ប៉ូលិសបន្តតាមចាប់មនុស្ស៥នាក់ចោទពីបទធ្វើអបគមន៍
ដោយ សុខ សេរី
2012-06-15
មន្ត្រីនគរបាលជាតិកំពុងតែបន្តស្វែងរកចាប់ខ្លួនក្រុម មេដឹកនាំចំនួន ៥នាក់ នៃសមាគមអ្នកប្រជាធិបតេយ្យរបស់លោក ម៉ម សូណង់ដូ ដោយសារតែសមត្ថកិច្ចបានទទួលដីកាតាមចាប់ខ្លួនរួចហើយពីតុលាការ ខេត្តក្រចេះ ក្រោមបទធ្វើអបគមន៍នៅភូមិប្រម៉ា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ។ប្រភពពីអគ្គស្នងការរងនគរបាលជាតិ លោកឧត្ដមសេនីយ៍ សុខ ផល បានមានប្រសាសន៍ថា បក្សពួកចំនួន ៣នាក់ នៅក្នុងចំណោម ៥នាក់នោះ កំពុងតែលាក់ខ្លួននៅក្នុងប្រទេសថៃ និង ២នាក់ទៀតកំពុងតែលាក់ខ្លួននៅក្នុងប្រទេសកម្ពុជា។ លោកបន្តថា សមត្ថកិច្ចកំពុងតែស្វែងរកការធ្វើបត្យាប័ន ឬបញ្ជូនពីប្រទេសថៃ មកកម្ពុជាវិញ ដើម្បីចាប់ខ្លួន។
ទាក់ទងនឹងសំណុំរឿងព្រហ្មទណ្ឌនេះដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១២ បានមានប្រសាសន៍បញ្ជាឲ្យសមត្ថកិច្ចស្វែងរកចាប់ខ្លួនអ្នកទាំង ៥នាក់នោះឲ្យខាងតែបាន ទោះជាអ្នកទាំងនោះកំពុងតែលាក់ខ្លួននៅកន្លែងណា ឬប្រទេសណាក៏ដោយ។
លោក ហ៊ុន សែន៖ «ឥឡូវហ្នឹងមានដីកាតាមចាប់ខ្លួន ៥នាក់ តាមទៀត ដល់ជើងមេឃ។ អំពាវនាវឲ្យអ្នកឯងឲ្យចេញសារភាពមក អាចនឹងបានបន្ធូរបន្ថយ មានការយោគយល់ ប៉ុន្តែត្រង់អ្នកឯងទៅដល់ប្រទេសណា ក៏តាមដែរ។ ត្រូវសុំធ្វើបត្យាប័នមនុស្សហ្នឹងត្រឡប់មកវិញ បើនរណាហ៊ានរារាំង ទោះក្នុងស្ថានទូតក្ដី ទោះក្នុងអង្គការក្រៅរដ្ឋាភិបាល ព្រោះរឿងនេះត្រូវរកឲ្យឃើញសខ្មៅ»។
ប្រធានក្រុមអ្នកស៊ើបអង្កេតនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ (Licadho) លោក អំ សំអាត បានមានប្រសាសន៍ថា សង្គមស៊ីវិលមិនបានទទួលព័ត៌មានណាមួយអំពីស្ថានការណ៍លាក់ខ្លួន និងទីកន្លែងលាក់ខ្លួននោះទេ៖ «ប្រជាពលរដ្ឋដែលបានចាកចេញពីភូមិ ហ្នឹង គឺអត់មានអ្នកវិលទៅវិញទេ មួយចំនួនដែលគាត់ចាកចេញហ្នឹង ហើយមានប្រជាពលរដ្ឋដែលគាត់រស់នៅទីហ្នឹង គឺគាត់រស់នៅទីហ្នឹងដដែលទេ។ ប៉ុន្តែត្រង់ថា ស្ថានភាពដីចំការដីស្អីរបស់គាត់ដែលធ្លាប់ធ្វើ គឺគេផ្អាក អត់ទាន់ឲ្យធ្វើទេ រង់ចាំមានការដោះស្រាយ»។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១២ កន្លងទៅនេះ បានចោទប្រកាន់អ្នកទាំង ៥នាក់នោះចំនួន ៦បទល្មើសដូចតទៅ៖ ទី១ បានតាំងខ្លួនជាអាជ្ញាធររដ្ឋវាស់វែងដីធ្លីបែងចែកដល់ប្រជាពលរដ្ឋ និងបានបោកបញ្ឆោតឲ្យចូលជាសមាជិកនៃសមាគមអ្នកប្រជាធិបតេយ្យ។ ទី២ បានរារាំងសមត្ថកិច្ចនគរបាលមិនឲ្យបំពេញតួនាទីចុះស្រង់ស្ថិតិ ប្រជាពលរដ្ឋ។ ទី៣ បានចាប់ខ្លួនយោធាចំនួន ២នាក់ បង្ខាំងទុក និងបានដកហូតអាវុធកន្លងមក។
ទី៤ បានដឹកនាំបាតុកម្មបិទផ្លូវជាតិជាច្រើនលើកកន្លងមក។ ទី៥ បានបង្កើតភូមិថ្មីមួយចំនួន និងបានប្រកាសរំសាយភូមិចាស់ចំនួន ៣ នៅឃុំកំពង់ដំរី និងគំរាមកំហែងប្រជាពលរដ្ឋ និងទី៦ បានគាបសង្កត់អ្នកដឹកនាំភូមិមិនឲ្យទាក់ទងជាមួយអាជ្ញាធរមាន សមត្ថកិច្ច និងបានបង្ខាំងប្រជាពលរដ្ឋមិនឲ្យចេញពីតំបន់ដែលខ្លួនគ្រប់គ្រង នោះ។
ដោយឡែកប្រជាពលរដ្ឋចំនួន ៨នាក់ ដែលត្រូវបានអាជ្ញាធរចាប់ខ្លួនភ្លាមៗកន្លងមក គឺ ៥នាក់ត្រូវបានដោះលែងឲ្យមានសេរីភាពវិញហើយដោយតុលាការខេត្តក្រចេះ នៅសល់ប្រជាពលរដ្ឋចំនួន ៣នាក់ទៀត បន្តជាប់ឃុំខ្លួន៕
2 comments:
This little gal right 100% as we all have seen in recent year about killing innocent activist Chut Vuthy,Hang Chantha due to greedy of Cpp's clans
wants to get rich fast from poor innocent khmers people,by stealing their land destroy their likelihood,put their mothers in jail justly.
All those killers,thieves,robbers,land grabbers,the pigs does whatever the pigs wants.The poor khmers were victimized twices,while the crooks roamed free,some one like Chhrout Bundeth.
Lolz ...
Too sad to see these khmers people suffer so significant due to corruptions,greeds,favoritism,destroyed khmers societies,dignities,and integrities....
When all these injustice will be stopped for all khmers people? When all these corrupted people will be awakening,awared of the karma that they have done upon his fellow khmers?
....when!!!!????
Post a Comment