A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday, 25 June 2012

Hun To still not sue the Australian newspaper yet [A barking dog never bites!]




Hun To seated while Phay Sipha, the government spokesman showing journalists Hun To's passport bearing an entry visa into Australia.លោក ហ៊ុន​ តូ ក្នុង​សន្និ​សីទ​កាសែត​នៅ​ព្រ​លានយន្ត​ហោះភ្នំពេញ​ ​​។ រូប វីរៈ 
Hun To, the controversial nephew of Prime Minister Hun Sen, and the Cambodian government are considering suing the Australian newspaper, The Age, which published in May 2012 the allegations of Hun To's involvement in money laundering and drug trafficking into Australia. However, up until now he has yet to make the decision to sue. The Cambodians have a saying: "a barking dog never bites". So, is Hun To a barking dog or a bulldog?

លោក ហ៊ុន តូ នៅ​តែ​មិន​ទាន់​ប្តឹង​កាសែត​អូស្ត្រាលី
 25 June 2012 ឆាយ ច័ន្ទនីដា The Phnom Penh Post

ភ្នំពេញៈ គម្រោង​ប្តឹង​តាម​ផ្លូវ​ច្បាប់​ប្រឆាំង​នឹង​ការ​បង្ខូច​កេរ្តិ៍​ឈ្មោះ​ពី​សំណាក់​កាសែត​អូស្ត្រាលី​មួយ នៅ​តែ​មិន​ទាន់​ច្បាស់​លាស់សម្រាប់​លោក​ឧកញ៉ា ហ៊ុន តូ ដូច​ដែល​ធ្លាប់​បានអះ​អាង​ប្រាប់​កាសែត​ក្នុង​ស្រុក ទោះ​ជា​បាន​ទៅ​ដល់​អូស្ត្រាលី និង​វិល​មក​កាន់​ប្រទេស​កំណើត​ដោយ​គ្មាន​ការ​ចាប់​ខ្លួន​យ៉ាង​ណា​ក៏​ដោយ។


លោក ហ៊ុន តូ ដែល​ត្រូវ​ជា​ក្មួយ​ប្រុស​បង្កើត​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ត្រូវ​បាន​កាសែត​ក្នុង​ស្រុក​របស់​អូស្ត្រាលី​ឈ្មោះ The Age បាន​សរសេរ​លាត​ត្រដាង​ពី​ខែ​មីនា​ថា មាន​ពាក់​ព័ន្ធ​នឹង​ក្រុម​ឧក្រិដ្ឋ​ជន​រកស៊ី​ជួញ​ដូរ​គ្រឿង​ញៀន​ហេរ៉ូអ៊ីន និង​លាង​លុយ​កខ្វក់ ខណៈ​ដែល​នគរ​បាល​ជាតិ​អូស្តា្រលី មាន​បំណង​ចាប់​ខ្លួន​លោក ក្នុង​ទី​ក្រុង​មែល​ប៊ន។ ប៉ុន្តែ​គម្រោង​នេះ ត្រូវ​អាក់​ខាន ព្រោះ​តែ​ខាង​ស្ថាន​ទូត​អូស្ត្រាលី​នៅ​ភ្នំពេញ បដិសេធ​មិន​ផ្តល់​ទិដ្ឋា​ការ ដោយ​អះ​អាង​ថា ជា​ការ​«ចៀស​វាង​ឧប្បតិ្ត​ហេតុ​ខាង​ការ​ទូត»។

ប៉ុន្តែ មន្ត្រី​រដ្នាភិបាលកម្ពុជា​បាន​ចេញ​មុខ​បក​ស្រាយ​ជំនួស​លោក ហ៊ុន តូ ពេល​ដែល​សេដ្ឋី​វ័យ​ក្មេង​រូប​នេះ ទើប​វិល​ត្រឡប់​ដោយ​សុវត្ថិ​ភាព​ពី​ប្រទេស​អូស្ត្រាលី កន្លែង​ដែល​កា​សែត The Age ចោទ​ថា អាជ្ញាធរ​ប្រទេស​នេះ មាន​បំណង​ចាប់​ខ្លួន​លោក ហ៊ុន តូ នោះ។

នៅ​ក្នុង​ដៃ​មាន​បង្ហាញ​លិខិត​ឆ្លង​ដែន​លោក ហ៊ុន តូ មាន​ទិដ្ឋាការ​ចេញ​ចូល​ទៅ​ប្រទេស​អូស្ត្រាលី លោក ផៃ ស៊ី​ផាន អ្នក​នាំ​ពាក្យ​ទីស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​ដែល​ចេញ​មុខ​ជា​លក្ខណៈ​ឯក​ជន នៅ​អាកាស​យាន​ដ្ឋាន​អន្តរ​ជាតិ​ភ្នំពេញ កាល​ពី​ថ្ងៃ​សុក្រ ពេល​ទទួល​លោក ហ៊ុន តូ និង​ក្រុម​គ្រួសារ​វិល​មក​កម្ពុជា​វិញ បាន​ប្រាប់​ក្រុម​អ្នក​កាសែត​ថា គម្រោង​ប្តឹង​ប្រឆាំង​នឹង​កា​សែត ស្ថិត​ក្នុង «ការ​ពិចារ​ណា»នៅ​ឡើយ ទោះ​លោក​ឧកញ៉ា ហ៊ុន តូ បាន​ទៅ​ដល់​ប្រទេស​អូស្ត្រាលី​រយៈ​ពេល​បី​សប្តាហ៍​ក្តី និង​បាន​ជួប​រាយ​ការណ៍​ជាមួយ​អាជ្ញាធរ​នគរ​បាល​ប្រទេស​អូស្ត្រាលី និង​មាន​មេធាវី​ពីរ​រូប គឺ​មួយ​រូប​មេធាវី​ក្នុង​ស្រុក និង​មួយ​រូប​ទៀត​ជា​មេធាវី​នៅ​ប្រទេស​អូស្ត្រាលី​ក្តី។

លោក ផៃ ស៊ី​ផាន និយាយ​ថា ការ​ចេញ​បក​ស្រាយ​សាធារណៈ គឺ​ដើម្បី​ស្តារ​នូវ​កេរ្តិ៍​ឈ្មោះ​របស់​បុគ្គល​ឯក​ជន គឺ​លោក ហ៊ុន តូ និង​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន នៃ​រាជ​រដ្ឋាភិបាល​កម្ពុជា​ដែល​កាសែត​មួយ​នេះ​សរសេរ​ភ្ជាប់​ឈ្មោះ​លោក។ លោក​បន្ត​ថា៖ «ការ​វាយ​ប្រហារ​របស់​កាសែត​នេះ គឺ​គេ​មាន​បំណង​វាយ​ប្រហារ​លើ​សម្តេច​អគ្គ​មហា​សេនាបតី​តេជោ ហ៊ុន សែន និង​ធ្វើ​ឲ្យ​បាត់់​កិត្តិ​យស​កម្ពុជា។ ដូច្នេះ ភារកិច្ច​ខ្ញុំ​ត្រូវ​តែ​ការពារ»។ លោក ហ៊ុន តូ ដែល​ត្រឹម​អង្គុយ​បង្ហាញ​ខ្លួន​នៅ​ព្រលាន​យន្ត​ហោះ​ក្នុង​បន្ទប់ VIP បាន​បដិសេធ​មិន​ផ្តល់​ការ​អធិប្បាយ​ដល់​អ្នក​សារ​ព័ត៌មាន ដូច​ដែល​រំពឹង​ទុក​ឡើយ ហើយ​លោក​ថ្លែង​ថា លោក​បាន​ប្រគល់​ភារកិច្ច​ដល់​លោក ផៃ ស៊ីផាន ជា​អ្នក​បក​ស្រាយ​ជំនួស។

ដោយ​មិន​ប្រាប់​ឲ្យ​ពិត​ប្រាកដ​ពី​មុខ​របរ​របស់​លោក ហ៊ុន តូ លោក ផៃ ស៊ីផាន​បញ្ជាក់​ថា លោក ហ៊ុន តូ មាន​ជំនួញ​ក្នុង​និង​ក្រៅ​ស្រុក ហើយ​មិន​មាន​តួនាទី​អ្វី​ឡើយ​ក្នុង​រាជ​រដ្ឋាភិបាល តែ​គ្រាន់​តែ​មាន​សកម្មភាព​ខ្លះ​ជួយ​ដល់​រដ្ឋាភិបាល​កម្ពុជា។

ទោះ​បដិសេធ​មិន​បក​ស្រាយ​នៅ​មុខ​អ្នក​សារ​ព័ត៌មាន​ក្តី លោក ហ៊ុន តូ ធ្លាប់​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ តាម​ការ​សម្ភាស​តាម​ទូរស័ព្ទ​ពីរ​ដង គឺ​ចុង​ក្រោយ​នៅ​ថ្ងៃ​ចន្ទទី១៨ មិថុនា នៅ​ពេល​ដែល​លោក​កំពុង​ស្នាក់​នៅ​អូស្ត្រាលី​ថា ចំណុច​សំខាន់​ចំពោះ​មុខ​គឺ​«ការ​សរសេរ​បំភ្លឺ» របស់​កាសែត មួយ​នេះ ដើម្បី​ស្តារ​កិត្តិ​យស​លោក​វិញ។

លោក​ឧកញ៉ា ហ៊ុន តូ បាន​ថ្លែង​ប្រាប់​ថា ៖ «ខ្ញុំ​បាន​រាយ​ការណ៍​ផង​ដែរ​ទៅ​ប៉ូលិស​អូស្ត្រាលី​ថា កា​សែត​នេះ​បាន​សរសេរ បង្ខូច​ឈ្មោះ​ខ្ញុំ​ មិន​ល្អ​ទេ។ អ្នក​ឯង​ត្រូវ​តែ​ធ្វើអ្វី​មួយ ដើម្បី​លាង​ឈ្មោះ​ខ្ញុំ។ ប្តឹង​ឬ​មិន​ប្តឹង​ជា​សិទ្ធិ​របស់​ខ្ញុំ។ បើ​ខ្ញុំ​ខុស​មែន ខ្ញុំ​ប្រហែល​ជា​ត្រូវ​គេ​ចាប់​នៅ​អូស្ត្រាលី ហើយ»

មន្ត្រី​អ្នក​នាំ​ពាក្យ​នៃ​ស្ថាន​ឯក​អគ្គ​រដ្ឋ​ទូត​អូស្ត្រាលី​ប្រចាំ​នៅ​ រាជ​ធានី​ភ្នំពេញ នៃ​ប្រទេស​កម្ពុជា មិន​អាច​សុំការ​បំភ្លឺ​ទាក់​ទិន​ករណី​នេះ​បាន​ទេ៕

2 comments:

Anonymous said...

This Khmer Idol. Everybody wants to be like him. Power!!!!!!

Anonymous said...

Your are the product of his creation with your mama.....Now Hun To is your idol huh? Why don't you call ah To Papa?...Thug like ah To is nowhere near Khmer's idol...Stupid,dumb kid like you wants to be like ah To, go ahead,beware that people kill you....