A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday, 3 July 2012

Funcinpec Party reshuffles its leadership

ហ្វ៊ុន​ស៊ិនប៉ិច រុះ​ក្បាលម៉ាស៊ីន​ដឹកនាំ​មួយ​ចំនួន​ 
1 2 (ថ្ងៃទី 2 កក្កដា 2012,  ដោយ: រតនា CEN

គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បាន​កោះប្រជុំ​គណៈកម្មការ​នាយក​គណ​បក្ស​បន្ទាន់​មួយ នៅ​ស្នាក់ការ​កណ្តាល កាល​ពី​ព​ព្រឹក​ថ្ងៃ​ទី​២ ខែកក្កដា ឆ្នាំ​២០១២ ដោយ​បានធ្វើការ​រុះរើ​ស​មាស​ភាព​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍ ដែល​អសមត្ថភាព​។ ក្នុងនោះ ក៏​មាន​ការពិភាក្សា​លើ​បញ្ហា​ដែល​មិន​អាច​បង្រួបបង្រួម​ជាមួយ​គណបក្ស នរោត្តម រណឫទ្ធិ និង​បញ្ហា​សំខាន់ គឺ​រៀបចំ​ក្រុមការងារ​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​ឆ្នាំ​ ២០១៣​។​

​លោក ញឹក ប៊ុនឆៃ ប្រធាន​ប្រតិបត្តិ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បានអោយដឹងថា ការប្រជុំ​គណៈកម្មការ​នាយក​គណ​បក្ស​ហ្វ៊ុនស៊ិនប៉ិច បាន​ពិភាក្សា​ទៅលើ​បញ្ហា​សំខាន់ ចំនួន​៣ គឺ​ទី​១-​ប្រាប់​ទៅ​ដល់​គណៈកម្មការ​នាយ​ក គណៈកម្មាធិការ​អចិន្ត្រៃយ៍ អំពី​ការ ដែល​មិន​អាច​ធ្វើ​ការបង្រួបបង្រួម​ជាមួយគ្នា​បាន រវាង​ហ្វ៊ុនស៊ិនប៉ិច និង​នរោត្តម​រណឫទ្ធិ គឺ​ដោយសារតែ​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ជា​អ្នក​ប្រកាស​បញ្ចប់​ការបង្រួបបង្រួម​មុន នៅក្នុង​សន្និសីទ​នា​ពេលកន្លងមក ទី​២-​មាន​ការជ្រើសរើស​គណៈ​កម្មា​ធិ​ការ​អចិន្ត្រៃយ៍​របស់​គណបក្ស ដែល​ការ​រើស​នេះ ដោយសារ​តែ​ពី​មុន​គណៈកម្មាធិការ​អចិន្ត្រៃយ៍ ដំណើរការ​មិន​សូវរ​លូន​ល្អ តែ​ឥឡូវ​គណបក្ស បានរៀបចំ ដើម្បី​បោះឆ្នោត​ជ្រើសរើស​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ថ្មី ដែល​មាន​ចំនួន ១១​រូប​។


​លោក ញឹក ប៊ុនឆៃ បាន​បន្តថា លោក​បាន​ប្រាប់​ទៅ​គណៈកម្មការ​នាយក និង​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ថា ចំពោះ​ការបង្រួបបង្រួមរ​វា​គណបក្ស ហ្វ៊ិន​ស៊ិនប៉ិច ជាមួយ​គណបក្ស នរោត្តម រណឫទ្ធិ មិន​បាន​គឺ​ដោយសារ​តែ​សម្តេច​ក្រុមព្រះ បានប្រកាស​បញ្ចប់​មុន ហើយ​ខាង​គណបក្ស ហ្វ៊ុន​ស៊ិនប៉ិច មិន​បាន​ប្រកាស​ពី​ការបញ្ចប់​ការបង្រួបបង្រួម​ទេ​។​

​សមាសភាព​ គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍​គណបក្ស ហ្វ៊ុន​ស៊ិនប៉ិច ចំនួន ១១ រូប ដែល​ទើបបាន​ជ្រើសតាំង មាន​៖ ១-​លោក កែវ ពុទ្ធ​រស្មី​, ២-​លោក ញឹក​ប៊ុនឆៃ​, ៣-​ព្រះអង្គម្ចាស់ ស៊ីសិវត្ថិ សិរី​រ័ត្ន​, ៤-​លោក ខាន់ សាវឿន​,៥-​លោក ហ៊ុន ភឿង​, ៦-​លោក ដៀង ដែល​, ៧-​លោក សេន រុន​, ៨-​កុល ផេង​, ៩-​វេង សេរីវុឌ្ឍ​,១០-​នុត សា​ខុម​, ១១-​លោក ទា ចំ​រ៉ាត់​។​

​សូមបញ្ជាក់​ថា​កិច្ចប្រជុំ​នោះ ដឹកនាំ​ដោយ​លោក​កែវ​ពុទ្ធ​រស្មី អគ្គ​មគុទេស​គណបក្ស និង​លោក​ញឹក​ប៊ុនឆៃ​ប្រធាន​ប្រតិបត្តិ​៕

3 comments:

Anonymous said...

Forget this stupid party that most Khmers can't even pronoun the freaking's name of the party who wants to be with the fuckciphec party?

Anonymous said...

Whatta hell is "funcinpec" ???Whatta fuck short form of Whatta hect???? just joint democratic party or go back to be slave in France,abolished Monarchy for good.Democracy is only way to solve Khmers problems.

Anonymous said...

You dumb f#kers!!!
Do yourself a favour by researching about the issue(s) you're commenting on.
Just like England, Cambodia is under the "Constitutional Monachy", which means the monarch acts as the head of state but does NOT have political powers!
Like the party or not, the royalist Funcinpec is part of that democratic process that you're barking for.
Despite Cambodia adopting the Constitutional Monachy system, the democratic processes has been abused/restricted by the ruling party; therefore the King and the royalist parties should NOT be blamed as the causes of the current problems in Cambodia (SRP is not a royalist party, they too having difficulty making head ways to gain support because of the intimidation by the CPP).