A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday, 24 July 2012

5 dead, 3 wounded in robberies in Siem Reap and Banteay Meanchey

Photo by DAP-NEWS
                                             Robbers being arrested by the police
Robbery in Puok, Siem Reap: 4 robbers robbed a jewellery shop in Puok district. 3 robbers were killed and one by stander killed.
Robbery in O'Chrov, Banteay Meanchey:  7-10 robbers robbed a jewellery shop in O'Chrov.  4 robbers captured, including one Thai national.  At the time of this article going to press, police are still pursuing and engaging in gun battle with the other robbers.
----------------------------------------
SIEM REAP (Cambodia Herald) – Three robbers and a hostage were shot dead and five people were injured Monday after an armed robbery in Pouk district, witnesses said.

Police said three robbers, two of them armed, stole at least $70,000 in jewelry from four gold vendors at Pouk market. The three fled on a motorcycle and joined an accomplice waiting in a getaway car.

After being pursued by police and taking four hostages, three of the robbers were shot dead along with a hostage. The fourth robber was among the five injured.

Gold vendors Chan Saroeub and Ko Samratha said they lost jewelry worth about $20,000 while another vendor said the robbers took about $50,000 worth of jewelry.

Siem Reap Police Commissioner Sat Nady expressed regret to the family of the dead hostage who was identified as Hai Kdan. He offered four million riel to the family and one million each to the families of those injured.

ប្រតិបតិ្តការ បង្ក្រាប ចោរប្លន់ ទូរមាស ២ខេត្ដ


សៀមរាប ៖ បាញ់ចោរស្លាប់៣ របួស១, ពលរដ្ឋស្លាប់ម្នាក់ របួស២នាក់
បន្ទាយមានជ័យ ៖ ចាប់ចោរប្លន់បាន ៤នាក់ អ.ហ របួសម្នាក់
សៀមរាប-បន្ទាយមានជ័យ ៖ គ្រាន់តែចន្លោះរយៈពេល ៥ម៉ោងប៉ុណ្ណោះ ក្រុមចោរប្លន់ប្រដាប់ដោយកាំភ្លើងវែងខ្លី និងគ្រាប់ បែក២ក្រុមធំៗ បានចេញធ្វើសកម្មភាព ប្លន់ទូមាសឡើងគគ្រឹកគគ្រេង នៅ២កន្លែងផ្សេងគ្នា ដោយមួយករណីចោរមួយក្រុម មានគ្នា ៤នាក់ បានធ្វើសកម្មភាពប្លន់អាជីវករលក់មាស នៅក្នុងផ្សារពួក ស្រុកពួក ខេត្ដសៀមរាប អស់ចំនួន ២តូប និងមួយ ករណីទៀត ក្រុមចោរប្រដាប់ដោយអាវុធ អាកា ដែលមានគ្នាយ៉ាងហោចណាស់ជិត ១០នាក់ បានធ្វើសកម្មភាពប្លន់អាជីវករ លក់មាសនៅក្នុងផ្សារគុត្ដសត ដែលមានទីតាំងស្ថិតនៅក្នុងស្រុកអូរជ្រៅ ខេត្ដបន្ទាយមាន ជ័យ ។ ក្នុងនោះសមត្ថកិច្ចបានដេញបង្ក្រាប ដោយលទ្ធផលចុងក្រោយ កម្ទេចក្រុមចោរនៅនឹងកន្លែង ស្លាប់ ៣នាក់ របួស ម្នាក់ និង ៤នាក់ទៀតត្រូវឃាត់ខ្លួនទាំងរស់ តែក៏បណ្ដាលឱ្យបាត់បង់ជីវិតប្រជាពលរដ្ឋម្នាក់ និងសមត្ថកិច្ច ប្រជាពលរដ្ឋចំនួន ៣នាក់ រងរបួសផងដែរ។
ករណីទី១ បានកើតឡើងកាលពីវេលាម៉ោង ១២ថ្ងៃត្រង់ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១២ កន្លងទៅនេះ ស្ថិតនៅក្នុងផ្សារពួក ដែលមានទីតាំងនៅទីប្រជុំជនស្រុកពួក  ខេត្ដសៀមរាប តាមបណ្ដោយផ្លូវជាតិលេខ៦ គឺមានករណីក្រុមចោរមួយក្រុម មាន គ្នាចំនួន ៤នាក់ ប្រដាប់ដោយកាំភ្លើងអាកា ១ដើម, កាំភ្លើងខ្លី ២ដើម និងគ្រាប់បែកប្រមាណ ៥-៦គ្រាប់ ជិះរថយន្ដ១គ្រឿង និងម៉ូតូ១គ្រឿង បានចូលទៅធ្វើ សកម្មភាពប្លន់ទូមាសនៅក្នុងផ្សារ ចំនួន ២តូប ដោយប្រមូលយក គ្រឿងអលង្ការ មានតម្លៃប្រមាណជាង ២ម៉ឺនដុល្លារ ។
ក្រោយធ្វើសកម្មភាពប្លន់ហើយ ក្រុមជនល្មើសបាននាំគ្នាចាកចេញ  តាមរយៈរថយន្ដនិងម៉ូតូ តាមបណ្ដោយផ្លូវជាតិលេខ៦ ក្នុងទិសដៅឆ្ពោះទៅទិសខាងលិច តែស្របពេលនោះ គឺនៅក្នុង អធិការដ្ឋាននគរបាលស្រុក ដែលមានទីតាំងនៅក្បែរនោះ គឺលោកអធិការកំពុងធ្វើការប្រជុំមន្ដ្រី នៅតាមបណ្ដាប៉ុស្ដិ៍ ដែល មានគ្នាជាច្រើននាក់នោះ ហើយស្របពេល ដែលមានសំឡេងស្រែកចោរប្លន់ៗ មន្ដ្រីនគរបាលបាននាំគ្នាស្ទុះរត់ចេញ សំដៅមក ផ្លូវជាតិ ដើម្បីចាប់មុខសញ្ញា ស្រាប់តែរថយន្ដ ជនល្មើស បានបើកបុកមន្ដ្រីនគរបាលម្នាក់ ដែលចេញមកដាក់បារ៉ាស់ បណ្ដាលឱ្យរងរបួសបាក់ជើង ហើយក្រុមជនល្មើសក៏បានបើករត់បន្ដ ដោយមានកម្លាំង នគរបាលអាវុធហត្ថ និងកម្លាំងយោធា ប្រដេញតាមផងដែរ ។
ពេលក្រុមជនល្មើសបើករត់បានប្រមាណ ៣គីឡូម៉ែត្រ ពីកន្លែងកើតហេតុ ហើយទំនងជារត់មិនរួច ពួកវាក៏បើករថយន្ដ ចុះពីលើផ្លូវជាតិ ហើយចតរថយន្ដចោល នាំគ្នា រត់ប្រាស់អាយុ កាត់ព្រៃ កាត់វាលស្រែ ដោយមានកម្លាំង សមត្ថកិច្ច និងប្រជាពលរដ្ឋដេញឡោមព័ទ្ធប្រសេចប្រសាចផងដែរ។ លុះពេលរត់ទៅដល់ចំណុច ឃុំរវាល ក្រុមជនល្មើសបាន ចាប់អ្នកស្រុកប្រមាណ ៤-៥នាក់ ដែលកំពុងនៅធ្វើស្រែ ធ្វើជាចំណាប់ខ្មាំង ហើយក្រុមសមត្ថកិច្ច ដែលមានគ្នាប្រមាណ ២០០នាក់ បានធ្វើការ ឡោមព័ទ្ធ និងបាញ់តដៃគ្នាទៅវិញទៅមក ។ ប្រមាណកន្លះម៉ោងក្រោយមក ក្រុមជនល្មើសក៏បាន បាញ់អ្នកស្រុកម្នាក់ឱ្យរងរបួស ដើម្បីគំរាមឱ្យសមត្ថកិច្ច បើកផ្លូវឱ្យពួកវារត់ ហើយបន្ទាប់មកបានបាញ់អ្នកស្រុកម្នាក់ទៀត បណ្ដាលឱ្យស្លាប់ ដើម្បីជាការគំរាមបន្ថែមទៀត  ក្នុងនោះជនល្មើសម្នាក់ បានប្រើប្រាស់គ្រាប់បែក គប់មកលើសមត្ថកិច្ច ថែមទៀតផង តែសំណាងល្អមិនផ្ទុះ ។
បន្ទាប់មកសមត្ថកិច្ចបានស្រែក ឱ្យក្រុមជនល្មើសដាក់អាវុធចុះ ហើយលើកដៃសុំចុះចាញ់ និងប្រគល់ខ្លួនឱ្យសមត្ថកិច្ច ចាប់តាមសម្រួល តែពួកវាមិនព្រម មិនតែ ប៉ុណ្ណោះ ថែមទាំងប្រកៀកស្មាគ្នា ទល់ខ្នងគ្នា ធ្វើការបាញ់ប្រហារយ៉ាងសន្ធាប់ មកលើសមត្ថកិច្ចកាន់តែខ្លាំងឡើង ទើប សមត្ថកិច្ចបាញ់ទៅវិញ បណ្ដាលឱ្យត្រូវពួកវា ដេកដួលនៅនឹងកន្លែងវាលស្រែទាំង ៤នាក់ តែម្ដង ដោយក្នុងនោះ ៣នាក់បាន ស្លាប់ និងម្នាក់រងរបួសធ្ងន់។ ក្រោយប្រតិបត្ដិការបានបញ្ចប់ នៅកន្លែងកើតហេតុ គេបានរកឃើញប្រជាពលរដ្ឋម្នាក់បាន ស្លាប់ និងម្នាក់ទៀតរងរបួស ដេកដួលទៅនឹងដី ដោយឡែកក្មេងប្រុសម្នាក់ ដែលមានអាយុខ្ទង់ ៦-៧ឆ្នាំ ដែលជនល្មើស ចាប់ធ្វើជាចំណាប់ខ្មាំង ត្រូវជនល្មើសវាយឡើងទ្រោមខ្លួនផងដែរ។  លទ្ធផលបង្ក្រាបបទល្មើស ប្លន់ទូមាសនៅក្នុងផ្សារពួកខាងលើនេះ ត្រូវបានបញ្ចប់នៅវេលាម៉ោង ៣និង៣០នាទី ។
រហូតមកដល់រសៀលថ្ងៃដដែលនេះ គេនៅមិនទាន់ទទួលបានព័ត៌មានលម្អិត ស្ដីពីសកម្មភាពប្លន់ទូមាស និងចំណាត់ការ បង្ក្រាបរបស់សមត្ថកិច្ចខាងលើនេះនៅ ឡើយនោះទេ តែលោកឧត្ដមសេនីយ៍ សត ណាឌី ស្នងការនគរបាលខេត្ដសៀមរាប បានប្រាប់ឱ្យដឹងថា នៅក្នុងបេសកកម្មបង្ក្រាបខាងលើនេះ សមត្ថកិច្ចចម្រុះ ដែលរួមមាននគរបាល មន្ដ្រីអាវុធហត្ថ មន្ដ្រី យោធា និងមន្ដ្រីអាជ្ញាធរផងនោះ គឺប្រើប្រាស់កម្លាំងប្រមាណ ២០០នាក់ឯណោះ ហើយទ្រព្យសម្បត្ដិជនរងគ្រោះដែល បាត់បង់ នៅមិនទាន់ដឹងច្បាស់នៅឡើយនោះទេ ហើយក្នុងចំណោមមុខសញ្ញា គឺមានម្នាក់ សមត្ថកិច្ចសង្ស័យថា ជាមុខ សញ្ញាចាស់។
ដោយឡែកករណីទី២ គឺបានកើតឡើង នៅវេលាម៉ោង ៤និង៤៥នាទីល្ងាច ថ្ងៃទី២៣ ខែកក្កដា ដដែល គឺស្ថិតនៅក្នុងផ្សារ គុត្ដសត ដែលមានទីតាំងនៅតាម បណ្ដោយផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិយាងថ្មី ឃុំកូប ស្រុកអូរជ្រៅ ខេត្ដបន្ទាយមានជ័យ គឺមានជនល្មើសប្រដាប់ដោយកាំភ្លើងអាកា និងកាំភ្លើងខ្លី ខ្ទង់ ៧-១០នាក់ បានចូលទៅធ្វើសកម្មភាពប្លន់ផ្ទះលក់មាស មាន ទីតាំងក្នុងផ្សារមួយកន្លែង ដែលមានម្ចាស់ឈ្មោះ ម៉ៅ តែម ភេទប្រុស អាយុ ៤៨ឆ្នាំ ដោយក្រុមជនល្មើស ប្រមូល យកមាស ពីក្នុងទូស្ទើរតែទាំងអស់ រួចហើយពួកវាបានព្យាយាមប្លន់ផ្ទះទី២ទៀត តែសំណាងម្ចាស់ផ្ទះទាញទ្វារបិទទាន់ ទើបពួកវានាំគ្នា រត់ចេញ ហើយក៏ បាញ់គំរាមជាច្រើនគ្រាប់ ដែលស្របពេលនោះសមត្ថកិច្ចនៅក្បែរកន្លែងកើតហេតុ បានធ្វើការប្រដេញនិង ឡោមព័ទ្ធ ធ្វើឱ្យពួកវាភ័យស្លន់ស្លោ រួចហើយ រត់ចូលទៅ កាន់វត្ដរតនៈនិមិត្ដ  ដែលមានទីតាំងចម្ងាយពីកន្លែងកើតហេតុ ប្រមាណ ៥០០ម៉ែត្រ ហើយសមត្ថកិច្ចក៏ធ្វើការឡោមព័ទ្ធ និងបាញ់តដៃគ្នាជាហូរហែផងដែរ ។
លុះនៅវេលាម៉ោងប្រមាណ ជិត ៥ ល្ងាច សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ នៅក្នុងវត្ដបានចំនួន ៤នាក់ ដោយក្នុងនោះម្នាក់ជាជនជាតិថៃ ដែលរួមមាន គេស្គាល់ ឈ្មោះ ទី១ បូ រ៉ាវិត ភេទប្រុស អាយុជាង ៣០ឆ្នាំ ជាជនជាតិថៃ រស់នៅស្រុកអារញ្ញ , ទី២ ថៃ អាយុជាង ៣០ឆ្នាំ ជាជនជាតិខ្មែរ , ទី៣ ឈ្មោះ ញ៉ែម សាមឿន អាយុ ៥៥ឆ្នាំ មានទីលំនៅភូមិបាលិលេយ្យ ក្រុងប៉ោយប៉ែត និងទី៤ ឈ្មោះ យាន សម័យ ភេទប្រុស អាយុ ២១ឆ្នាំ មានទីលំនៅភូមិកូបកើត ឃុំកូប ស្រុកអូរជ្រៅ។ ក្នុងនោះ សមត្ថកិច្ចក៏ដកហូតបាន រថយន្ដកាមរី ស៊េរី ៩៥ ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ ពោធិ៍សាត់ ២អា ០០៨៥ មួយគ្រឿង និងម៉ូតូចំនួន ២គ្រឿង ផង ដែរ ។ ដោយឡែក បក្ខពួកវាមួយចំនួនទៀត ក៏បានបាញ់រំដោះខ្លួនរត់ចេញពីវត្ដ ដោយមានសមត្ថកិច្ចរាប់សិបនាក់ រត់ដេញ តាម និងបាញ់តដៃគ្នារហូតមកដល់ម៉ោង ៧យប់ គឺនៅមិន ទាន់ចប់នៅឡើយទេ ។
ក្នុងករណីខាងលើនេះ បានបណ្ដាលឱ្យមន្ដ្រីអាវុធហត្ថម្នាក់ ត្រូវក្រុមជនល្មើសបាញ់ ឱ្យរងរបួសជើងឆ្វេងផងដែរ ចំណែកក្រុម ជនល្មើស គេនៅមិនទាន់ដឹងថា មាន ស្លាប់ និងរងរបួសនៅឡើយនោះទេ៕
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
( ទិដ្ឋភាពរូប នៅខេត្តសៀបរាប )
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS

1 comment:

Anonymous said...

Siam's thieves must be killed because they were thieves....Robbers deserves to be killed,especailly siamese.Looking for work not gors around robbed people ok.