A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday, 23 July 2012

Sao Rany sue Prince Ranariddh to hand over party seal [Another political theatre played by Sao Rany but was directed by Hun Sen and Nhiek Bun Chhay]

www.dap-news.com

Sao Rany (pictured), the sacked secretary-general of the Norodom Ranariddh Party, has lodged a lawsuit at the Phnom Penh Court on Monday 23 July to request the court to force party president Prince Ranariddh to hand over party seal to him.
លោកសៅ រ៉ានី ប្តឹង ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ឲ្យប្រគល់ ត្រាបក្ស ជូនខ្លួន 

 Monday, 23 July 2012 17:25 ដោយៈបាន ចក់-Posted : ID-014 DAP News

ភ្នំពេញៈ អគ្គលេខាធិការបក្ស នរោត្តម រណឫទ្ធិ លោក សៅ រ៉ានី នៅរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១២ បានដាក់ពាក្យបណ្តឹង ទៅកាន់តុលាការក្រុងភ្នំពេញ ប្តឹង សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ចំនួនបីករណី ដែលករណីទាំងនោះ បង្គាប់ឲ្យទ្រង់ ប្រគល់ត្រាបក្សជូនលោក។
លោក សៅ រ៉ានី បានមានប្រសាសន៍ ប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីដាក់ពាក្យបណ្តឹងទៅ លោក ជីវ កេង ប្រធានសាលាដំបូងរាជធានីភ្នំពេញ ដោយផ្ទាល់ដៃនោះថា ពាក្យបណ្តឹង ដែលលោកបានដាក់ជូនទៅនោះ គឺដើម្បីឲ្យតុលាការសម្រេចរក្សាការពារ ស្របទៅតាមលក្ខន្តិកៈ របស់គណបក្សតែប៉ុណ្ណោះ។

លោក សៅ រ៉ានី បានបញ្ជាក់ថា "ខ្ញុំសូមឲ្យចេញនូវសេចក្តីសម្រេចការពារ ទី១ ខ្ញុំសូមឲ្យទទួលស្គាល់សិទ្ធិតួនាទីភារកិច្ច អគ្គលេខាធិការ អគ្គលេខាធិការរង និងគណៈ កម្មការអចិន្ត្រៃយ៍ នៃគណបក្ស នរោត្តម រណឫទ្ធិ ជាបណ្តោះអាសន្ន។ ទី២ ខ្ញុំសូមបង្គាប់ឲ្យភាគីចុងចម្លើយ ប្រគល់ត្រាគណបក្ស នរោត្តម រណឫទ្ធិ ឲ្យមកភាគីដើម បណ្តឹង ដើម្បីរក្សាគ្រប់គ្រងប្រើប្រាស់ នូវឧត្តមភាពការងារប្រចាំថ្ងៃ របស់អគ្គលេខាធិការដ្ឋាន របស់គណបក្ស នរោត្តម រណឫទ្ធិ។ ទី៣ សុំផ្អាក ឬព្យួរ ជាបណ្តោះ អាសន្ននូវសិទ្ធិរបស់ភាគីចុងចម្លើយ ក្នុងការបញ្ចប់ភារកិច្ច ឬតែងតាំង ឬដេញចេញថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់ នៃគណបក្សនរោត្តម រណ ឬទ្ធិ។”
លោក សៅ រ៉ានី បានមានប្រសាសន៍បន្តទៀតថា ពាក្យបណ្តឹងដែលលោកបានដាក់ ទៅតុលាការខាងលើនេះ គឺផ្អែកទៅលើច្បាប់លក្ខន្តិកៈរបស់បក្ស និងលិខិតក្លែង ដែលព្រះអង្គម្ចាស់ បានបញ្ឈប់តួនាទីរបស់លោក កាលពីកន្លងទៅថ្មីៗនេះ ជាមួយនឹងមន្រ្តីចំនួន៥នាក់ផ្សេងទៀតនោះ។
ពាក់ព័ន្ធនិងបញ្ហា រហូតឈានដល់ការប្តឹងផ្តល់គ្នារវាង លោក សៅ រ៉ានី ជាមួយនឹងព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិនេះ គឺបានកើតឡើង បន្ទាប់ពីព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១២កន្លងទៅនេះ ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ បានចេញលិខិតមួយច្បាប់ ដែលក្នុងលិខិតនោះ បានបញ្ឈប់តួនាទីរបស់ លោក សៅ រ៉ានី និងសមាជិកចំនួន ៥នាក់ផ្សេងទៀត ចេញពីអគ្គលេខាធិការ អគ្គលេខាធិការរង និងសមាជិក គណៈកម្មការធិការអចិន្រ្តៃយ៍បក្ស នរោត្តម រណឫទ្ធិ បន្ទាប់ពីមានសកម្មភាព របស់លោក សៅ រ៉ានី ដឹកនាំសមាជិកជាច្រើននាក់ ទៅបង្រួបបង្រួមជាមួយ និងគណបក្សហ៊្វុនស៊ិនប៉ិច ដែលបច្ចុប្បន្នដឹកនាំ ដោយលោក ញឹក ប៊ុនឆៃ និងលោក កែវ ពុទ្ធរស្មី ជាប្អូនថ្លៃរបស់ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិនោះ។
លោក សៅ រ៉ានី បានចាត់ទុកលិខិតនេះថា ជាលិខិតក្លែងក្លាយ ដោយលិខិតនេះធ្វើនៅរាជធានីភ្នំពេញ ហើយព្រះអង្គម្ចាស់ គង់នៅឯស្រុកបារាំងនោះ។ ប៉ុន្តែទោះបី ជាយ៉ាងណាក៏ដោយ ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ បានចេញលិខិតមួយ កាលពីថ្ងៃទី២២ ខែកក្កដា កន្លងទៅថា លិខិត និងព្រះហត្ថលេខា ដែលបានចុះនោះ គឺជា ហត្ថលេខា របស់ព្រះអង្គពិតប្រាកដ មិនក្លែងក្លាយ ដូចលោក សៅ រ៉ានី ប្តឹងចោទប្រកាន់នោះឡើយ។
កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១២ កន្លងទៅនេះ នាវិមានសន្តិភាព រាជធានីភ្នំពេញ ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្ស នរោត្តម រណឫទ្ធិ និងលោក ញឹក ប៊ុនឆៃ ប្រធានប្រតិបត្តិគណបក្ស ហ៊្វុនស៊ិនប៉ិច បានចុះហត្ថលេខាថា ពួកខ្លួននឹងច្របាច់បញ្ចូលគ្នា ទៅជារាជានិយមតែមួយ ជ្រកក្រោមគណបក្ស ហ៊្វុនស៊ិនប៉ិចវិញ ក៏ប៉ុន្តែការបញ្ចូលគ្នានេះ ត្រូវបានបរាជ័យ ដោយភាពក្រឡិចក្រឡុច របស់ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ដែលស្តាប់ពាក្យញុះញង់ របស់មន្ត្រី ជាន់ខ្ពស់ក្នុងបក្សនោះ ដែលគេដឹងថា ទំនងជាលោក អន្ទន ដាយ៉ាតនោះ។
ដោយសម្លឹងឃើញ សំឡេរាជានិយម កំពុងឆ្ពោះទៅកាន់លេខសូន្យនោះ លោក សៅ រ៉ានី ក៏បានដឹកនាំមន្រ្តី ក្នុងបក្សជាច្រើន ដែលលោកអះអាងថា ប្រហែលជាង ៨០ភាគរយ ក្នុងគោលបំណងបង្រួបបង្រួម ជាមួយគណបក្សហ៊្វុនស៊ិនប៉ិច ដើម្បីបង្កើនសំឡេងរាជានិយមឡើងវិញ ប៉ុន្តែត្រូវបានបដិសេធដោយ ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិទៅវិញ។
ខែសីហា ខាងមុខនេះ លោក សៅ រ៉ានី បានអះអាងថា លោកនឹងដឹកនាំមន្រ្តីថ្នាក់ខេត្ត ថ្នាក់មូលដ្ឋាន របស់គណបក្ស នរោត្តម រណឫទ្ធិ ប្រហែលជាង ៨០ភាគរយ ទៅបង្រួបបង្រួម ជាមួយគណបក្សហ៊្វុនស៊ិនប៉ិច ដែលការបង្រួបបង្រួមនេះ នឹងមានសមាជទទួលផងដែរ៕

2 comments:

Anonymous said...

Hello,idiot Sao Ranny ! Stop fighting each other like dogs and cats,grow up find yourself something to do beside crying for useless position.If you can't find anything to do sell your head to Cpp be slaved to Hun Zen,help him destroy your own country,Sao Ranny,you're sell out idiot!....

Anonymous said...

Sao Rany said he was loyal to Ranariddh and nearly lose everything, his livelihood and his wife nearly kick him out. But he must know that among Ranariddh's loyalist, Sao rany got the most benefits. He got the MP position, he got secretary-general position and he became the most trusted Ranadiddh's confidant. Now, he betrayed Ranariddh, thinking he might get something better than this with Funcinpec or CPP? He is dreaming and he is an idiot. Just wait and see, he will get nothing or get very little from Funcinpec or the CPP. He is stupid to betray Ranariddh while he got everything staying with Ranariddh.