A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday, 17 October 2011

Hun Sen's Kathen raised more than $320,000


By Khmerization
Source: Kampuchea Thmey

A religious fundraising, known as the Kathen, organised by Prime Minister Hun Sen and his families on Saturday 15th October has raised $324,477. The money raised will be donated to Mony Prasithivong Pagoda in Phnom Penh's Sen Sok district.

Mr. Hun Sen's Kathen this time has collected more than his last year's Kathen for Lanka Preah Kossamakaram Pagoda in Phnom Penh, which raised only $270,000.

After the fundraising ceremony, Prime Minister Hun Sen had donated $1000 to the abbot, $500 each to two senior monks and 100,000 riels ($25) each to 48 monks taking part in the fundraising ceremony at the temple, as well as donating to old laymen and laywomen who attended the ceremony.

This Kathen was organised by Prime Minister Hun Sen, his wife Bun Rany and members of her extended family, including Mrs. Bun Seangly, Mr. Kin Touch, Mrs. Bun Somlen, Mr. Kry Touch, Mrs. Kry Ngov Nam, Mr. Tan Panhavuth and Mrs. Bun Sitha.

Please read article in Khmer below:
អង្គ​កឋិនទាន​របស់​គ្រួសារ​សម្តេច​តេ​ជោ​ដង្ហែរ​ចូល​វត្ត​មុនី​ប្រសិទ្ធី​វង្ស​ប្រមូល​បច្ច័យ​បាន​ជាង ៣២ ម៉ឺន​ដុល្លារ​អាមេរិក

15-10-11-cរាជធានី​ភ្នំពេញ ៖ ​នៅ​ក្នុង​ឆ្នាំនេះ អង្គ​កឋិនទាន​របស់​ក្រុម​គ្រួសារ​សម្តេច​​អគ្គ​មហា​សេនា​បតី​តេ​ជោ ហ៊ុន សែន បាន​ដង្ហែ​ចូល​វត្ត​មុនី​ប្រសិទ្ធី​វង្ស ស្ថិត​នៅ​ក្នុង​សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ ៣ រោជ ខែអស្សុជ ឆ្នាំថោះ ត្រី​ស័ក​ពុទ្ធសករាជ២៥៥៥ ត្រូវ​នឹង​ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១១នេះ ហើយ​បច្ច័យ​ដែល​ទទួល​បាន​ពី​បុណ្យកឋិន​ទាន​នេះ​មាន​ចំនួន​សរុប ៣២ ម៉ឺន ៤៤៧៧ ដុល្លារ​អាមេរិក។

មហា​ឧបាសិកា ប៊ុន ស៊ា​ង​លី សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​នាយករដ្ឋមន្ត្រី និង លោកជំទាវ ប៊ុន រ៉ានី ហ៊ុនសែន លោក គីម ទូច និង លោកស្រី ប៊ុន សាម លេន លោក គ្រី ទូច និង លោកស្រី គ្រី ង៉ូ​វ​ណាំ លោក តាន់ បញ្ញាវុធ និង លោកស្រី ប៊ុន សុថា ជា​អ្នក​ផ្តើមបុណ្យ​កឋិន​នេះ ដែល​កាលពី​ឆ្នាំទៅមិ​ញ កឋិនទាន​ក្រុម​គ្រួសារ​របស់​សម្តេច​​តេ​ជោ ដែល​ដង្ហែ​ចូល​វត្ត​លង្កា​ព្រះ​កុ​សុមា​រាម​ស្ថិត​នៅ​ក្នុង ខណ្ឌ ៧ មករា រា​ធានី​ភ្នំពេញ​ទទួល​បច្ច័យ​តែត្រឹម​ជាង ២៧ ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក​ប៉ុណ្ណោះ។តាម ធម្មតា​អង្គ​កឋិនទាន​របស់​ក្រុម​គ្រួសារ​សម្តេច​​តេ​ជោ តែង​ទទួល​បាន​បច្ច័យ​ដ៏​ច្រើន​លើសលប់ បើ​ប្រៀប ធៀប​ទៅនឹង​បច្ច័យ​ដែល​បានមកពី​អង្គ​កឋិនទាន​ដូចគ្នា​នៅ​ទី​អា​រ៉ា​ម​ដទៃទៀត​នោះ ។



តាម​ទំនៀម​ទំលាប់​ប្រពៃណី​ព្រះពុទ្ធសាសនា និង ការគោរព​បូជា​របស់​ប្រជាពលរដ្ឋ​យើង តាំងពី​យូរយា​ណាស់​មកហើយ​នោះ បុណ្យ​កឋិនទាន​ធ្វើ​បានតែ​រយៈពេល ២៩ ថ្ងៃ​តែប៉ុណ្ណោះ គឺ​ចាប់​ពីថ្ងៃ១រោជ​ខែអស្សុជ​ដល់​ថ្ងៃ ១៥ កើត​ខែកត្តិក ដែល​ការ​ប្រគេន​លោក​ក្រាល​គ្រង​នៅ​ថ្ងៃ​ណា មួយ​ក៏បាន​ដែរ​តែ​វត្ត​មួយ​ធ្វើបាន​តែម្តង​ប៉ុណ្ណោះ។កឋិន​គឺជា​សំពត់ ដែល​ទាយក​ទាយិកា​នាំយក​គ្រឿង ស្លៀកដណ្តប់​ដែល​ដេរ​ភ្ជាប់​ដោយ​ចេស​មាន​ឈ្មោះថា ចីវរ ទៅ​ប្រគេន​ចំពោះ​ភិក្ខុសង្ឃ ដែល​បាន​គង់ ចាំ​ព្រះវស្សា​អស់​ត្រីមាស​រយៈពេល ៣ ខែ រួចមកហើយ។

នៅក្នុង​ឱកាស​នោះ សម្តេចព្រះ​ឧ​ត្ត​ម​វង្សា មួង រ៉ា ព្រះគ្រូ​ចៅអធិការ​វត្ត​មុនី​ប្រសិទ្ធី​វង្ស បាន​ថ្លែង អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​មហា​ព្រឹទ្ធាចារ្យ ហ៊ុន នាង មហា​ឧបាសិកា ប៊ុន ស៊ា​ង​លី សម្តេច អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង លោកជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ព្រមទាំង​ក្រុមគ្រួសារ ញាតិ ញោម​ជា​ពុទ្ធ​បរិ​ស័​យ​ជិត​ឆ្ងាយ​ទាំងអស់ ដែល​បានមក​ចូលរួម​ចាប់មគ្គផល​កសាង​នូវ​កុសល ក្នុង​អង្គ កឋិនទាន​នេះ ហើយ​ព្រះអង្គ​ក៏បាន​ឧទ្ទិស​កុសលផល​បុណ្យ​ដែល​កើតចេញពី​អង្គ​កឋិនទាន​នេះ សូម អោយបាន​ដល់​បុព្វការី​ជន ដែល​ចែក​ឋាន​រំលាយ​ក្ខ័​ន្ធ​ទៅកាន់​លោក​ខាងមុខ​នោះ​ផល និង សូមអោយ ញាតិ​ញោម​ទាំងអស់​ជួបប្រទះ​តែ​សេចក្តីសុខ សេចក្តីចំរើន ឈ្នះ​អស់​មារ​សត្រូវ​គ្រប់ទិសទី។

រហូតមកដល់​សព្វថ្ងៃ​នេះ ប្រទេស​កម្ពុជា​មាន​វត្ត​ទាំងអស់​ចំនួន​ជាង ៤០០០ ដែល​តាម​ទំនៀម ទំលាប់​វត្ត​និមួយៗ អាច​ទទួល​ការ​ដង្ហែ​កឋិន​ចូល​បានតែ​ម្តង​គត់​ក្នុង​មួយ​ឆ្នាំ ហើយ​ពិធីបុណ្យ​កឋិនទាន ខុស​ពី​បុណ្យផ្កា ដែល​ពុទ្ធបរិស័ទ​អាច​ធ្វើ​បាន​ច្រើនដង​ក្នុង​មួយ​ឆ្នាំ​ៗ ក្នុង​វត្ត​និមួយ​ៗនោះ ។ យ៉ាងណា ក៏ដោយ​ក៏​ពិធីបុណ្យ​ទាំងពីរ​នេះ​មាន​ចរិត​ដូចគ្នា​គឺ​ធ្វើ​ឡើង​ដើម្បី​ប្រមូល​បច្ច័យ​សំរាប់​កសាង​វត្ត​តែ​ម្តង ។

នៅ​ក្នុង​ពិធីបុណ្យ​ដ៏​អធិកអធម​នោះ សម្តេច​​តេ​ជោ ហ៊ុន សែន បាន​ប្រគេន​បច្ច័យ​ដល់​ព្រះសង្ឃ ក្រាល​គ្រង​ចំនួន ១០០០ ដុល្លារ ព្រះសង្ឃ​ថេរ​សូត្រ​ពីរ​អង្គ ក្នុង​មួយ​អង្គ​ៗ បច្ច័យ​ចំនួន ៥០០ ដុល្លារ​ប្រ គេ​ន​បច្ច័យ​ដល់​ព្រះសង្ឃ​ចំនួន ៤៨ អង្គ​ក្នុង​មួយ​អង្គ​ៗ​ចំនួន ១០ ម៉ឺន​រៀល​ព្រមទាំង​បាន​ចែក​អំណោយ ដល់​តាជី យាយជី​ជាច្រើន​នាក់​ផង​ដែរ ៕ស្នាយ​ពល

3 comments:

Anonymous said...

Well, all ah hun sen's ass kissers really like to give out their money for good cause! Is this for real?

Anonymous said...

1000 wat a fuckin joke. He can afford more than that

Anonymous said...

These money are from Hun Sen's ass-kissers and they are blood money, stolen from the Khmer nation. Hun Sen should use this money to help the flood victims who have lost everything.