A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 30 July 2012

Chea Mony plan to collect signatures to free Mam Sonando

លោក ជា មុនី គ្រោងប្រមូល ស្នាមមេដៃ ជួយលោក ម៉ម សូណង់ដូឲ្យ នៅក្រៅឃុំ  
Sunday, 29 July 2012  ដោយ៖ ឃួន វាយោ-Posted:ID068DAP News

ភ្នំពេញ៖ ប្រធានសហជីពសេរីកម្ម នៃព្រះរាជាណាចក្រកម្ពុជា បានឲ្យដឹងក្នុងកិច្ចប្រជុំ ជាមួយតំណាងសហជីព របស់ខ្លួននៅទីស្នាក់ការ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១២ ថា សហជីពនឹងធ្វើយុទ្ធការមួយ ដើម្បីជួយលោក ម៉ម សូណង់ដូ ឲ្យនៅក្រៅឃុំបណ្ដោះអាសន្នសិន។
លោក ជា មុនី ប្រធានសហជីពសេរីកម្ម មានប្រសាសន៍ថា សហជីពលោក នឹងប្រមូលស្នាមមេដៃកម្មករ ដើម្បីជួយលោក ម៉ម សូណង់ដូ ឲ្យនៅក្រៅឃុំ បណ្ដោះអាសន្ន ព្រោះ លោក ម៉ម សូណង់ដូ មិនមែនជា អ្នកនយោបាយ គាត់គ្រាន់តែ ជានាយកវិទ្យុសំបុកឃុំ និងជាប្រធានសមាគម អ្នកប្រជាធិបតេយ្យ តែប៉ុណ្ណោះ»។
លោកថា «សមាគមអ្នកប្រជាធិបតេយ្យ មិនអាចបង្កើតតំបន់អប្បគមន៍ទឹកដី នៅឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ ដូចការចោទប្រកាន់របស់ រដ្ឋាភិបាលនោះឡើយ»។

លោក ជា មុនី បន្ថែមថា លោក ម៉ម សូណង់ដូ គាត់ពុំមានការភ័យខ្លាចទេ ពេលត្រលប់ពីបរទេសមក កម្ពុជាវិញនោះ ដូច្នេះតុលាការមិនត្រូវចាប់ខ្លួនឃុំនោះទេ ប៉ុន្តែពេលណាដែល រកឃើញថាគាត់បានប្រព្រឹត្ត ខុសច្បាប់ ពិតប្រាកដមែន តុលាកាត្រូវអនុវត្តទៅតាមផ្លូវច្បាប់ ហើយបញ្ជូនគាត់ទៅពន្ធនាគារទៅ។
ប្រធានសហជីពសេរីកម្ម បានចាត់ទុក លោក ម៉ម សូណង់ដូ ជាអ្នកសារព័ត៌មាន ហើយមិនចង់ឃើញ អ្នកសារព័ត៌មាន ណាម្នាក់ជាប់ពន្ធធនាគារទេ។ យ៉ាងណាក៏ដោយ លោក ជា មុនី បញ្ជាក់ថា ការធ្វើយុទ្ធការនេះ មិនមែនជាការដាក់គំនាបដល់ រដ្ឋាភិបាលនោះទេ តែលោកមិនចង់ ឃើញអ្នកសារព័ត៌មាន ឬប្រធានអង្គការណាមួយ ជាប់ពន្ធនាគារឡើយ។
លោក ម៉ម សូណង់ដូ នាយកវិទ្យុសំបុកឃុំ FM105 MHz និងជាប្រធានសមាគម អ្នកប្រជាធិបតេយ្យ កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១២ ត្រូវបានកម្លាំងសមត្ថកិច្ច បាននាំខ្លួនទៅកាន់សាលាដំបូង រាជធានីភ្នំពេញ ដើម្បីសាកសួរពាក់ព័ន្ធនឹងបទល្មើស ចំនួន៤ ប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជា បន្ទាប់ពីលោកត្រឡប់មក ពីបំពេញបេសកកម្ម នៅសហរដ្ឋមេរិក។
សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួន លោក ម៉ម សូណង់ដូ នៅពន្ធនាគារព្រៃស ក្រោមការចោទប្រកាន់ពីបទផ្ដួចផ្ដើមគំនិត ប្រឆាំងអ្នករាជការសាធារណៈ ធ្វើកុបកម្មជ្រៀតជ្រែកខុសច្បាប់ ក្នុងការបំពេញមុខងារ សាធារណៈ ញុះញង់ ឲ្យប្រជាពលរដ្ឋកាន់អាវុធខុសច្បាប់ និងប្រឆាំងនឹងអាជ្ញាធរស្របច្បាប់ ដែលមានចែង ក្នុងមាត្រាមួយចំនួន នៃក្រមព្រហ្មទណ្ឌ។
លោក ម៉ម សូណង់ដូ បានជាប់ពន្ធនាគារ ៣ដងរួចមកហើយ រាប់បញ្ជូលទាំងលើកនេះ ដោយលើកទី១ ជាប់ពន្ធនាគារនៅឆ្នាំ២០០៣ ទាក់ទងនឹងកុបកម្ម ប្រឆាំងថៃ ឈានដល់ការដុតស្ថានទូតថៃ និងលើកទី២ នៅក្នុងឆ្នាំ២០០៥ ពាក់ព័ន្ធនឹងការរិះគន់ រដ្ឋាភិបាលកម្ពុជា ចំពោះសន្ធិសញ្ញា ព្រំដែនកម្ពុជា-វៀតណាម និងលើកទី៣ នេះ លោកជាប់ពាក់ព័ន្ធនឹង បទល្មើស ចំនួន៤ ប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជា៕

3 comments:

Anonymous said...

Carrying what's your brother left off,carry the torch of justice don't let the flame goes out.Make your brother proud....

Anonymous said...

We all have a moral duty and responsibly to help free someone,like Mam Sonando,who worked tirelessly,for all of us.
We must let the dictator know that to imprison Mam Sonando is like imprisoning,the whole nation. His freedom is our freedom.

No one live for ever,stop living in fear and help one another to freedom.

Give us freedom or death.

True Khmer

Anonymous said...

Good ideas, need to put that ideas into action.