Prince Ranariddh speaking to supporters during a meeting at Bassac Restaurant in Phnom Penh on 21st September, 2011.
By Khmerization
Source: CEN
Prince Norodom Ranariddh, president of the eponymous Norodom Ranariddh Party (NRP), has said that there will be no merger between the NRP and Funcinpec before the 2012 commune election due to fundamental differences between the two royalist parties.
The two parties have been working toward some sort of a political merger and planned to go to the 2012 commune election by putting forward combined candidates for election.
Prince Ranariddh dismissed the planned merger after officials from the Funcinpec Party closer to Mr. Nhiek Bunchhay, the powerful executive president of Funcinpec Party, spread rumours that the two parties would present common candidates to the voters during the upcoming commune election.
Read article in Khmer below:
សម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ នៅឆ្នាំក្រោយ គ្មានការរួមគ្នារវាងគណបក្សនរោត្តម រណឬទ្ធិ និងហ្វ៊ុនស៊ិនប៉ិចទេ
អ៊ីម៉ែល
បោះពុម្ព
មើលរូបធំ
3 1
ដោយ : មុនីរ័ត្ន (ថ្ងៃទី 21 កញ្ញា 2011,02:07:PM)
Nrp-0002
សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បញ្ជាក់ថា គ្មានសម្ព័ន្ធភាពជាមួយនឹងអតីតគណបក្សសហជាវិនសហជាវិនីរបស់ព្រះអង្គឡើយ សម្រាប់ការបោះឆ្នោតឃុំសង្កាត់ នៅឆ្នាំ២០១២៕
ភ្នំពេញ: សម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ បានបញ្ជាក់ជាថ្មីថា គណបក្ស នរោត្តម រណឬទ្ធិ របស់ព្រះអង្គ និងគណបក្ស ហ្វ៊ុនស៊ិនប៉ិច មិនមានការដាក់បេក្ខភាពក្រុមប្រឹក្សាឃុំ សង្កាត់ រួមគ្នា នៅពេលបោះឆ្នោត នាថ្ងៃទី៣មិថុនា ឆ្នាំ២០១២ នាពេលខាងមុខឡើយ។ គណបក្សសត្រូវបងប្អូនទាំងពីរ កាលដំបូងឡើយ បានសម្រេចចងសម្ព័ន្ធភាពនឹងគ្នា តែបានបែកបាក់ នៅពេលសម្តេចក្រុមព្រះ ចូលប្រឡូកក្នុងឆាកនយោបាយជាថ្មី នៅខែវិច្ឆិកា ឆ្នាំ២០១០។
ក្នុងពិធីជួបជាមួយក្រុមយុវជនគណបក្ស នរោត្តម រណឬទ្ធិ នាព្រឹកថ្ងៃទី២១កញ្ញា ឆ្នាំ២០១១ នៅភោជនីយដ្ឋាន ទន្លេបាសាក់ ក្នុងរាជធានីភ្នំពេញ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ អតីតប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច បានមានព្រះបន្ទូលថា ចំពោះគោលការណ៍រួមបញ្ចូល ដាក់បេក្ខភាពរួមគ្នានេះ មិនដឹងជាចេញមកពីខាងណាទេ។ ក៏ប៉ុន្តែសម្រាប់គណបក្ស នរោត្តម រណឬទ្ធិ គឺគ្មានជាដាច់ខាត។ ដោយគណបក្សរបស់ព្រះអង្គ មានតែគោលការណ៍តែមួយគត់ គឺស្ថាបនាឡើងនូវបញ្ជីឈ្មោះបោះឆ្នោត របស់គណបក្ស នរោត្តម រណឬទ្ធិ ដោយគ្មានការបញ្ចូលជាមួយគណបក្ស ហ្វ៊ុនស៊ិនប៉ិច ទេ។
ការបដិសេធរបស់សម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ គឺបន្ទាប់ពីមានព័ត៌មានលេចលឺថា គណបក្សហ្វ៊ុនស៊ិនប៉ិច របស់លោក ញឹកប៊ុនឆៃ និងគណបក្ស នរោត្តម រណឬទ្ធិ គ្រោងនឹងដាក់បេក្ខភាពសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់រួមគ្នា ក្នុងការបោះឆ្នោតនាពេលខាងមុខ។
ក៏ប៉ុន្តែច្បាស់ហើយ នៅថ្ងៃទី២១កញ្ញានេះ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែលត្រូវបានគេទម្លាក់ចេញពីប្រធានហ្វ៊ុនស៊ិនប៉ិច កាលពីថ្ងៃទី១៨តុលា ឆ្នាំ២០០៦ បានបញ្ជាក់ថា បើទោះបីជាគណបក្ស ហ្វ៊ុនស៊ិនប៉ិច ហៅព្រះអង្គ អោយទៅដឹកនាំបក្សនោះ ឡើងវិញ ព្រះអង្គមិនទៅ ជាដាច់ខាត៕

No comments:
Post a Comment