវិហារ បាន​បញ្ជាក់​ដោយ​ខ្លី នៅ​រសៀល​ថ្ងៃ​ទី​១២​កក្កដា ឆ្នាំ​២០១២​ថា សភាព​ការណ៍​​ព្រំដែន​ប្រាសាទ​ព្រះវិហារ មកដល់​រសៀល​នេះ មាន​លក្ខណៈ​ធម្មតា មិន​មាន​ភាព​តានតឹង​ណាមួយ​ទេ​។​


​ជា​ការកត់សម្គាល់ វត្តមាន​របស់​កងទ័ព និង​ប៉ូលិស​ថៃ មក​កាន់​តំបន់​គ្មាន​កងទ័ព​បណ្តោះអាសន្ន នៅមុខ​ប្រាសាទ​ព្រះវិហារ នា​ថ្ងៃ​ទី​១២​កក្កដា ឆ្នាំ​២០១២ បាន​ធ្វើឡើង តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ ក្រោយពី​កម្ពុជា កាលពី​ថ្ងៃ​ទី​១១​កក្កដា ឆ្នាំ​២០១២ តាមរយៈ​លោក​នាយ​ឧត្តមសេនីយ៍ ជា តារា មេបញ្ជាការរង​កង​យោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជា​ការ​កងទ័ព ប្រចាំ​ព្រំដែន​កម្ពុជា​-​ថៃ បាន​ប្រកាស​ពី​ជំហរ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការដក​កងទ័ព​ជា​ឯកតោ​ភាគី នៅ​ថ្ងៃ​ទី​១៧ និង​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០១២ ចេញពី​តំបន់​គ្មាន​កងទ័ព​បណ្តោះអាសន្ន នៅ​ព្រំដែន​ប្រាសាទ​ព្រះវិហារ ស្រប​តាម​ដីកា​របស់​តុលាការ​ឡាអេ កាលពី​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០០៨​។​

​ក៏​ប៉ុន្តែ​លោក​នាយ​ ឧត្តមសេនីយ៍ ជា តារា បាន​លើកឡើង​ថា ការដក​ទ័ព​នោះ ក៏​ត្រូវតែ​មាន​អ្នកសង្កេតការណ៍​ឥណ្ឌូនេស៊ី ចូលរួម​សង្កេតការណ៍​ផងដែរ​៕​

No comments: