A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday, 12 July 2012

Mam Sonando to arrive in Phnom Penh tonight (Thursday 12 July) despite a threat of arrest

Mam Sonando, owner of Beehive Radio, to arrive in Phnom Penh tonight (Thursday 12 July) despite a threat of arrest on charges of 'secession'.
លោក ម៉ម សូណង់ដូ នឹង​មក​ដល់​ប្រទេស​កម្ពុជា​យប់​នេះ  
ព្រហស្បតិ៍ 12 កក្តដា 2012 Free Press Magazine
 
តាម​លោកស្រី ឌិន ផាណារ៉ា ភរិយា និង​ជា​ជំនួយ​ការ​ផ្ទាល់​របស់​លោក ម៉ម សូណង់ដូ ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ និង​ជា​ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ បាន​ឲ្យ​ដឹង​ថា ស្វាមី​របស់​លោកស្រី​នឹង​មក​ដល់​ប្រទេស​កម្ពុជា​នៅ​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ ព្រហស្បតិ៍​នេះ។

លោក ម៉ម សូណង់ដូ ប្រធានវិទ្យុសំបុកឃ្មុំ
លោក ម៉ម សូណង់ដូ បាន​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​ដើម្បី​បំពេញ​ទស្សនកិច្ច​នៅ​សហរដ្ឋ​អាមេរិក និង​ប្រទេស​បារាំង​តាំង​ពី​ថ្ងៃទី​១២ ខែ​មីនា មក​ម្ល៉េះ។ ប៉ុន្តែ​កាល​ពី​ពេល​ថ្មីៗ​នេះ លោក​ត្រូវ​បាន​ចោទ​ប្រកាន់​ដោយ​នាយក​រដ្ឋមន្រ្តី​ខ្មែរ ហ៊ុន សែន ថា ​ជា​អ្នក​នៅ​ពី​ក្រោយ​ខ្នង​នៃ​សកម្មភាព​អបគមន៍​នៅ​ភូមិ​ប្រម៉ា ឃុំ​កំពង់ដំរី ស្រុក​ឆ្លូង ខេត្ត​ក្រចេះ ដោយ​ធ្វើ​ការ​ព្រមាន​តាម​ចាប់​ខ្លួន​ ទោះ​ជា​ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ​រូប​នេះ​លាក់​ខ្លួន​នៅ​ទី​ណា​ក៏​ ដោយ។

ឆ្លើយ​តប​នឹង​ការ​ចោទ​ប្រកាន់​ របស់​នាយក​រដ្ឋមន្រ្តី​នេះ លោក ម៉ម សូណង់ដូ បាន​ប្រកាស​តាម​វិទ្យុ​បរទេស​មួយ​ថា លោក​មិន​បាន​នៅ​ពី​ក្រោយ​ខ្នង​សកម្មភាព​នេះ​ទេ ហើយ​ថា លោក​នឹង​វិល​ចូល​ប្រទេស​វិញ​ដើម្បី​ប្រឈម​នឹង​បញ្ហា​នេះ។
ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ យប់​នេះ​លោក ម៉ម សូណង់ដូ នឹង​មក​ដល់​ប្រទេស​កម្ពុជា ដោយ​គេ​រំពឹង​ថា អ្នក​គាំទ្រ​លោក​ប្រមាណ​ជាង​២០០​នាក់​នឹង​ទៅ​ទទួល​លោក​ដោយ​ផ្ទាល់​នៅ​ព្រលាន ​យន្ត​ហោះ​អន្តរជាតិ​ភ្នំពេញ៕

2 comments:

Anonymous said...

u needs to face justice in PHN court

witness proven, he was the ring leader..

no Visa extended, no money, no support., but to come back to motherland.,

good man !

Anonymous said...

Do you think so, boy? Must I believe you..?