Tuesday, 17 July 2012
ដោយ៖ បាន ចក់, ប៉ោ សេដ្ឋា
DAP news
ភ្នំពេញ៖ គណបក្សប្រឆាំង សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស បានយល់ព្រមបង្រួប បង្រួមគ្នាហើយ ក្រោយពីជួបពិភាក្សាចំនួនពីរថ្ងៃ (១៦-១៧ កក្កដា ២០១២) នៅរដ្ឋធានីម៉ានីល ប្រទេសហ្វលីពីន។
លោក សម រង្ស៊ី និងលោក កឹម សុខា បានធ្វើសន្និសីទរួមគ្នាមួយ នាពេលសៀលថ្ងៃទី១៧ ខែកក្កដានេះ ដើម្បីបញ្ជាក់អំពីលទ្ធផល នៃការចរចា រវាងគណបក្សទាំងពីរ។
លទ្ធផលនៃការចរចា៖
គណបក្សសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស បានឯកភាពគ្នាដោយឲ្យលោក សម រង្ស៊ី ធ្វើជាប្រធាន និងលោក កឹម សុខា ជាអនុប្រធាន។ ចំពោះក្នុងដំណាក់កាលនៃការចរចាស្វែង រករូបមន្តសម្របសម្រួល បង្រួបបង្រួម និងការដាក់បញ្ចូលគ្នានោះ ជាបណ្តោះអាសន្ននេះ គណបក្សទាំងពីរបានឯកភាពបង្កើតឈ្មោះមួយគឺ ចលនាប្រជាធិបតេយ្យសង្រ្គោះជាតិ។
សន្និសីទនេះបានធ្វើឡើង នៅស្នាក់ការកណ្ដាល គណបក្សសម រង្ស៊ី ដែលស្ថិតនៅផ្ទះលេខ ៥៧៦ ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ៕

- នឹងរួបរួមគ្នា ដើម្បីសង្រ្គោះកម្ពុជា ផ្លាស់ប្តូរ នយោបាយ ស្របទៅតាម ឆន្ទៈរបស់ ប្រជាពលរដ្ឋ កម្ពុជា។
- នឹងរួមបញ្ចូលគ្នា ជាជាតិនិយម ប្រជាធិបតេយ្យ និងបង្កើតឲ្យមានប្រជាធិបតេយ្យ និងការពារ ផលប្រយោជន៍ ប្រជាជន ជាតិ សាសនា។
- ជម្រុញឲ្យមានសេរីភាព សន្តិភាពគ្រប់បែបយ៉ាងនៅក្នុងប្រទេសកម្ពុជា ដោយផ្លាស់ប្តូររបៀប គ្រប់គ្រងកាន់ អំណាចរបស់រដ្ឋាភិបាលសព្វថ្ងៃ។
- ផ្លាស់ប្តូរប្រព័ន្ធបច្ចុប្បន្នរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។
- ទទួច និងជម្រុញឲ្យមានការចូលរួមដោយសេរី ស្របច្បាប់។
- ស្នើឲ្យប្រទេសសមាជិកអាស៊ាន គោរពច្បាប់តាមលទ្ធិប្រជាធិបតេយ្យ។
គណបក្សសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស បានឯកភាពគ្នាដោយឲ្យលោក សម រង្ស៊ី ធ្វើជាប្រធាន និងលោក កឹម សុខា ជាអនុប្រធាន។ ចំពោះក្នុងដំណាក់កាលនៃការចរចាស្វែង រករូបមន្តសម្របសម្រួល បង្រួបបង្រួម និងការដាក់បញ្ចូលគ្នានោះ ជាបណ្តោះអាសន្ននេះ គណបក្សទាំងពីរបានឯកភាពបង្កើតឈ្មោះមួយគឺ ចលនាប្រជាធិបតេយ្យសង្រ្គោះជាតិ។
សន្និសីទនេះបានធ្វើឡើង នៅស្នាក់ការកណ្ដាល គណបក្សសម រង្ស៊ី ដែលស្ថិតនៅផ្ទះលេខ ៥៧៦ ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ៕
No comments:
Post a Comment