A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday, 13 July 2012

Australian FM: Cambodian-Australian relations improved

Photo by DAP-NEWS
DAP News
12th July 2012
 
Australian Foreign Minister Bob Carr (pictured) has praised the improved bilateral relations between Cambodia and Australia during an interview with DAP News on Thursday 12th July.

He also praised the progress and developments in Cambodia. "In my capacity as foreign minister, I have seen real progress in Cambodia", he said.

During his last visit to attend the Asean Meeting in Cambodia in March, Mr. Bob Carr had caused an outrage among opposition politicians and critics of  the Cambodian government when he lauded Mr. Hun Sen's human right records, saying "he's seen civil rights respected". He also called Mr. Hun Sen  "a wise and experienced figure" and "a respected statesman".
រដ្ឋមន្ត្រីការបរទេស អូស្ត្រាលីៈ ទំនាក់ទំនង កម្ពុជា-អូស្ត្រាលី កាន់តែរីកចម្រើន 
Thursday, 12 July 2012 

ភ្នំពេញៈ រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោក ប៊ប់ ខារ៍ (Bob Carr) បានថ្លែងឱ្យដឹងថា ទំនាក់ទំនងទ្វេ ភាគីរវាងកម្ពុជា-អូស្ត្រាលី កាន់តែរីកចម្រើនទៅមុខគួរឲ្យគត់សម្គាល់។
លោក ប៊ប់ ខារ៍ បានផ្តល់បទសម្ភាសន៍មួយជាមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនៅថ្ងៃព្រហស្បត៍ ទី១២ ខែកក្កដា ឆ្នាំ២០១២ ក្រោយចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងវេទិកាតំបន់អាស៊ីថា «ក្នុង ឋានៈខ្ញុំជារដ្ឋមន្ត្រីការបទេស ខ្ញុំពិតជាបានឃើញពីការរីកចម្រើននេះ»។
ទាក់ទងនឹងទំនាក់ទំនងរវាងអូស្ត្រាលី និងអាស៊ានវិញនោះ លោកបានមានប្រសាសន៍ថា អូស្ត្រាលី បាន ផ្តល់ជំនួយយ៉ាងច្រើនជាបន្តបន្ទាប់។ «ខ្ញុំយល់ថា កិច្ចប្រជុំកំពូលអាស៊ាន យើងពិតជាអាចសម្រេចបាន នូវគោលដៅរបស់យើងតាមរយៈអ្វីមួយ ដែលយើងបានកំណត់រួចរាល់អស់ហើយនៅក្នុងតំបន់»។
ប្រទេសអូស្ត្រាលីបានរួមចំណែកយ៉ាងសំខាន់ដល់ប្រទេសកម្ពុជា ចាប់តាំងពីដំណើរការចរចាស្វែងរក សន្តិភាពនាទសវត្សរ៍ទី៨០ ដើម្បីបញ្ចប់សង្គ្រាមស៊ីវិល ដែលអូសបន្លាយ ៣ទសវត្សរ៍ កន្លងមកនេះ រួម ទាំងដំណើការស្តារ និងអភិវឌ្ឍន៍ប្រទេសឡើងវិញ លើវិស័យជាច្រើនចាប់តាំងពីវិស័យសុខាភិបាល រហូតដល់កំណែទម្រង់ប្រព័ន្ធយុត្តិធម៌ផងដែរ៕

1 comment:

Anonymous said...

Wow, respected states man. Talk about a load of bull...Shows you how these opportunists are willing to turn a blind eye to his crimes.