A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday, 21 July 2012

Dispute between Prince Ranariddh and Sao Rany deepened

Saturday, 21 July 2012
DAP News
By Sun Sopheak
English by Khmerization
 
Dispute between Prince Norodom Ranariddh (pictured), the president of the eponymous Norodom Ranariddh Party (NRP), and party secretary general Sao Rany has deepened after the Prince issued a series of statements sacking Sao Rany and his cohorts for disloyalty after they wrote a letter to King Father Sihanouk effectively sacking the Prince as the president of the party.

Sao Rany has claimed that the statements were forged and has lodged a complaint with the police.

On Saturday 20 July 2012, the Norodom Ranariddh Party issued several statements rejecting the agreements between Funcinpec President Nhiek Bunchhay and NRP secretary general Sao Rany because the agreement was done without the knowledge of Prince Ranariddh. Adding insults to injuries, Sao Rany and 6 other deputy secretary-generals wrote a letter asking the Prince to step down from his post and retire from politics altogether.

At the same time, the NRP had issued a letter, purported to be signed by Prince Ranariddh, sacking Sao Rany and his 6 cohorts for disloyalty.

Sao Rany made a complaint to the police claiming that the statements as well as a letter of his sacking were forged because they were issued when the prince was outside of the country.

He accused Anand Dayath, chief of Prince Ranariddh cabinet, of forgery.

However, the NRP had released a letter of transfer of power to Mr. Chhim Siekleng, Vice-President of the NRP, to act of his behalf during his absence.

Ranariddh was ousted as president of Funcinpec in a party coup d'etat in 2006 when the then party secretary general Nhiek Bunchhay, aided and abetted by Hun Sen, called a meeting and effectively sacked the prince during his absence. Now, the same trick has been employed by Nhiek Bunchhay and Hun Sen to once again topple Prince Ranariddh from his own party.


ជម្លោះរវាង សម្តេចក្រុមព្រះ និងលោក សៅ រ៉ានី កាន់តែជ្រៅទៅៗ 
Saturday, 21 July 2012 13:22 
ដោយ ៖ ស៊ន សុភក្រ្ត-Posted:ID068 DAP News

ភ្នំពេញ ៖ ជម្លោះរវាងសម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ ប្រធានគណបក្សនរោត្តម រណឫទ្ធិ និងលោក សៅ រ៉ានី អគ្គលេខាធិការគណបក្ស នរោត្តម រណឫទ្ធិ កាន់តែជ្រៅទៅហើយ ខណៈដែលលោក សៅ រ៉ានី បានដាក់ ពាក្យបណ្តឹងទៅអគ្គស្នងការនគរបាលជាតិ ចំពោះលិខិតមួយចំនួន ដែលលោកគិតថា ជាលិខិតក្លែងក្លាយ ដែលគណបក្ស នរោត្តម រណឫទិ្ធ បានចេញកាលពីថ្ងៃទី២០ ខែកក្កដា ដោយក្នុងលិខិតនោះ មិនទទួលស្គាល់ ការចុះហត្ថលេខា រវាងលោក ញឹក ប៊ុនឆៃ ប្រធានប្រតិបត្តិគណបក្ស ហ្វ៊ុនស៊ិនប៉ិច និងលោក សៅ រ៉ានី ។
យោងតាមសេចក្តីសម្រេច របស់គណបក្សនរោត្តម រណឫទិ្ធ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១២ បានបញ្ចប់តួនាទីអគ្គលេខាធិការ និងអគ្គលេខាធិការរងចំនួន ៦រូប ដោយក្នុងនោះ ទី១-លោក សៅ រ៉ានី អគ្គលេខាធិការ គណបក្សនរោត្តម រណឫទ្ធិ ទី២-លោក ផែង ហេង ទី៣-លោក ឃឹម សិលា ទី៤-លោក ថាវ គឹមឡុង ទី៥-លោក ឡុង លីម ជាអគ្គលេខាធិការរង ទី៦-លោក យស់ សូលី សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ ហើយក៏មានលិខិតប្រកាសតែងតាំង លោក ឈឹម សៀកឡេង ជាអគ្គលេខាធិការ នៃគណបក្សនរោត្តម រណឫទ្ធិ ជំនួសលោក សៅ រ៉ានី វិញ ។
យោងតាមប្រភពព័ត៌មានមួយ បានបង្ហើបឲ្យដឹងថា លោក សៅ រ៉ានី បានចាត់ទុកលិខិតរបស់គណបក្ស នរោត្តម រណឫទ្ធិ ដែលធ្វើការបដិសេធ នៃការចុះហត្ថលេខារវាងលោក និងលោក ញឹក ប៊ុនឆៃ កាលពីថ្ងៃទី១៧ ខែកក្កដា គឺជាលិខិតក្លែងក្លាយ និងលិខិតស្តីពីការបញ្ចប់តួនាទីជាអគ្គលេខាធិការ អគ្គលេខាធិការរង និងសមាជិក គណៈកម្មាធិការអចិន្ត្រៃយ៍ផងដែរ។ ហើយលោកបានដាក់ពាក្យបណ្តឹង ទៅកាន់សមត្ថកិច្ចរួចហើយ។
ប្រភពព័ត៌មានខាងលើ បានបន្តទៀតថា ជម្លោះរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃគណបក្សមួយនេះកាន់តែជ្រៅ ទៅហើយ បន្ទាប់ពីលោក ញឹក ប៊ុនឆៃ បានចាប់ផ្តើមធ្វើការជាមួយលោក សៅ រ៉ានី ដើម្បីបង្រួបបង្រួម គណបក្សកូនភ្លោះមួយនេះ ដោយគ្មានវត្តមានសម្តេចក្រុមព្រះ។
ពាក់ព័ន្ធនឹងករណីខាងលើ គណបក្សនរោត្តម រណឫទិ្ធ បានបង្ហាញនូវលិខិតផ្ទេរសិទ្ធិពីប្រធានគណបក្ស នរោត្តម រណឫទ្ធិ  ជូនលោក ឈឹម សៀកឡេង ជាប្រធានស្តីទីក្នុងអំឡុងពេលដែលអវត្តមានសម្តេច ក្រុមព្រះនរោត្តម រណឫទ្ធិ នៅក្នុងប្រទេស ដែលចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែមិថុនា កន្លងទៅ។
សូមអានលិខិតពាក់ព័ន្ធរឿងរ៉ាវ ការចុះហត្ថលេខា ជាមួយគណបក្ស ហ្វ៊ុនស៊ិនប៉ិច និងការបញ្ចប់តួនាទី មន្ត្រីគណបក្ស នរោត្តម រណឫទ្ធិ នៅខាងក្រោម ៖
 Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
 Photo by DAP-NEWS

4 comments:

Anonymous said...

These old fart fighting each other for power like cats &dogs while Yuon party workout together like fires Ants to wins an election in 2013.All these old fart must goes, resign or get lost or dies because they all useless!!!!

Anonymous said...

Fight against Yuon, not us, Khmers !!!

Anonymous said...
This comment has been removed by a blog administrator.
Anonymous said...
This comment has been removed by a blog administrator.