(លោក រ៉ុង ឈុន នៅកិច្ចប្រជុំអង្គការពលកម្មអន្តរជាតិ ទីក្រុង ហ្ស៊ឺណែវ ប្រទេសស្វ៊ីស មិថុនា ឆ្នាំ២០១២)
(រ៉ុង បញ្ញា ត្រូវបានប៉ូលីសបង្កាបបាតុកម្មវាយបែកចញ្ចើម និងចាប់ទៅឃុំខ្លួន -CCHR)
ថ្ងៃទី១៣ ខែ កក្កដាឆ្នាំ ២០១២ដោយ៖ខ្មែរ សុវណ្ណភូមិទោះជាមានការប្រើអំពើហឹង្សាយ៉ាងឃោរឃៅមកលើតំណាងកម្មករលោក
រ៉ុង បញ្ញា
កាលពីម្សិលមិញដែលបង្កឡើងដោយកំលាំងសមត្ថកិច្ចក្នុងកំឡុងពេលលោក រ៉ុង បញ្ញា
លោក រ៉ុង ឈុន លោកស្រី យ៉ាង សុភ័ណ្ឌនិងកម្មការីនី២០នាក់ទៀតបានដង្ហែរញត្តិ
ទៅជូនលោក ហ៊ុន សែន នៅខុទ្ទការល័យរបស់លោកនៅក្បែរវត្តបុទុមវត្តីក៏ដោយ ក៏បងប្អូនកម្មការីនី ទាំងអស់ មកពីរោងចក្រតៃយានមិនមានការភ័យខ្លាចអ្វីក្នុងការបន្តការ តវ៉ាទៀតដែរ។
ជាក់ស្តែងកាលពីព្រឹកថ្ងៃទី១២ ខែកក្កដាឆ្នាំ២០១២ កន្លងទៅនេះមានកម្មកររាប់ពាន់នាក់ បាន មកប្រមូលផ្តុំគ្នាដូចកាលពីមុននៅមុខរោងចក្រតែយាន ដោយបានធ្វើបាតុកម្មនិងបន្ត ទាមទារ នៅលក្ខ័ខ័ណ្ឌទាំង៥ចំណុចនោះបន្តទៀត។
នៅក្នុងការព្រឹត្តិការណ៍នេះដែរ គេសង្កេតឃើញថា អាជ្ញាធរក្រុងភ្នំពេញបានបញ្ជូនកំលាំង ប៉ូលីស បង្រ្កាបបាតុកម្មដ៏ច្រើនសន្ធឹកសន្ធាប់បំពាក់ ដោយដំបងឆក់ ខែល និងអាវុធ ព្រម ទាំងឡានទឹកសម្រាប់បាញ់បំបែកបាតុករទៅទីនោះផងដែរ។ ទោះជាយ៉ាងណាក៏ដោយពុំមាន ការប៉ះទង្គិចណាមួយត្រូវបានកើតឡើងទេ។
ក្រៅពីបាតុកម្មនេះ មន្ត្រីសម្ព័ន្ធសហជីពកម្ពុជា ដែលរងរបួស បង្កដោយកម្លាំងអាជ្ញាធរ មាន សមត្ថកិច្ច កាលម្សិលមិញក៏បានធ្វើសន្និសីទ្ធកាសែត ប្រកាសទាត់ចោលកិច្ចសន្យា ជាមួយសមត្ថកិច្ចកាលពីម្សិលមិញដោយចាត់ទុកជា មោឃៈ ព្រោះវាជាកិច្ចសន្យាមួយ ដែលធ្វើឡើងដោយការបង្ខិតបង្ខំនិងគម្រាមកំហែង។
នៅថ្ងៃនេះផងដែរខុទ្ទកាល័យរបស់លោក ហ៊ុន សែន ក៏បានផ្ញើលិខិតមួយច្បាប់ជូនទៅរដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដោយស្នើសុំឲ្យក្រសួងជួយអន្តរាគមន៍ តាមសំណើរ របស់កម្មករ។ គេមិនដឹងថាក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈអាចមានសមត្ថភាព ដោះស្រាយបញ្ហានេះបានដែរឬទេ ព្រោះកិច្ចការនេះក្រសួង តំណាងក្រុមហ៊ុន និង តំណាង កម្មករបានជួបចរចារគ្នាម្តងរួចមកហើយកាលពីដើមសប្តាហ៍នេះដោយគ្មានលទ្ធផលអ្វីបន្តិចសោះ។
លើសពីនេះអ្វីដែលរឹតតែចំឡែកគឺនៅថ្ងែទី១៣ ខែកក្កដាឆ្នាំ២០១៣នេះ លោក ជា មុន្នី ប្រធាន សហជីពសេរីកម្មករ នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានអញ្ជើញ ដោយលេខាធិការដ្ឋាន អចិន្រ្តៃយ៍ នៃគណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់សញ្ញារបស់ រដ្ឋាភិបាល ដើម្បីមកដោះស្រាយបញ្ហានៃទាមទារ របស់កម្មកររោងចក្រតៃយាននេះផងដែរដែលក្នុងកំឡុងពេលនៃការធ្វើបាតុកម្មរបស់កម្មកររោងចក្រតៃយានពីរសប្តាហ៍មកនេះគេបាន សង្កេតឃើញថា លោក ជា មុន្នី បានដើរតួនាទីយ៉ាងសំខាន់ក្នុងការមកបញ្ចុះបញ្ចូល និងរារាំង កម្មករមិនឲ្យធ្វើការតវ៉ាទាមទារនេះតទៅទៀត។
សូមបញ្ជាក់ថាបាតុកម្មតវ៉ារបស់កម្មកររោងចក្រតៃយាន
បានធ្វើពីរសប្តាហ៍កន្លងមក ហើយៗ ពុំត្រូវបាននិយោជិក
និងក្រសួងពាក់ព័ន្ធយកចិត្តុទុកដាក់ចរចា ស្វែងរកដំណោះ ស្រាយទេ។
ផ្ទុយទៅវិញនិយោជិកនិងអាជ្ញាធរបែជាព្យាយាមគម្រាមកំហែង ប្រើប្រព័ន្ធ តុលាការ ដើម្បីបំ បាក់ស្មារតីនិងទិញទឹកចិត្តតំណាងកម្មករ
ឲ្យបញ្ឈប់ការតវ៉ាទៅវិញ។ ហើយការណ៍នេះបាន បន្តរហូតដល់បណ្តាលឲ្យមាន
អំពើហឹង្សាកាលពីម្សិលមិញ បង្កឡើងដោយកំលាំង សមត្ថកិច្ច មកលើកម្មករ
ទោះបីជាបាតុកម្មនោះមានច្បាប់អនុញ្ញាតត្រឹមត្រូវពីសាលាក្រុងភ្នំពេញ និងចំ ពេលដែលប្រទេសកម្ពុជាកំពុងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ានក៏ដោយ។
តែទង្វើនេះ មិនអាចទទួលជោគជ័យបានទេដោយលោក រ៉ុង ឈុន
ប្រធានសហភាពសហជីពកម្ពុជា និងលោកស្រី យ៉ាង សុភ័ណ្ឌ
ប្រធានសម្ព័ន្ធសហជីពកម្ពុជា បានប្តេជ្ញាចិត្តយ៉ាងមោះមុត តស៊ូ
ជាមួយកម្មករមិនរួញរា ដើម្បីបុព្វហេតុយុត្តិធម៌ និងជីវភាពប្រសើរសម្រាប់
កម្មករលុះត្រាបាន ជោគជ័យ។
2 comments:
be careful with your action Mr rong Chhung
because of u, khmer's peoples will out of job., sooner or later
you can not convince foreign countries for job creation in Cambodia.
you will walks away, if.. khmer's peoples lost their jobs.
I repeat --- Be careful...
this young man was deserved by forced
- gotta be some issues, in order to confront each other.
Post a Comment