A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 14 March 2012

Journalists attacked each other over extorted money from illegal timber smugglers

The offender Yim Bross in police custody.

By Khmerization
Source: CEN

One journalist has been arrested and one hospitalised after an altercation over extorted money from illegal timber smugglers.

According to report from CEN, 30 year-old Yim Bross, a reporter for Ta Prohm newspaper, has been arrested for causing malicious wounds to 46 year-old Korn Darahul, editor of Matek Kon Khmer newspaper, in a dispute over extorted money from illegal timber smugglers.

The report said that at 4 am early on Wednesday morning, the 14th of March, a group of rogue "journalists" set up a road block on National Route 7 at Snuol district in Kratie province to extort money from timber smugglers.

At 5 am, a 12-seater van loaded with timber arrived at the road block. The driver got off to pay the bribe to Korn Darahul from Matek Kon Khmer newspaper and intended to pay the bribe to Yim Bross from the Ta Prohm newspaper, but Korn Darahul told the driver that Yim Bross is no longer a journalist with Ta Prohm newspaper because he is no longer an accredited journalist because his press ID card was taken off from him already.

The driver then drove off without paying Yim Bross. Yim Bross and 4-5 friends then chased the van in a car. After the van stopped the van driver told Yim Bross and his group of journalists that Korn Daravuth told him not to pay him (Yim Bross) because he is no longer a journalist. Yim Bross was very angry with Korn Darahul and drove back to the road block and the brawl ensued, when Yim Bross hit Korn Darahul on the head with a rock, causing a serious wound to the head. Korn Darahul was hospitalised and Yim Bross was arrested by the police.

Are these people really journalists or are they highway robbers? and where is their journalistic code of conduct and ethics?

Please read article in Khmer below:

ប៉ូលិស​បាន​ឃាត់ខ្លួន​ឈ្មោះ យឹម ប្រុស ​មាន​កាន់​ប័ណ្ណសំគាល់ខ្លួន​របស់​សារព័ត៌មាន តា​ព្រហ្ម ពីបទ​ហឹ​ង្សា​ដោយ​ចេតនា​

ជម្លោះ​វាយតប់​រវាង​ក្រុមអ្នកកាសែត ២​ក្រុម​៖ ចាងហ្វាង​កាសែត​ឆន្ទៈ​កូន​ខែ្មរ ដេកពេទ្យ រីឯ​ភ្នាក់ងារ​កាសែត​តា​ព្រហ្ម ត្រូវ​ប៉ូលិស​ឃាត់ខ្លួន​

(ថ្ងៃទី 14 មីនា 2012, ម៉ោង 06:39:PM) | ដោយ: ចិត្រ​បុរី

ក្រចេះ: អ្នកកាសែត ២​ក្រុម បាន​វាយតប់​គ្នា ដោយសារ​ជម្លោះ​ពាក់ព័ន្ធ​នឹង​ការបង់​លុយ​ពី​អ្នករកស៊ី​ឈើ​ខុសច្បាប់ រួច​យកមកចែក​មិន​ស្មើគ្នា បណ្តាលឱ្យ​ចាងហ្វាង​កាសែត​ឆន្ទៈ​កូន​ខ្មែរ បែកក្បាល​ចូលដេក​ពេទ្យ​។ ចំណែក​ភាគី​ម្ខាង​ទៀត ជា​ភ្នាក់ងារ​កាសែត តា​ព្រហ្ម ត្រូវ​ប៉ូលិស​ឃាត់ខ្លួន​។​

​អ្នកកាសែត​ទាំងពីរ​ក្រុម​នេះ បាន​វាយតប់​គ្នា ក្នុង​ជម្លោះ​ពាក្យសម្តី​រឿង​រឿង​ចែក​លុយ​មិន​ស្មើគ្នា កាលពី​វេលា​ម៉ោងជាង ៥​ព្រឹក ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០១២ នៅលើ​ដងផ្លូវ​ជាតិ​លេខ​៧ ស្ថិតក្នុង​ភូមិ​កាត់​ដៃ ឃុំ​ស្នួល ស្រុក​ស្នួល ខេត្តក្រចេះ​។​

​បន្ទាប់ពី​ការ​វាយតប់​គ្នា​រួចមក ប៉ូលិស​បាន​ឃាត់ខ្លួន​ឈ្មោះ យឹម ប្រុស អាយុ ៣០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ដារ​ផ្សារ ឃុំ​ដារ ស្រុក​មេមត់ ខេត្តកំពង់ចាម និង​មាន​កាន់​ប័ណ្ណសំគាល់ខ្លួន​របស់​សារព័ត៌មាន តា​ព្រហ្ម ពីបទ​ហឹ​ង្សា​ដោយ​ចេតនា​។
​ចំណែក​បុរស​ម្នាក់ទៀត ដែល​ត្រូវ​រងរបួស​បែកក្បាល ឈ្មោះ គន តា​រ៉ា​ហ៊ុល អាយុ ៤៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ដៃ​អាង ឃុំ​វត្ត​អង្គ​ខាងត្បូង ស្រុក​វ៉ារិន ខេត្តសៀមរាប អះអាងថា ខ្លួន​ជា​ចាងហ្វាង​កាសែត ឆន្ទៈ​កូន​ខ្មែរ ប្រចាំ ២៤ ខេត្ត​ក្រុង ត្រូវ​របួល​ក្បាល​ជា​ទម្ងន់ ដោយសារ​ជនដៃដល់​វាយ​មួយ​ដុំថ្ម ក្នុង​ជម្លោះ​វាយតប​គ្នា​តាមផ្លូវ​សាធារណៈ ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​។​

​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា នៅវេលា​ម៉ោង ៥ ព្រឹក ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០១២ មាន​ក្រុម​អ្នករកស៊ី​ដឹកអុស និង​ជន្ល​ង​ម្រេច តាម​រថយន្ត​ទួរីស ១២​កៅអី បាន​ចុះមក​បង់លុយ​ឱ្យ​ពួកក្រុម​ចាងហ្វាង​កាសែត ឆន្ទៈ​កូន​ខែ្មរ ហើយ​ឈ្មោះ គន តារា​ហ៊ុល អះអាងថា ខ្លួន​ជា​ចាងហ្វាង កាសែត ឆន្ទៈ​កូន​ខ្មែរ បាន​ប្រាប់​ឈ្មួញ មិនឱ្យ​បង់លុយ​ទៅឱ្យ​ក្រុម យឹម ប្រុស ដែលមាន​កាន់​ប័ណ្ណសំគាល់ខ្លួន​ជា​សារព័ត៌មាន តា​ព្រហ្ម នោះទេ ដោយ​ជន​រូបនោះ បញ្ជាក់ប្រាប់​ឈ្មួញ​ថា យឹម ប្រុស ត្រូវបាន​អង្គភាព​ដក​កាត​បាត់​ហើយ​។​

​ប្រភព​បានឱ្យដឹង​ទៀតថា បន្ទាប់ពី​បង់​ឱ្យ​ក្រុម​លោក គន់ តារា​ហ៊ុល ហើយ​ពួក​អ្នករកស៊ី​ឈើ អុស ធ្យូង និង​ជន្លង់ម្រេច បាន​បើករថយន្ត ទៅមុខ​បន្តទៅទៀត ស្រាប់តែ​ត្រូវ​កាសែត​មួយក្រុម​ទៀត មាន​លោក យឹម ប្រុស ភ្នាក់ងារ​កាសែត តា​ព្រហ្ម និង​បក្ខពួក ៤-៥ នាក់ ដេញ​ស្ទា​ក់ឡាន​ទារលុយ​ពី​អ្នករកស៊ី​នេះ​ទៀត​។ ពេលនោះ អ្នករកស៊ី​បាន​ប្រាប់​តាម​ពាក្យ​របស់លោក គន តារា​ហ៊ុល បណ្តាលឱ្យ​ក្រុម​លោក យឹម ប្រុស មាន​ការខឹង​យ៉ាងខ្លាំង ហើយក៏​បើកឡាន​មកជួប​លោក គន់ តារា​ហ៊ុល ដែល​កំពុង​ដេក​ក្នុង​អង្រឹង​។​

​ក្រោយពី​មានការ​ឌឺដង​សម្តី​គ្នា​រួចមក បុរស​ឈ្មោះ យឹម ប្រុស ក៏​ស្ទុះ​ទៅ​រុញ​ទ្រូង ឈ្មោះ គន តារា​ហ៊ុល ភ្លាម​នោះដែរ បក្ខពួក​របស់​ឈ្មោះ គន តា​រ៉ា​ហ៊ុល ជា​អ្នកកាសែត​ដូចគ្នា ក៏​ស្ទុះ​ព្រួត​វាយ​បុរស​ឈ្មោះ យឹម ប្រុស ដួល​ទៅលើ​ដី​។
​ក្នុងការ​ប្រតាយប្រតប់​គ្នា ឈ្មោះ យឹម ប្រុស ក៏​ស្រ​វ៉ា​បាន​ដុំថ្ម​យកមក​វាយ​ចំក្បាល​របស់​បុរស​ឈ្មោះ គន តា​រ៉ា​ហ៊ុល បណ្តាលឱ្យ​បែក​ហូរឈាម​របួស​ជា​ទម្ងន់​។​

​បន្ទាប់ពី​មានការ​វាយតប់​គ្នា​របស់​ក្រុមអ្នកកាសែត​ទាំងពីរ​ក្រុម នៅតាម​ពេញ​ដងផ្លូវ​ធ្វើ​ឲ្យ​ផ្អើល​គេឯង​រួចមក ប៉ូលិស​ស្រុក​ស្នួល ក៏បាន​នាំខ្លួន​បុរស​ដៃដល់​ឈ្មោះ យឹម ប្រុស មកកាន់​អធិការ​ស្រុក​ស្នួល ហើយ​បាន​ឃាត់​បញ្ជូន​អ្នកកាន់កា​ត​កាសែត​តា​ព្រហ្ម មកកាន់​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្តក្រចេះ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​។​

​ចំណែក​ឈ្មោះ គន តារា​ហ៊ុល ដែល​រងរបួស​ត្រង់​ក្បាល ត្រូវ​នាំយកទៅ​ព្យ​បាល នៅ​មន្ទី​ពេទ្យ​ខេត្តក្រចេះ​៕​

2 comments:

Anonymous said...

Only in the Kingdom of Wonder! Journalists are highway robbers. PM are murderers.

Anonymous said...

They think they are highway robbers, not journalists because they acted like bandits!!