A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 16 November 2011

Hun Sen loses his cool against Radio Free Asia


By Khmerization
Source: RFA

Prime Minister Hun Sen has explicitly blasted Radio Free Asia for quoting his wife's, Mrs. Bun Rany's, comment attacking Radio Free Asia in which she accused that RFA is only supporting crooked political parties.

Here is what he said: "Is there anyone from Radio Free Asia here? Please raise your hands...Haeng (you contemptible), please broadcast my voice. The other day, what did my wife say? [using the derogatory term "Anh" as "my"]. And you responded that [she attacked you because you] did not campaign for her husband. There is no need for you to campaign for me. Anh (I) allow Haeng (you contemptible) to curse me. The more you contemptible [haeng] curse me, the more I'll be stronger. The other one is Ah [the contemptible] VOA. It curses everyday, especially the broadcasting system of Radio Free Asia".

Mr. Kuch Chanly, a Khmer intellectual living in America, said a leader of a country should not use expletive language and must be dignified in both his behaviour and language. "In fact, a leader, who is a representative of a country, must be dignified in both his behaviour and his language. But Samdech Hun Sen, who uses the derogatory terms or only talk about himself or about his party or group rather than talking about the national interests, had shown that Hun Sen is fearful of losing his powers", he said.

Listen to Hun Sen speech here.
Click the control below to listen to Hun Sen's rudeness in public:


Read article in Khmer below:
នាយករដ្ឋមន្ត្រី​ប្រតិកម្ម​ទៅ​នឹង​ការ​ផ្សាយ​របស់​វិទ្យុ​អាស៊ីសេរី

ដោយ ម៉ៅ សុធានី
2011-11-16
Radio Free Asia

Click the control below to listen to Hun Xen's rudeness in public:
Click here to download the audio program in MP3

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រើ​ពាក្យ​ធ្ងន់ៗ​ជា​ថ្មី​ម្ដង​ទៀត ទៅ​លើ​ការ​ផ្សាយ​វិទ្យុ​អាស៊ីសេរី កន្លង​មក អំពី​ប្រសាសន៍​ភរិយា​របស់​លោក គឺ​អ្នកស្រី ប៊ុន រ៉ានី ហ៊ុន សែន ដែល​បាន​ចោទ​វិទ្យុ​អាស៊ីសេរី​ថា កាន់​ជើង​តែ​ខាង​គណបក្ស​ខូច​ប៉ុណ្ណោះ។

ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ប្រតិកម្ម​ធ្ងន់ៗ​ចំពោះ​ការ​ផ្សាយ​របស់​វិទ្យុ​អាស៊ីសេរី កាល​ពី​ពេល​ថ្មីៗ​នេះ ដែល​បាន​ចាក់​ផ្សាយ​ប្រសាសន៍​ភរិយា​របស់​លោក ដែល​បាន​ចោទ​វិទ្យុ​អាស៊ីសេរី​ថា មាន​ភាព​លំអៀង កាន់​ជើង​តែ​ខាង​គណបក្ស​នយោបាយ​ខូច ហើយ​ថា មិន​ដែល​ផ្សាយ​រឿង​ល្អ​អំពី​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​បច្ចុប្បន្ន ដែល​ដឹកនាំ​ដោយ​ស្វាមី​របស់​អ្នកស្រី​នោះ​ឡើយ។

លោក ហ៊ុន សែន ថ្លែង​ដូច្នេះ៖ «មាន​អាស៊ីសេរី​ទេ? សូម​លើក​ដៃ​មើល៍! … អ្ហែង​យក​សំដី​អញ​ទៅ​ចាក់។ ថ្ងៃ​មុន​ប្រពន្ធ​អញ​ថា​ម៉េច ចាប់​ផ្ដើម​ឡក​មក​វិញ​ថា មិន​បាន​ឃោសនា​ឲ្យ​ប្តី។ មិន​ចាំបាច់​លោក​ឯង​ឃោសនា​ទេ! អញ​ឲ្យ​អ្ហែង​ជេរ កាន់​តែ​ជេរ​អញ​កាន់​តែ​ពូកែ។ អា វីអូអេ (VOA) នេះ​មួយ។ មួយ​ថ្ងៃៗ​គិត​តែ​ពី​ជេរ ជា​ពិសេស​ប្រព័ន្ធ​ឃោសនា​របស់​អាស៊ីសេរី»។


ប្រសាសន៍​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ធ្វើ​ឡើង​នៅ​ចំពោះ​មុខ​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី និង​ប្រជាពលរដ្ឋ​ប្រមាណ ៥​ពាន់​នាក់ ដែល​បាន​ចូល​រួម​ក្នុង​ពិធី​សម្ពោធ​ផ្លូវ​ជាតិ​លេខ​៣ ភ្ជាប់​ពី​ទីក្រុង​ភ្នំពេញ ទៅ​ខេត្ត​កំពត កាល​ពី​ថ្ងៃ​ច័ន្ទ ទី​១៤ ខែ​វិច្ឆិកា ឆ្នាំ​២០១១ កន្លង​មក​នេះ។

កាល​ពី​ថ្ងៃ​ច័ន្ទ ទី​៧ ខែ​វិច្ឆិកា កន្លង​មក​នេះ​ដែរ ក្នុង​ឱកាស​ចែក​អំណោយ​ដល់​ក្រុម​គ្រួសារ​ជន​រងគ្រោះ​ដោយសារ​ទឹក​ជំនន់​ជាង ៣.២០០​គ្រួសារ​នៅ​ក្នុង​ខេត្ត​កណ្តាល អ្នកស្រី ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទ​ក្រហម​កម្ពុជា បាន​ចោទ​វិទ្យុ​អាស៊ីសេរី​ថា ជឿ​តែ​មនុស្ស​ខូច។

អ្នកស្រី​ថ្លែង​ថា៖ «ច្បាស់​ណាស់! អាស៊ីសេរី​កាន់​ជើង​តែ​គណបក្ស​ខូច។ គណបក្ស​ខូច​គឺ​អាស៊ីសេរី ហើយ​អ្នក​ខ្លះ​ប្រឹង​ផ្ទៀង​ស្ដាប់​ណាស់ ហើយ​អាស៊ីសេរី​ជឿ​មនុស្ស​ខូច​ណាស់។ ត្រង់​ថា គណបក្ស​ប្រជាជន​ជួយ​ប្រជាពលរដ្ឋ​យ៉ាង​នេះ​ហើយ ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​យ៉ាង​ម៉េច អត់​ដែល​មាន​ទេ ពីព្រោះ​អាស៊ីសេរី ខាង​អាមេរិកាំង ទៅ​ស្រុក​ខ្មែរ។ សូមទោស​ដែល​និយាយ​ត្រង់​ហ្នឹង នេះ​ការ​ពិត​ជាក់ស្តែង»។

ទាក់ទង​នឹង​ប្រសាសន៍​លើក​ឡើង​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នេះ លោក គុជ ចាន់លី បញ្ញវន្ត​ខ្មែរ​មួយ​រូប​រស់​នៅ​សហរដ្ឋ​អាមេរិក ដែល​បាន​តាម​ដាន​ព្រឹត្តិការណ៍​នៅ​ប្រទេស​កម្ពុជា និង​ពិភពលោក បាន​ប្រតិកម្ម​តប​វិញ​ថា ប្រមុខ​ដឹកនាំ​កម្ពុជា មិន​គួរ​ប្រើ​ពាក្យ​ជេរ​ប្រមាថ​នៅ​ចំពោះ​មុខ​ពលរដ្ឋ​នោះ​ទេ។

លោក​បន្ថែម​ថា៖ «តាម​ពិត​ទៅ​ជា​អ្នក​ដឹកនាំ ដែល​តំណាង​ឲ្យ​ប្រទេស​ជាតិ ត្រូវ​មាន​សេចក្ដី​ថ្លៃថ្នូរ ទាំង​ពី​អាកប្បកិរិយា និង​ពាក្យសំដី​ឡើង​ទៅ។ ប៉ុន្តែ​សម្ដេច​តេជោ ហ៊ុន សែន ដែល​ប្រើ​ពាក្យ​អា​ម៉ឹង ឬ​មួយ​យក​តែ​កម្មវត្ថុ​ផ្ទាល់​ខ្លួន​ឯង និង​បក្សពួក ក្រុម​ខ្លួន​មក​និយាយ​ជា​សាធារណៈ ជាជាង​យក​បញ្ហា​ប្រទេស​ជាតិ​មក​និយាយ​នេះ អាច​បញ្ជាក់​ថា លោក​តេជោ​កំពុង​ភ័យ​ខ្លាច​បាត់បង់​អំណាច»។

លោក គុជ ចាន់លី ថ្លែង​បន្ត​ថា នៅ​ក្នុង​ប្រទេស​មាន​លទ្ធិប្រជាធិបតេយ្យ ការ​រិះគន់​នានា​របស់​ពលរដ្ឋ​ក្ដី ឬ​អ្នក​នយោបាយ​ក្ដី មេដឹកនាំ​ប្រទេស​នោះ​ត្រូវ​យក​ទៅ​ពិចារណា ដើម្បី​ធ្វើការ​កែ​លំអ៖ «អ្នក​ដឹកនាំ​មាន​នាយករដ្ឋមន្ត្រី ឬ​ប្រធានាធិបតី​ជាដើម កាល​ណា​ខ្លួន​ជា​អ្នក​ធ្វើ​កិច្ចការ​បម្រើ​រដ្ឋ គឺ​ខ្លួន​ជា​កម្មសិទ្ធិ​រដ្ឋ។ កាលណា​មាន​ការ​រិះគន់​ត្រូវ​ថ្លឹងថ្លែង ហើយ​ឆ្លើយ​តប​មក​វិញ​ក្នុង​ភាព​ថ្លៃថ្នូរ ក្នុង​ក្របខ័ណ្ឌ​ដោះស្រាយ​បញ្ហា​ទាក់ទង​នឹង​ផលប្រយោជន៍​ជាតិ»។

កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១១ កន្លង​មក​នេះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​ដៀលត្មះ​ដល់​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី និង​វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក​ថា ធ្វើ​ការ​ថោកទាប ជេរ​តែ​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​ថា គេ​គួរ​តែ​មក​ធ្វើ​ការ​ឲ្យ​វិទ្យុ និង​ស្ថានីយ​ទូរទស្សន៍​ក្នុង​ស្រុក​វិញ ហើយ​លោក​ជា​អ្នក​ចេញ​ប្រាក់​ខែ​ឲ្យ៕

7 comments:

Anonymous said...

Again going back to square one... Uneducated. A politician should never put his anger in front of him nor in front of national TV/Radio broadcasting. Only Turkey does.

500riel toilet said...

He lost his temper because he doesn't have a phd in anger management.

Anonymous said...

This is how an uneducated PM talk. All Cambodian people are ashamed of having an uneducated PM like this. He is a PM so he must talk like a statesman, not like a gangster. Shame on you, Hun Sen.

Anonymous said...

អាហ៊ិន សែន វាមានសំដីព្រហើនកោងកាចយ៉ាងដូច្នោះព្រោះវាកើតមកនៅក្នុងគ្រួសារចោរ ។
អាចោរ ហ៊ុន សែន វាកើតនៅក្នុងភូមិមួយដា់ច់ស្រយាលចុងកាត់មាត់ញកឈ្មោះភូមិដូង ក្នុងស្រុកស្ទឺងត្រងខេត្តកំពង់ចាម​ ។ អាចោរ ហ៊ុន សែន
មានបងប្អូនប្រុស៣នាក់ ។ បងទី១ឈ្មោះអាចោរ
ហ៊ុន សាន ។ បងប្រុសទី២ឈ្មោះអាចោរ ហ៊ុន
ណេន ។ អាចោរ ហ៊ុន សែន ជាប្អូនប្រុសបង្អស់
ឪអាចោរទាំងបីនាក់នេះមានឈ្មោះអា ហ៊ុន នាង
អាហ៊ុន នាងជាមេចោរលួចគោក្របីយ៉ាងប្រសប់
នៅក្នុងភូមិដូង ។ អាមេចោរហ៊ុន នាងវាបានបង្ហាត់កូនវាទាំងបីនាក់អោយចេះលួចធ្វើចោរតាំតែពីកូន
វាកើយមកម្លេះ ។ ហេតុដូច្នេះហើយបានជាកូនវា
ទាំងបីនាក់ក្លាយទៅជាមេចោរធំយ៉ាងចំណាន​។
អាហ៊ុន សែន វាបានក្លាយទៅជាមេចោរធំជាងបង
របស់វា ។​ ឃើញដូច្នោះហើយសា្តចម៍មោឃដាក់
ប្រទានងារអោយអាមេចោរហ៊ុន សែន ថា ះ
សម្តាចម៍អគតិមហាសេនាក្បត់ជាតិភ្នែកទោលដៃ
ចោរកាត់ដីខ្មែរអោយយួន ហ៊ុន សែន ។

Anonymous said...

Ha, ha, Ah and Anh is used in everyday language all the time is not considered an expletive. It is derogatory, but since it's been commonly accepted it's not that bad any more. Using it in a public speech is, of course, a different matter, but Hun Sen is known to have a thin skin. Have you ever heard U. S. presidents or politicians swear or curse.in public? Yes, they do.

Anonymous said...

Ah cah chass Hun Sen neung vear niyeay chlery tae pon neung....

Anonymous said...

Hun Sen is safe with the supports of China and Hanoi. Unless billions of barrels of oil is bedding in Cambodia soil then his fate is decided by Realpolitik.