A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 9 June 2012

Khmer-Americans to protest against Hor Namhong's visit to the U.S

Khmer-Americans planned to protest in front of the State Department in Washington against Hor Namhong's visit to the U.S on 12 June 2012.
ខ្មែរ​អាមេរិកាំង​គ្រោង​ធ្វើ​បាតុកម្ម​នៅ​វ៉ាស៊ីនតោន​ប្រឆាំង​លោក​ហោ ណាំហុង
2012-06-09
ពលរដ្ឋ​ខ្មែរ​អាមេរិក​រស់​នៅ​តំបន់​ជុំវិញ​រដ្ឋធានី វ៉ាស៊ីនតោន (Washington D.C) គ្រោង​ជួប​ជុំ​គ្នា​ធ្វើ​បាតុកម្ម នៅ​ថ្ងៃ​អង្គារ ទី​១២ ខែ​មិថុនា ដើម្បី​ប្រឆាំង​នឹង​ដំណើរ​ទស្សនកិច្ច​របស់​លោក ហោ ណាំហុង រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស នៅ​សហរដ្ឋអាមេរិក។

RFA/Sok Serey
រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក លោកស្រី ហ៊ីលឡារី គ្លិនតុន (Hillary Clinton) [ឆ្វេង] និង​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា លោក ហោ ណាំហុង ក្នុង​សន្និសីទ​កាសែត​រួម​មួយ នៅ​ឯ​ក្រសួង​ការបរទេស ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១ ខែ​វិច្ឆិកា ឆ្នាំ​​២០១០៕

លោក ហោ ណាំហុង គ្រោង​នឹង​ជួប​មន្ត្រី​ការ​បរទេស​សហរដ្ឋអាមេរិក សមាជិក​ព្រឹទ្ធសភា និង​ជំនួយ​ការ​ប្រធានាធិបតី​សហរដ្ឋអាមេរិក ប៉ុន្តែ​នៅ​មិន​ទាន់​មាន​ព័ត៌មាន​លំអិត​ពី​ប្រធាន​បទ ដែល​នឹង​លើក​មក​ពិភាក្សា​គ្នា​នោះ​ទេ។
តំណាង​ក្រុម​អ្នក​រៀប​ចំ​បាតុកម្ម លោក ម៉ៃឃើល ដួង (Micheal Duong) មាន​ប្រសាសន៍​ថា ពួក​គាត់​នឹង​ដឹក​នាំ​ប្រតិភូ​ចំនួន ១០​រូប ទៅ​ជួប​ជំនួយ​ការ​នៃ​រដ្ឋលេខាធិការ​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស​ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍ ដើម្បី​ជំទាស់​នឹង​វត្តមាន​លោក ហោ ណាំហុង។ លោក​បន្ត​ថា ការ​តវ៉ា​នេះ ដើម្បី​សម្ដែង​ការ​មិន​ពេញ​ចិត្ត​ចំពោះ​រដ្ឋាភិបាល ពី​ការ​រំលោភ​សិទ្ធិ​មនុស្ស។

លោក ម៉ៃឃើល ដួង៖ «វត្តមាន​របស់ ហោ ណាំហុង ដែល​ជា​អតីត​ខ្មែរ​ក្រហម និង​ជា​អតីត​មេ​គុក​បឹងត្របែក បាន​ធ្វើ​ឲ្យ​ខ្មែរ​អាមេរិកាំង មិន​សប្បាយ​ចិត្ត រួម​គ្នា​គ្រោង​ធ្វើ​បាតុកម្ម និង​ជួប​អនុរដ្ឋលេខាធិការ​នៃ​ក្រសួង​ការ​បរទេស​សហរដ្ឋអាមេរិក។ នៅ​ថ្ងៃ​ទី​១២ ខាង​មុខ​នេះ យើង​មាន ២​កម្ម​វិធី ទី​១ នៅ​ពេល​ព្រឹក ជំនួយ​ការ​នៃ​រដ្ឋ​លេខាធិការ​ក្រសួង​ការ​បរទេស (Assistant of Secretary of State) គាត់​នឹង​ជួប​គណៈប្រតិភូ​របស់​យើង​មួយ​ចំនួន។ យើង​មាន​ភស្តុតាង​ជា​ច្រើន បង្ហាញ​ទៅ​ក្រសួង​ការ​បរទេស អំពី​ទង្វើ​របស់​រដ្ឋាភិបាល​ដែល​រំលោភ​សិទ្ធិ​មនុស្ស និង​សម្លាប់​មនុស្ស​ក្រៅ​ប្រព័ន្ធ​តុលាការ។ល។»
លោក ម៉ៃឃើល ដួង បាន​ឲ្យ​ដឹង​បន្ថែម​ថា បន្ទាប់​ពី​ជួប​នឹង​មន្ត្រី​ក្រសួង​ការ​បរទេស​រួច​ហើយ បាតុករ​នឹង​រួម​គ្នា​ធ្វើ​បាតុកម្ម​អហិង្សា​នៅ​មុខ​ក្រសួង​ការ​បរទេស។
លោក ម៉ៃឃើល ដួង៖ «យើង​ធ្វើ​បាតុកម្ម​នៅ​មុខ​ការិយាល័យ​ក្រសួង​ការ​ បរទេស នៅ​លើ​ផ្លូវ ២២ និង ស៊ី។ យើង​នឹង​ទៅ​ជួប​ជុំ ខ្មែរ​មក​ពី​តំបន់​ផ្សេង​ក៏​មក​ជួប​ជុំ​ដែរ ដើម្បី​ទាម​ទារ​ជួយ​ការពារ​សិទ្ធិ​របស់​ប្រជាពលរដ្ឋ ដូច​ជា​អ្នក​នៅ​តំបន់​បឹង​កក់ និង​បុរី​កីឡា ជា​ដើម ដែល​រាជរដ្ឋាភិបាល ហ៊ុន សែន ប្លន់​យក​ដី​គេ ហើយ​ចាប់​គេ​ដាក់​គុក​ទៀត។ នេះ​ជា​ទង្វើ​អមនុស្សធម៌ និង​យុង​ឃ្នង បន្ទាប់​ពី​របប​ខ្មែរ​ក្រហម»
ក្រសួង​ការ​បរទេស​កម្ពុជា កាល​ពី​ថ្ងៃ​សុក្រ ម្សិលមិញ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន បាន​ឲ្យ​ដឹង​ថា លោក ហោ ណាំហុង ក្នុង​ឋានៈ​ជា​ប្រធាន​អាស៊ាន​សម្រាប់​ឆ្នាំ​២០១២ នឹង​ជួប​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​សហរដ្ឋអាមេរិក លោក​ស្រី ហីលឡារី ក្លីនតុន(Hillary Clinton) និង​មន្ត្រី​អាមេរិក​មួយ​ចំនួន​ទៀត។
សេចក្តី​ប្រកាស​ព័ត៌មាន មិន​បាន​បញ្ជាក់​លំអិត​ពី​ដំណើរ​ទស្សនកិច្ច​នោះ​ទេ។ លោក គុជ ច័ន្ទលី ជា​អ្នក​វិភាគ​ឯករាជ្យ​នៅ​រដ្ឋ​ម៉ារីឡិន (Maryland) ដែល​នឹង​ចូល​រួម​តវ៉ា​វត្តមាន លោក ហោ ណាំហុង មាន​ប្រសាសន៍​ថា សហរដ្ឋអាមេរិក​ចង់​ឃើញ​នូវ​ជំហរ​របស់​ពលរដ្ឋ​អាមេរិកាំង ថា​តើ​ពួក​គេ​យល់​យ៉ាង​ណា ចំពោះ​ការ​គ្រប់​គ្រង​កម្ពុជា របស់​រដ្ឋាភិបាល លោក ហ៊ុន សែន។
លោក គុជ ច័ន្ទលី៖ «យើង​មិន​ស្វាគមន៍​វត្តមាន​របស់​លោក ហោ ណាំហុង មក​សហរដ្ឋអាមេរិក​នេះ​ទេ។ យើង​មិន​ចង់​ឲ្យ​អតីត​មេ​ខ្មែរ​ក្រហម មក​ជួប​មន្ត្រី​ក្រសួង​ការ​បរទេស​អាមេរិក​ទេ។ ព្រោះ​វា​អាច​មាន​ឥទ្ធិពល​លើ​គោល​នយោបាយ​អន្តរជាតិ​របស់​សហរដ្ឋ​អាមេរិក ទៅ​ខាង​ប្រទេស​ខ្មែរ​យើង។ ដូច្នេះ​ហើយ បើ​មាន​ខ្មែរ​យើង​នៅ​ទី​នេះ រួប​រួម​គ្នា​បង្ហាញ​នូវ​ជំហរ​មិន​គាំទ្រ​តំណាង​រដ្ឋាភិបាល​ខ្មែរ​នៅ​ ភ្នំពេញ​នោះ សហរដ្ឋ​អាមេរិក​គេ​នឹង​រៀប​ចំ​គោល​នយោបាយ​អន្តរជាតិ​របស់​គេ​ចំពោះ​ខ្មែរ អាស្រ័យ​ទៅ​តាម​ជំហរ​នយោបាយ​របស់​ខ្មែរ​អាមេរិកាំង​នៅ​សហរដ្ឋ​អាមេរិក​នេះ​ ដែរ»
ក្រៅ​ពី​ជួប​នឹង​មន្ត្រី​សំខាន់ៗ​របស់​សហរដ្ឋ​អាមេរិក លោក ហោ ណាំហុង ក៏​គ្រោង​នឹង​ថ្លែង​សន្ទរកថា​ស្តី​អំពី​ការ​អភិវឌ្ឍ​នៅ​កម្ពុជា និង​ទំនាក់​ទំនង​សហរដ្ឋ​អាមេរិក នៅ​មជ្ឈ​មណ្ឌល​យុទ្ធសាស្ត្រ​អន្តរជាតិ នៅ​រដ្ឋធានី​វ៉ាស៊ីនតោន៕

1 comment:

Anonymous said...

Let's show the world that Cambodia is under Viet occupation.