A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday, 20 July 2012

មន្រ្តីក្រសួងសង្គមកិច្ចនិងសហជីពសេរីកម្មករការពារប្រយោជន៏និយោជក ?

មន្រ្តីក្រសួងសង្គមកិច្ចនិងសហជីពសេរីកម្មករការពារប្រយោជន៏និយោជក ?

លោក រ៉ុង ឈុន ជួបជាមួមកម្មកររោងចក្រតែយានក្នុងពេលធ្វើកូដកម្ម

ដោយ. ឆាំ ឆានី ១៩ ខែកក្កដា ២០១២
នៅក្នុងកិច្ចប្រជុំស្វែងរកដំណោះស្រាយជូនកម្មកររោងចក្រតៃយាន កាលពីថ្ងៃទី១៨ខែកក្កដា​ឆ្នាំ២០ ១២ កន្លង​ទៅនេះ​ពុំមានលទ្ធផលអ្វីជាវិជ្ជមានឡើយដោយអ្នកសម្របសម្រួល ក្នុងអង្គប្រជុំមកពី ក្រសួងសង្គមកិច្ចនិងកាងារ និងមន្រ្តីមកពីសហជីពសេរីកម្មករមិនគោរពពាក្យសន្យា ហើយចេញ មុខការពារ​ប្រយោ​ជន៍​និយោជិកដោយបើកចំហរ។  នៅក្នុងកិច្ចប្រជុំនោះគឺមានការព្រមព្រៀងគ្នា​​នៅចំនុចមួយចំនួន​ជាពិ​សេ​​​ស​ចំនុចសំខាន់បីគឺ៖​ ១)រក្សាប្រាក់អត្ថប្រយោជន៍របស់កម្មករ ទាំង ឡាយដែលបានព្រមព្រៀង​គ្នានិង​ មិនកាត់​​ប្រាក់ប្រចាំ​ថ្ងៃរប់សពួកគេ, ២) គ្មានការគុំគួន និងទទួលយកកម្មករឲ្យធ្វើការដូចដើមវិញ ៣) ដកពាក្យបណ្តឹងទាំងឡាយដែលបានប្តឹងទៅ លើកម្មករ។ ផ្ទុយទៅវិញកិច្ចព្រមព្រៀងទាំងនេះត្រូវ​រលាយ​​ ទៅវិញតែមួយពព្រិចភ្នែកបន្ទាប់ពីការ សម្រាក នៃកិច្ចប្រជុំ មួយភ្លែតតែប៉ុណ្ណោះ ដោយ លោក សយ ស៊ីខុន មន្រ្តីមកក្រសួងសង្គមកិច្ចនិងការងារបានអះអាងថា កិច្ចព្រមព្រៀងមុននោះបន្តិចត្រូវលុបចោល​ដោយខាងក្រុមហ៊ុនមិនមានលទ្ធភាព។ បន្ថែមពីលើនេះមន្រ្តីដឹកនាំមកពីសហជីពសេរីកម្មករដែលមានលោក ជា មុន្នី ជាប្រធាន បាន​ចេញ​មុខ​មកការពារដោយសំដែងទស្សនៈដូចគ្នា ។​ អ្វីដែលគួឲ្យសោកស្តាយពួកគេបានចាត់​ទុកការទាម ទារ​របស់​កម្មករ​ថាជារឿងនយោបាយ តែមិនមែនរឿងយុត្តិធម៌សេដ្ឋកិច្ចសង្គមដែលកម្មករត្រូវ​តែបាន​ទទួល​ សមនឹងការងាររបស់ខ្លួនតាមច្បាប់ការងារកំណត់នោះទេ។ បន្ទាប់ពីកិច្ចចរចារនោះ ពត៌មាន ​ដែលមិន​អាច​ស្មានដល់គឺពីមន្រ្តីម្នាក់មកពីសហជីពសេរីកម្មករ ដែលមានទឹកចិត្ត អាណិតលោក ជា វិជ្ជា ហើយមិនពេញចិត្តនិងសកម្មភាពរបស់លោក ជាមុន្នី​ នាពេល ថ្មីៗនេះបាន​ លួចបង្ហើបឲ្យដឹងថា លោកជា មុន្នី បានសរសេរលិខិតទៅលោក ហ៊ុន សែនដើម្បីសុំឲ្យ លោក ហ៊ុន សែន ជួយ​​អន្ត​រាគមន៍ធ្វើយ៉ាងណាកុំដោះ ស្រាយតាមការ ទាមទារ​ របស់កម្មករឲ្យលើសពី៧០ដុល្លារ ព្រោះ​ថាបើ​ដោះស្រាយឲ្យកម្មករបានទទួល ដូចការទាមទារគឺប្រា​កដជា លោក រ៉ុង ឈុន កាន់តែមានប្រជា​ប្រីយភាពនិងបង្ករបញ្ហាដល់ លោកហ៊ុន សែន ទៅថ្ងៃក្រោយ ។ ចំពោះការលើឡើងនេះ​យើង​ មិនអាចធ្វើការទាក់ទងលោក ជា មុន្នី ដើម្បីសុំ​ប្រតិកម្មបានឡើយនៅថ្ងៃនេះ ។ សូមបញ្ជាក់ថា កម្មករ​រោងចក្រតៃយាន បានធ្វើបាតុកម្ម​ជិត១ខែមក​ហើយៗ ​ពួកគេនៅតែមានថាម​ពល និងធ្វើទៅដោយ​សន្តិ​វិធី មាន​សណ្តាប់ធ្នាប់ មិនអស់សង្ឃឹម ៕

No comments: