A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday, 13 October 2011

SRP plans to lodge a complaint against the Phnom Penh Court judge


By Khmerization
Source: CEN

A senior Sam Rainsy Party (SRP) official tod CEN that the party is planning to sue Judge Oeung Sieng for issue an injunction on 10th October against the expulsion of one of its MPs, Tok Vanchan.

Mr. Kong Korm (pictured), acting president of the SRP, said the party has written a letter Judge Oeung Sieng detailing the party's rules and regulations. The letter told the judge about the provisions of the party's statute in admitting and expelling members.

The letter indicated that if Judge Oeung sieng did not change his dicision, the party has no choice but to lodge a complaint with the Council of Magistracy to examine the judge's inappropriate conduct.

On Monday 10th October, Judge Oeung Sieng had put an injunction on the SRP's expulsion of MP Tok Vanchan from the party and parliament.

Read article in Khmer below:
គណបក្ស សម រង្ស៊ី គ្រោង​ដាក់​ពាក្យ​ប្តឹង​ចៅក្រម ក្នុង​រឿង​លុបឈ្មោះ​តំណាងរាស្ត្រ​ម្នាក់​

អ៊ីម៉ែល

បោះពុម្ព

មើលរូបធំ
1 1

ដោយ : មុនីរ័ត្ន (ថ្ងៃទី 12 តុលា 2011,05:54:PM)
ភ្នំពេញ: មន្ត្រីជាន់ខ្ពស់​គណបក្ស សម រង្ស៊ី បាន​បង្ហើប​ប្រាប់​គេហទំព័រ CEN នៅ​រសៀល​ថ្ងៃ​ទី​១២តុលា ឆ្នាំ​២០១១​ថា គណបក្ស សម រង្ស៊ី គ្រោង​នឹង​ដាក់​ពាក្យ​ប្តឹង​ទៅ​ក្រុមប្រឹក្សា នៃ​អង្គចៅក្រម អំពី​ករណី​លោក អឿង សៀង ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​រក្សា​ការពារ កាលពី​ថ្ងៃ​ទី​១០ តុលា ឆ្នាំ​២០១១ ចំពោះ​ការ​លុបឈ្មោះ​តំណាងរាស្ត្រ​ម្នាក់ ចេញពី​គណបក្ស​សមរង្ស៊ី​។​

​លោក​ចៅក្រម អឿង សៀង បាន​ចេញ​ដីកា​រក្សា​ការពារ ដោយ​សម្រេច​បង្គាប់​អោយ​គណបក្ស សម រង្ស៊ី ផ្អាក​ការអនុវត្ត​សេចក្តីសម្រេច​របស់​គណៈ​កម្មា​ធិ​ការ​អចិន្ត្រៃយ៍​គណបក្ស ចំពោះ​ការ​លុបឈ្មោះ​លោក តុ វ៉ាន់​ចាន់ ចេញ​ពី​បញ្ជី​គណបក្ស​។ ចៅក្រម​ក៏​បង្គាប់​ឲ្យ​គណបក្ស​សមរង្ស៊ី រក្សា​ឋានៈ​លោក តុ វ៉ាន់​ចាន់ ជា​សមាជិក​
​សភាតំណាងរាស្ត្រ​មណ្ឌល​តាកែវ​។​

​ទាក់ទង​បញ្ហា​នេះ​លោក យឹម សុវណ្ណ អ្នកនាំពាក្យ​គណបក្ស សម រង្ស៊ី មិនអាច​សុំ​ការអត្ថាធិប្បាយ​បានទេ ដូច​ទូរស័ព្ទ​ចូល ពុំ​មាន​អ្នកទទួល​។​

​ចំណែក​លោក គង់ គាំ ប្រធានស្តីទី​គណបក្ស សម រង្ស៊ី បាន​មានប្រសាសន៍​អោយដឹងថា គណបក្ស សម រង្ស៊ី បាន​សរសេរ​លិខិត​មួយ​ទៅ​លោក​ចៅក្រម អឿង សៀង ដែល​បាន​ចេញ​ដីកា​បញ្ជា​ការពារ​មក​គ​ណ​បក្ស សម រង្ស៊ី​។ ដូច្នះ​ក្នុងនាម​លោក​ជា​ប្រធាន​ស្តីទី​គណ​បក្ស និង​តំណាង​អោយ​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍​គណបក្ស សម រង្ស៊ី លោក​បាន​បញ្ជាក់​ទៅ​ប្រាប់​លោក​ចៅក្រម​វិញ ពី​លក្ខន្តិក អំពី​កិច្ចការ​ផ្ទៃក្នុង​គណបក្ស សម រង្ស៊ី ក្នុងការ​បញ្ចូល និង​បញ្ចប់​សមាជិក​គណបក្ស ដែល​មាន​ជា​ហូរហែរ​មក​ហើយ​នេះ អោយ​គាត់​ (​អឿង សៀង​)​បាន​ជ្រាប​។​

​លោក​ប្រធានស្តីទី​គណបក្ស សម រង្ស៊ី បានបញ្ជាក់​ថា ដរាបណា​លោក​ចៅក្រម​រូបនោះ មិនទាន់​កែប្រែ បទបញ្ជា​សម្រេច​ការពារ​ហ្នឹង​ទេ គឺថា គណបក្ស សម រង្ស៊ី នឹង​ប្តឹង​ទៅ​ក្រុមប្រឹក្សា​អង្គចៅក្រម អោយ​ពិនិត្យ​ការ​ខុសឆ្គង​របស់​ចៅក្រម​លោក អឿង សៀង សាលាដំបូង​រាជធានី​ភ្នំពេញ​។

​លោក គង់ គាំ បាន​អះអាង​ថា លោក​ចៅក្រម​រូប​នោះ មិន​បាន​ប្រមូល​ព័ត៌មាន និង​ឯកសារ​ពី​លក្ខន្តិកៈ​របស់​គណបក្ស​នយោបាយ អោយបាន​គ្រប់គ្រាន់ ហើយ​គណបក្ស​បាន​បញ្ជាក់ជូន​លោក​ចៅក្រម​ហើយ ប៉ុន្តែ​បើ​គាត់​អត់​មាន​ការកែប្រែ​នោះទេ គណបក្ស​សម រង្ស៊ី នឹង​ប្តឹង​ទៅ​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម ដើម្បី​អោយ​វិនិច្ឆ័យ​លើ​លោក អឿង សៀង​ ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​។​

​រីឯ​លោក ពេជ្រ សម្បត្តិ មេធាវី​ការពារ​ក្តី​អោយ​លោក តុ វ៉ាន់​ចាន់ ដែល​ត្រូវបាន​គណបក្ស សម រង្ស៊ី លុបឈ្មោះ បានអោយ​ដឹង​ដែរ​ថា តាម​ប្រសិទ្ធភាព​នៃ​ដីកា គឺ​នៅតែ​មាន​អនុភាព​ដដែល​ ​ហើយ​ភាគី​ដែល​មិន​ពេញចិត្ត ទៅ​នឹង​សេចក្តីសម្រេច​នេះ មាន​សិទ្ធិ​ប្តឹង​តវ៉ា​នឹង​ដី​សម្រេច​របស់​តុលាការ​៕​

2 comments:

Anonymous said...

ស៊ូណាមិក្នុង​បក្ស​សម រង្ស៊ី គ្រោះ​ធម្មជាតិ​កំពុង​គំរាម​កំហែង​ដ៏​ធ្ងន់​ធ្ងរ បែរ​ជា​បក្ស​នេះ​រវល់​ទាស់​គ្នាhttp://kohsantepheapdaily.com.kh/article/26877.html

Anonymous said...

Why that kind of declaration ?
ឆ្កែណាព្រុស​​ ឆ្កែនោះមិនហ៊ានខាំទេ៕