A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday, 29 December 2011

Another SRP MP faces parliamentary immunity suspension - តំណាងរាស្ដ្រ​ សម រង្ស៊ី ខេត្ដកណ្ដាល ម្នាក់ទៀត កំពុង ប្រឈមមុខ ព្យួរអភ័យឯក សិទ្ធិ

SRP MP Pot Pov distributing rice to flood victims (Photo: SRP)

29 Dec 2011
By Son Sopheak
DAP-news
Translated from Khmer by Soch

Phnom Penh – The third Kandal SRP MP, Mrs. Pot Pov, is currently facing parliamentary immunity suspension by the National Assembly after the Kandal provincial court issued a letter requesting the ministry of Justice to intervene in the her suspension. The Kandal court accused her of collusion so that a jailed person escaped.

According to high-ranking SRP officials, the SRP received the information from the Kandal court on 28 December 2011 when it sent a letter to the ministry of Justice to intervene in the suspension of Mrs. Pot Pov’s parliamentary immunity. She is accused of colluding with Mr. Chan Cheng and Lawyer Choung Chou-ngy to free a prisoner from jail and of providing transportation means the latter to return home on 23 December 2011.

Currently, an arrest warrant for issued for Mr. Chan Cheng, the SRP MP whose parliamentary immunity was lifted, but it was reported that he fled to France, the location where opposition leader Sam Rainsy is currently staying.

The SRP indicated that Mrs. Pot Pov had fled.
---------
Thursday, 29 December 2011
ដោយ ៖ ស៊ន សុភក្ដ្រ : DAP-New

ភ្នំពេញ ៖ តំណាងរាស្ដ្រ គណបក្ស សម រង្ស៊ី មណ្ឌលកណ្តាល លេខរៀងទី៣ លោកស្រី ពត ពៅ កំពុងប្រឈមមុខ និងការព្យួរអភ័យឯកសិទ្ធិ ពីសំណាក់រដ្ឋសភា បន្ទាប់ពី សាលាដំបូងខេត្ដ កណ្ដាល បានចេញ លិខិតមួយស្នើទៅ ក្រសួង យុត្ដិធម៌ ឱ្យអន្ដរាគមន៍ទៅរដ្ឋសភាព្យួរ អភ័យឯកសិទ្ធិ បន្ទាប់ពីតំណាងរាស្ដ្ររូបនេះ ត្រូវបានចោទប្រកាន់ថា ឃុបឃិតឱ្យជនត្រូវ ជាប់ឃុំរត់គេចខ្លួន ។

យោងតាមប្រភពព័ត៌មានពីមន្ដ្រីជាន់ ខ្ពស់គណបក្សសមរង្ស៊ីបានឱ្យដឹងថា គណបក្សប្រឆាំងមួយនេះ បានទទួលដំណឹង ថា សាលាដំបូងខេត្ដកណ្ដាល កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១១ បានចេញលិខិត មួយទៅក្រសួងយុត្ដិធម៌ ដើម្បីអន្ដាគមន៍ទៅរដ្ឋសភា ព្យួរអភ័យឯក សិទ្ធិ លោកស្រី ពត ពៅ តំណាងរាស្ដ្រមណ្ឌលកណ្ដាលលេខរៀងទី៣ ដោយចោទប្រកាន់ពីការឃុបឃិតជាមួយ លោកចាន់ ចេង លោកមេធាវី ជូង ជូងី ឱ្យ ជនត្រូវជាប់ឃុំរត់គេចខ្លួន ។

សូមបញ្ជាក់ថា ជនត្រូវជាប់ឃុំលោក មាស ប៉េង សមាជិកក្រុមប្រឹក្សាឃុំមួយរូប របស់ខេត្ដកណ្ដាល ត្រូវបានលោកចាន់ ចេង លោកស្រី ពត ពៅ និងលោកមេធាវី រួម សហការគ្នារំដោះចេញពីពន្ធនាគារ ហើយ ផ្ដល់មធ្យោបាយធ្វើដំណើរ ត្រឡប់ទៅផ្ទះកាលពីថ្ងៃទី២៣ខែកញ្ញាឆ្នាំ២០១១ ។

បច្ចុប្បន្នលោកចាន់ ចេង ដែលត្រូវបាន សភាលើកអភ័យឯកសិទ្ធិ និងត្រូវបានសាលា ដំបូងខេត្ដកណ្ដាលចេញដីកាចាប់ខ្លួន ត្រូវ បានគេរាយការណ៍កំពុងរត់គេចខ្លួនទៅ ប្រទេសបារាំង ទីដែលមេដឹកនាំបក្សរបស់ ខ្លួនកំពុងរស់នៅទីនោះ ។

ប្រភពព័ត៌មានពីគណបក្សសមរង្ស៊ីបានឲ្យដឹងថា លោកស្រីពត ពៅ កំពុងរត់គេចខ្លួន៕

No comments: