A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday, 6 July 2012

Group denies Mam Sonando link to land grab in Kratie [The secession plot was Hun Sen's invention]


Give our kids a better deal
Deputy Director of Democrats Association Chea Bomrong, center.
PHNOM PENH, 6 July 2012 (Cambodia Herald) – Members of the Democrats Association denied Friday that the group's director Mam Sonando was linked to a big land grab in Kratie that was put down by armed forces in May.

The denial came from Chea Bomrong, the group's deputy director, and Pich Kimchorn, director of the Kratie Democrats Association.

Speaking at news conference at Sambok Khmom radio station, they said Mam Sonando was not behind alleged secessionist Bun Rotha who has since been arrested.

"Bun Rotha did it himself. It wasn’t related to Mam Sonando," Chea Bomrong said.


Prime Minister Hun Sen last week accused Mam Sonando of being a ringleader who pushed local residents to occupy land illegally in Domrei commune in Kratie’s Chhloung district.

Mam Sonando, who is now living abroad, is also director of the radio station.

Four suspected leaders of the alleged secession have given themselves up over the past two weeks. One remains at large.
Government forces broke up the occupation in violent clashes which led to a young girl being shot dead in May.

សន្និសីទ​កាសែត​បង្ហាញ​ពី​ភាព​ស្អាតស្អំ​របស់​លោក ម៉ម សូណង់ដូ

2012-07-06
អនុប្រធាន​សមាគមន៍​អ្នក​ប្រជាធិបតេយ្យ​ច្រាន​ចោល​ព័ត៌មាន​ដែល​អះអាង​ ថា លោក ម៉ម សូណង់ដូ ស្ថិត​នៅ​ពី​ក្រោយ​ភាព​ចម្រូងចម្រាស​ក្នុង​ជម្លោះ​ដីធ្លី​នៅ​ខេត្ត​ក្រចេះ ដែល​រដ្ឋាភិបាល​រក​ឃើញ​ថា មាន​ចេតនា​បង្កើត​តំបន់​អបគមន៍​ប្រឆាំង​នឹង​រដ្ឋាភិបាល។
RFA/Morm Moniroth
សមាគមន៍​អ្នក​ប្រជាធិបតេយ្យ ធ្វើ​សន្និសីទ​កាសែត បញ្ជាក់​ពី​ជំហរ និង​បង្ហាញ​ពី​ភាព​ស្អាតស្អំ​របស់​លោក ម៉ម សូណង់ដូ នា​ទីស្ដីការ​វិទ្យុ​សំបុក​ឃ្មុំ រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​៦ ខែ​កក្កដា ឆ្នាំ​២០១២។
ការ​បង្ហាញ​ជំហរ និង​បញ្ជាក់​ពី​ភាព​ស្អាតស្អំ​របស់​សមាគមន៍​អ្នក​ប្រជាធិបតេយ្យ​នេះ ធ្វើ​ឡើង​ក្នុង​រយៈពេល​ជាង ១សប្តាហ៍​ប៉ុណ្ណោះ ក្រោយ​ពី​នាយក​រដ្ឋមន្ត្រី លោក ហ៊ុន សែន ព្រមាន​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​ប្រឆាំង​ទៅ​លើ​ប្រធាន​សមាគមន៍​អ្នក​ ប្រជាធិបតេយ្យ តែ​លោក​មិន​បញ្ចេញ​ឈ្មោះ។ ប៉ុន្តែ​គេ​ដឹង​ថា ប្រធាន​សមាគមន៍​អ្នក​ប្រជាធិបតេយ្យ​នោះ គឺ​លោក ម៉ម សូណង់ដូ។
លោក ជា បំរុង អនុប្រធាន​សមាគមន៍​អ្នក​ប្រជាធិបតេយ្យ លោក​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៦ ខែ​កក្កដា ថា អ្វី​ដែល​លោក ប៊ុន រដ្ឋា និង​ខ្សែ​បណ្ដាញ​មួយ​ចំនួន​ទៀត​ដែល​បាន​ធ្វើ​សកម្មភាព​នៅ​ខេត្ត​ក្រចេះ នោះ គឺ​ពុំ​ជាប់​ទាក់​ទិន​ជាមួយ​លោក ម៉ម សូណង់ដូ និង​គោលការណ៍​របស់​សមាគមន៍​អ្នក​ប្រជាធិបតេយ្យ​ទេ។
លោក​បញ្ជាក់​ថា លក្ខន្តិក​របស់​សមាគមន៍ គឺ​ផ្អែក​ទៅ​តាម​សេចក្ដី​សម្រេច​ដែល​ចេញ​ដោយ​ក្រសួង​មហា​ផ្ទៃ និង​ពង្រឹង​នីតិរដ្ឋ​នៅ​កម្ពុជា៖ «ខាង​ប្រធាន​សមាគមន៍​ខេត្ត​ក្រចេះ ហ្នឹង ក៏​គាត់​អត់​បាន​ដឹង។ ហើយ​ខេត្ត​ក្រចេះ នេះ មិន​ដែល​លោក​ប្រធាន ម៉ម សូណង់ដូ ឬ​ខ្ញុំ​បាន​ទៅ​ធ្វើ​ការ​លើក​ស្លាក​ទេ។ ហើយ​ក៏​មិន​ទាន់​មាន​សមាជិក​ច្រើន​ដែរ ព្រោះ​ឆ្ងាយ​ណាស់។ ហើយ​តាម​ការ​ពិត​ទៅ លោក ប៊ុន រដ្ឋា នេះ គាត់​ជា​សមាជិក​សមាគមន៍​មែន ប៉ុន្តែ​គាត់​នៅ​ឯ​ខាង​ខេត្ត​កំពង់ចាម ឯណេះ​ទេ។ អញ្ចឹង ខ្ញុំ​មិន​អាច​ដឹង​ហ្មង​រឿង​ហ្នឹង ហើយ​ក៏​គ្មាន​ទាក់​ទង​នឹង​សមាគមន៍​ទាល់​តែ​សោះ»
តំណាង​សមាគមន៍​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន ប្រមាណ​៤០០​នាក់ ដែល​ចូល​រួម​នៅ​ក្នុង​សន្និសីទ​កាសែត នា​ថ្ងៃ​ព្រហស្បតិ៍ ទី​៦ ខែ​កក្កដា នៅ​ទីស្នាក់ការ​របស់​វិទ្យុ​សំបុក​ឃ្មុំ នៅ​សង្កាត់​បឹងទំពុន ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ពួក​គាត់​បាន​បញ្ជាក់​ជំហរ​ថា ទិសដៅ​របស់​សមាគមន៍​ពុំ​មាន​ចេតនា​ប្រឆាំង​នឹង​រដ្ឋាភិបាល​ទេ។ ពួក​គេ​ចាត់​ទុក​ថា អ្វី​ដែល​កើត​ឡើង​នោះ គឺ​ជា​ការ​សម្រេច​ចិត្ត​ដោយ​ឯកច្ឆន្ទ​របស់​លោក ប៊ុន រដ្ឋា ប៉ុណ្ណោះ។
យ៉ាង​ណា​ក៏​ដោយ កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មិថុនា ប្រមុខ​រដ្ឋាភិបាល​លោក ហ៊ុន សែន ព្រមាន​ចាត់​វិធានការ​តាម​ច្បាប់​ប្រឆាំង​នឹង​លោក ម៉ម សូណង់ដូ ប្រធាន​សមាគមន៍​អ្នក​ប្រជាធិបតេយ្យ។ ការ​បញ្ជាក់​ជំហរ​របស់​ប្រមុខ​រដ្ឋាភិបាល ដែល​មិន​បង្ហាញ​ឈ្មោះ​ដោយ​ត្រង់ តែ​គេ​ដឹង​ថា​គឺ​ជា​ប្រធាន​សមាគមន៍​អ្នក​ប្រជាធិបតេយ្យ​នោះ លោក ហ៊ុន សែន រក​ឃើញ​ថា លោក ម៉ម សូណង់ដូ គឺ​ជា​អ្នក​ដែល​ស្ថិត​នៅ​ពី​ក្រោយ​ចេតនា​បង្កើត​តំបន់​អបគមន៍ ចង់​បំបែក​រដ្ឋ​នៅ​ឃុំ​កំពង់ដំរី ស្រុក​ឆ្លូង ខេត្ត​ក្រចេះ។
ក៏​ប៉ុន្តែ លោក អ៊ំ សំអាត អ្នក​គ្រប់​គ្រង​បច្ចេកទេស​ស៊ើប​អង្កេត​របស់​អង្គការ លីកាដូ (Licadho) ដែល​ចុះ​ឃ្លាំ​មើល​នៅ​ក្នុង​សន្និសីទ​កាសែត​នៅ​ថ្ងៃ​ទី​៦ ខែ​កក្កដា លោក​ហៅ​ការ​ចោទ​ប្រកាន់​របស់​រដ្ឋាភិបាល​នេះ​ថា គឺ​កើត​ចេញ​ពី​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​គ្រប់​គ្រង​ដីធ្លី​មិន​បាន​ល្អ។ លោក អ៊ំ សំអាត គិត​ថា ពុំ​មាន​ហេតុផល​ណា​មួយ​ដែល​រក​ឃើញ​ថា ជម្លោះ​កើត​ពី​បញ្ហា​ដីធ្លី​នេះ បំណង​ចង់​បង្កើត​តំបន់​អបគមន៍​នោះ​ទេ។
លោក អ៊ំ សំអាត៖ «របស់​ប្រទេស​មួយ ហើយ​នៅ​ក្នុង​រដ្ឋ​មួយ យើង​គិត​ថា តាំង​ពី​កម្លាំង​ប្រដាប់​អាវុធ តាំង​ពី​ហេដ្ឋារចនាសម្ព័ន្ធ​គ្រប់​បែប​យ៉ាង អា​ហ្នឹង​បាន​កើត​ជា​តំបន់​អបគមន៍។ ប៉ុន្តែ ដោយ​ឡែក​នៅ​ក្នុង​រឿង​នេះ យើង​ឃើញ​ហើយ​ថា​ដំបូង​ទី វា​មាន​បញ្ហា​ដីធ្លី រហូត​ដល់​មិន​ដឹង​មាន​ការ​ចាប់​ខ្លួន ចាប់​អី​ជា​បន្ត​បន្ទាប់​មក»
លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈ​រដ្ឋមន្ត្រី លោក​គិត​ថា ការ​សម្រេច​ចោទ​ប្រកាន់ ឬ​ចាប់​ខ្លួន​ទៅ​បាន​ចំពោះ​ប្រធាន​សមាគមន៍​អ្នក​ប្រជាធិបតេយ្យ លុះ​ត្រា​តែ​មាន​ដីកា​បង្គាប់​ពី​តុលាការ​ជា​មុន​សិន។ ប៉ុន្តែ នៅ​ពេល​នេះ គឺ​ពុំ​ទាន់​មាន​ដីកា​ជា​ផ្លូវការ​ណា​មួយ ពី​តុលាការ​នៅ​ឡើយ​ទេ៖ «រហូត​ ដល់​ពេល​នេះ ខ្ញុំ​អត់​ទាន់​ឃើញ​មាន​ករណី​ណា​មួយ ដែល​គេ​ធ្វើ​ការ​ប្រឆាំង​ជាមួយ​អើ...នឹង​បុគ្គល​ម្នាក់​ឈ្មោះ ម៉ម សូណង់ដូ នោះ​ឡើយ។ ជា​ផ្លូវ​ការ ខ្ញុំ​អត់​ឃើញ​បាទ»
ទោះ​យ៉ាង​ណា​ក្តី អនុប្រធាន​សមាគមន៍​អ្នក​ប្រជាធិបតេយ្យ​អះអាង​ថា លោក ម៉ម សូណង់ដូ នឹង​ត្រឡប់​មក​កម្ពុជា​វិញ នៅ​ថ្ងៃ​ទី​១២ ខែ​កក្កដា ខាង​មុខ​នេះ៕

No comments: