Prince Ranariddh received 127 Funcinpec defectors in Kampong Cham on 12th March 2011.
Sao Rany, the sacked party secretary general of the Norodom Ranaridhh Party (NRP) has organised a ceremony for the defections of members of NRP members to the Funcinpec Party without party president's knowledge.
In the past, the NRP had successfully instigated thousands of defections of Funcinpec Party members to the NRP.
លោក សៅ រ៉ានី ដឹកនាំសមាជិក គណបក្ស នរោត្តមរណឬទ្ធិ ទៅរួមបញ្ចូលគ្នា ជាមួយគណបក្ស ហ៊្វុន ស៊ិនប៉ិច
Sunday, 22 July 2012
ដោយៈ ស៊ន សុភក្រ្ត-Posted: ID-009 DAP News
ភ្នំពេញៈ ដូចអ្វីដែលបានចុះចរចា និងចុះហត្ថលេខា
កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១២នោះ លោក សៅ រ៉ានី
អគ្គលេខាធិការគណបក្សនរោត្តម រណឬទ្ធិ នៅព្រឹកថ្ងៃអាទិត្យ ទី២២ ខែកក្កដា នេះ
បានដឹកនាំ ព្រមទាំងសមាជិក សមាជិកា ទាំងអស់ទៅរួមបញ្ចូលគ្នាជាមួយគណបក្សហ្វ៊ុន
ស៊ិនប៉ិច ដោយគ្មានព្រះរាជ វត្តមានសម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ។
ការរួមបញ្ចូលគ្នា នៃគណបក្សទាំងពីរនេះ
ធ្វើឡើងដើម្បីពង្រឹងនូវកម្លាំងគណបក្សរាជានិយមតែមួយគត់ នៅកម្ពុជា
ឈានទៅរកការប្រកួតប្រជែងក្នុងព្រឹត្តិការណ៍បោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិ
កាលទី៥ នាឆ្នាំ២០១៣ខាងមុខនេះ។
ការរួមបញ្ចូលនៃគណបក្សរាជានិយមទាំងពីរ
បានធ្វើឡើងក្រោយពីមានការជួបប្រជុំពិភាក្សាគ្នាលើកចុងក្រោយ រវាងលោក ញឹក
ប៊ុនឆៃ ប្រធានប្រតិបត្តិគណបក្ស ហ៊្វុន ស៊ិនប៉ិច និងលោក សៅ រ៉ានី
អគ្គលេខាធិការ គណបក្សនរោត្តម រណឬទ្ធិ នៅថ្ងៃទី១៧ ខែកក្កដា
ដោយកិច្ចពិភាក្សានោះ គណបក្សទាំងពីរ បានព្រមព្រៀងរួមបញ្ចូលគ្នា
ដោយគ្មានព្រះរាជវត្តមានរបស់សម្តេចក្រុមព្រះ ដែលគេចាត់ទុកថា
ជាអ្នកបន្ទច់បង្អាកដល់ការចងសម្ព័ន្ធភាពនេះ។
No comments:
Post a Comment