Cambodia's Prince Norodom Ranariddh
(L), president of the Norodom Ranariddh Party (NRP), and his wife Ouk
Phalla (back R) greet people after they cast their votes at a polling
station in Phnom Penh on June 3, 2012. Cambodians on June 3 cast their votes for commune council candidates during local elections.
អ្នកនាំពាក្យក្រុមព្រះ៖ សូមអស់លោកអញ្ជើញទៅយកបុណ្យស័ក្តិដែលសង្ឃឹមថា គេឲ្យអស់លោកទៅ
ថ្ងៃទី 23 កក្កដា 2012, | ដោយ: លីនណា CEN
ភ្នំពេញ: គណបក្សនរោត្តម រណឫទ្ធិ ដែលដឹកនាំដោយសម្តេចក្រុមព្រះបានធ្វើអ្វីមួយដ៏ត្រឹមត្រូវ ក្នុងការដក និងបញ្ចប់តួនាទីរបស់អគ្គលេខា អគ្គលេខាធិការរង និងសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍មួយរូប។ នេះជាប្រតិកម្មតបរបស់អ្នកនាំពាក្យគណបក្ស នរោត្តម រណឫទ្ធិ លោក ប៉ែន សង្ហា នៅរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១២។
លោក ប៉ែន សង្ហា បានបញ្ជាក់ថា “អស់លោកទាំងអស់នេះ ជាពិសេសឯកឧត្តម សៅ រ៉ានី និងលោក ថាវ គឹមឡុង បានទៅធ្វើការចរចាស្ងាត់ៗ ហើយព្រមទាំងបានចុះហត្ថលេខាលើកំណត់ហេតុ ស្តីពីការបង្រួបបង្រួមរវាងគណបក្សនរោត្តម រណឫទ្ធិ និងគណបក្សហ្វ៊ុនស៊ិនប៉ិច(១៧កក្កដា២០១២)”។
ដោយសារតែបញ្ហានេះ មិនមានការអនុញ្ញាតពីគណបក្ស និងពុំមានការចាត់តាំងពីសម្តេចក្រុមព្រះ ដែលជាហេតុធ្វើឲ្យទង្វើនេះ គឺជាទង្វើមួយផ្ទុយ និងមិនបម្រើផលប្រយោជន៍គណបក្ស។
លោកប៉ែន សង្ហា បាននិយាយថា ចំពោះការទាមទារយកត្រាគណបក្សនរោត្តម រណឫទ្ធិ ពីសំណាក់លោកសៅរ៉ានី នោះ ត្រាគឺជាត្រារបស់គណបក្ស ហើយបែរជាទាមទារយកទៅប្រើសម្រាប់កិច្ចការអគ្គលេខាធិការដ្ឋាន គឺមិនត្រឹមត្រូវទេ ពីព្រោះវាជាត្រារបស់គណបក្ស ដែលសម្តេចក្រុមព្រះ ព្រះប្រធាន និងគណបក្សត្រូវប្រើ។ ដូច្នេះត្រា គឺត្រូវតែគ្រប់គ្រងសម្រាប់បប្រើនៅក្នុងក្របខណ្ឌគណបក្ស។ លោកបញ្ជាក់ទៀតថា “ការទាមទារយកត្រាទៅប្រើនេះ គឺមិនត្រឹមត្រូវថែមទៀត ព្រោះលោក សៅ រ៉ានី ត្រូវបានបញ្ចប់តួនាទីអគ្គលេខាធិការ មិនអាចយកទៅប្រើបានទៀតទេ”។
អ្នកនាំពាក្យគណបក្សនរោត្តម រណឫទ្ធិ រូបនោះបានអះអាងថា “ផ្អែកទៅលើច្បាប់គណបក្សនយោបាយ ក៏ដូចជាលក្ខន្តិកៈរបស់គណបក្ស គឺយើងយល់ឃើញថា បើសមាជិកណាម្នាក់មិនបម្រើផលប្រយោជន៍គណបក្ស អស់លោកគួរតែចាកចេញទៅ អស់លោកគួរតែឈប់ធ្វើសកម្មភាពដើម្បីបំផ្លាញគណបក្សទៅ សូមអស់លោកអញ្ជើញទៅយកបុណ្យស័ក្តិដែលសង្ឃឹមថា គេឲ្យអស់លោកទៅ”។
សូមជម្រាបថា លោក សៅ រ៉ានី បានដាក់ពាក្យបណ្ដឹងចូលទៅសាលាដំបូងក្រុមភ្នំពេញ ប្ដឹងសុំឲ្យចេញបណ្ដឹងរក្សាការពារ ដោយទី១. សូមឲ្យទទួលស្គាល់សិទ្ធិកាន់កាប់តួនាទី ភារកិច្ច អគ្គលេខាធិការ អគ្គលេខាធិការរង និងសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ គណបក្សនរោត្តម រណឫទ្ធិ ជាបណ្ដោះអាសន្ន, ទី២. បង្គាប់ឲ្យចុងចម្លើយប្រគល់ត្រាគណបក្សនរោត្តម រណឫទ្ធិ ឲ្យដើមបណ្ដឹង ដើម្បីគ្រប់គ្រងប្រើប្រាស់បន្តនិរន្តរភាពការងារប្រចាំថ្ងៃរបស់អគ្គលេខាធិការដ្ឋាន គណបក្សនរោត្តម រណឫទ្ធិ និងទី៣. សុំឲ្យព្យួរជាបណ្ដោះអាសន្ននូវសិទ្ធិរបស់ចុងចម្លើយក្នុងការដក បញ្ចប់ភារកិច្ច ឬកដតំណែង ឬបណ្ដេញចេញថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់។
កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១២ លោក សៅ រ៉ានី បានមានប្រតិកម្មនឹងការដកតំណែងអគ្គលេខាធិការ និងអគ្គលេខាធិការរង ដែលលោកបានអះអាងថា ការនេះធ្វើបំពានទៅនឹងលក្ខន្តិកៈគណបក្ស និងច្បាប់ផងដែរ។ ដូច្នេះហើយ ទើបលោកមានវិធានការណ៍ឆ្លើយតបតាមផ្លូវច្បាប់ និងដាក់បណ្ដឹងមកតុលាការបង្កកពណ៌មាននយោបាយរបស់គណបក្សនរោត្តម រណឫទ្ធិ និងសុំឲ្យតុលាការចេញដីការក្សាការពារទៅតាមផ្លូវច្បាប់៕
ភ្នំពេញ:
គណបក្សនរោត្តម រណឫទ្ធិ
ដែលដឹកនាំដោយសម្តេចក្រុមព្រះបានធ្វើអ្វីមួយដ៏ត្រឹមត្រូវ
ក្នុងការដក និងបញ្ចប់តួនាទីរបស់អគ្គលេខា អគ្គលេខាធិការរង
និងសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍មួយរូប។
នេះជាប្រតិកម្មតបរបស់អ្នកនាំពាក្យគណបក្ស នរោត្តម រណឫទ្ធិ លោក ប៉ែន
សង្ហា នៅរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១២។
លោក ប៉ែន សង្ហា
បានបញ្ជាក់ថា “អស់លោកទាំងអស់នេះ ជាពិសេសឯកឧត្តម សៅ រ៉ានី និងលោក ថាវ
គឹមឡុង បានទៅធ្វើការចរចាស្ងាត់ៗ
ហើយព្រមទាំងបានចុះហត្ថលេខាលើកំណត់ហេតុ
ស្តីពីការបង្រួបបង្រួមរវាងគណបក្សនរោត្តម រណឫទ្ធិ
និងគណបក្សហ្វ៊ុនស៊ិនប៉ិច(១៧កក្កដា២០១២)”។ ដោយសារតែបញ្ហានេះ
មិនមានការអនុញ្ញាតពីគណបក្ស និងពុំមានការចាត់តាំងពីសម្តេចក្រុមព្រះ
ដែលជាហេតុធ្វើឲ្យទង្វើនេះ គឺជាទង្វើមួយផ្ទុយ
និងមិនបម្រើផលប្រយោជន៍គណបក្ស។
លោកប៉ែន សង្ហា បាននិយាយថា
ចំពោះការទាមទារយកត្រាគណបក្សនរោត្តម រណឫទ្ធិ ពីសំណាក់លោកសៅរ៉ានី
នោះ ត្រាគឺជាត្រារបស់គណបក្ស
ហើយបែរជាទាមទារយកទៅប្រើសម្រាប់កិច្ចការអគ្គលេខាធិការដ្ឋាន
គឺមិនត្រឹមត្រូវទេ ពីព្រោះវាជាត្រារបស់គណបក្ស ដែលសម្តេចក្រុមព្រះ
ព្រះប្រធាន និងគណបក្សត្រូវប្រើ។ ដូច្នេះត្រា
គឺត្រូវតែគ្រប់គ្រងសម្រាប់បប្រើនៅក្នុងក្របខណ្ឌគណបក្ស។
លោកបញ្ជាក់ទៀតថា “ការទាមទារយកត្រាទៅប្រើនេះ គឺមិនត្រឹមត្រូវថែមទៀត
ព្រោះលោក សៅ រ៉ានី ត្រូវបានបញ្ចប់តួនាទីអគ្គលេខាធិការ
មិនអាចយកទៅប្រើបានទៀតទេ”។
អ្នកនាំពាក្យគណបក្សនរោត្តម
រណឫទ្ធិ រូបនោះបានអះអាងថា “ផ្អែកទៅលើច្បាប់គណបក្សនយោបាយ
ក៏ដូចជាលក្ខន្តិកៈរបស់គណបក្ស គឺយើងយល់ឃើញថា
បើសមាជិកណាម្នាក់មិនបម្រើផលប្រយោជន៍គណបក្ស អស់លោកគួរតែចាកចេញទៅ
អស់លោកគួរតែឈប់ធ្វើសកម្មភាពដើម្បីបំផ្លាញគណបក្សទៅ
សូមអស់លោកអញ្ជើញទៅយកបុណ្យស័ក្តិដែលសង្ឃឹមថា គេឲ្យអស់លោកទៅ”។
សូមជម្រាបថា លោក សៅ រ៉ានី
បានដាក់ពាក្យបណ្ដឹងចូលទៅសាលាដំបូងក្រុមភ្នំពេញ
ប្ដឹងសុំឲ្យចេញបណ្ដឹងរក្សាការពារ ដោយទី១.
សូមឲ្យទទួលស្គាល់សិទ្ធិកាន់កាប់តួនាទី ភារកិច្ច អគ្គលេខាធិការ
អគ្គលេខាធិការរង និងសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ គណបក្សនរោត្តម
រណឫទ្ធិ ជាបណ្ដោះអាសន្ន, ទី២.
បង្គាប់ឲ្យចុងចម្លើយប្រគល់ត្រាគណបក្សនរោត្តម រណឫទ្ធិ ឲ្យដើមបណ្ដឹង
ដើម្បីគ្រប់គ្រងប្រើប្រាស់បន្តនិរន្តរភាពការងារប្រចាំថ្ងៃរបស់
អគ្គលេខាធិការដ្ឋាន គណបក្សនរោត្តម រណឫទ្ធិ និងទី៣.
សុំឲ្យព្យួរជាបណ្ដោះអាសន្ននូវសិទ្ធិរបស់ចុងចម្លើយក្នុងការដក
បញ្ចប់ភារកិច្ច ឬកដតំណែង
ឬបណ្ដេញចេញថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់។
កាលពី
ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១២ លោក សៅ រ៉ានី
បានមានប្រតិកម្មនឹងការដកតំណែងអគ្គលេខាធិការ និងអគ្គលេខាធិការរង
ដែលលោកបានអះអាងថា ការនេះធ្វើបំពានទៅនឹងលក្ខន្តិកៈគណបក្ស
និងច្បាប់ផងដែរ។ ដូច្នេះហើយ
ទើបលោកមានវិធានការណ៍ឆ្លើយតបតាមផ្លូវច្បាប់
និងដាក់បណ្ដឹងមកតុលាការបង្កកពណ៌មាននយោបាយរបស់គណបក្សនរោត្តម
រណឫទ្ធិ និងសុំឲ្យតុលាការចេញដីការក្សាការពារទៅតាមផ្លូវច្បាប់៕
No comments:
Post a Comment