Source: DAP News
Six Cambodian men, 5 labourers working at Thailand's Rong Kua Market and a trader, were arrested at 12 midday on Friday 1st July for allegedly spying on Thailand. The 6 had been detained at a police station in Aranyaprathet and have not been allowed consular visit yet.
Cambodian consular officials in Thailand's Sakeo province cannot be reached for comments and Mr. Koy Kuong, spokesman for the Cambodian Foreign Ministry, said he had not received this information and waiting for a report from the Cambodian consulate in Sakeo before making any comments.
Plrease read article in Khmer below:
-----------------------------
អាជ្ញាធរសៀម ឃាត់បុរសខ្មែរ ៦នាក់ ពីបទធ្វើចារកម្ម
Friday, 01 July 2011 19:17 ដោយ ៖ ស៊ន សុភក្ដ្រ-ប៊ុន សំណាង
E-mail Print PDF
បន្ទាយមានជ័យ ៖ បុរសខ្មែរ ៦នាក់ ក្នុង នោះ៥នាក់ជាកម្មករអូសរទេះ និងម្នាក់ទៀត ជាថៅកែ និងជាអាជីវករទិញកង់យកទៅ លក់នៅផ្សាររោងក្លឿ ត្រូវបាន អាជ្ញាធរ ស្រុក អារញ្ញ ខេត្ដស្រះកែវ ប្រទេសថៃ ឃាត់ខ្លួន កាលពីវេលាម៉ោង១២ រសៀលថ្ងៃទី១ខែ កក្កដា ឆ្នាំ២០១១នេះ ស្ថិតនៅផ្សាររោង ក្លឿ ដោយចោទប្រកាន់បុរស ខ្មែរទាំង ៦នាក់ នេះ ពីបទធ្វើចារកម្ម។
យោងតាមប្រភពព័ត៌មានពីសមត្ថកិិច្ច ប្រចាំការនៅព្រំដែនបានឱ្យដឹងថា រហូតមក ល្ងាចថ្ងៃទី១ ខែកក្កដា បុរសខ្មែរទាំង៦នាក់ ត្រូវបានឃុំខ្លួនជាបណ្ដោះអាសន្ននៅ កន្លែង តម្រួតថៃក្នុងស្រុកអារញ្ញ។
មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលមិនអាច សុំការអត្ថាធិប្បាយពីអគ្គកុងស៊ុលរបស់កម្ពុជាប្រចាំខេត្ដស្រះកែវបាននោះទេ ដោយឡែក លោក កុយ គួង អ្នកនាំពាក្យ ក្រសួងការបរ ទេស នៅល្ងាចថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១១ បានមានប្រសាសន៍ថា មិនទាន់បានទទួលព័ត៌ មាននេះទេ ចាំលោកទាក់ទងទៅមន្ដ្រីអគ្គ កុងស៊ុលជា មុនសិន។
គួរបញ្ជាក់ថា កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ ២០១១ អាជ្ញាធរប្រទេសសៀមបានចាប់ បុរសខ្មែរម្នាក់ក្នុងចំណោម ២នាក់ផ្សេង ទៀត ជាជនជាតិវៀតណាមម្នាក់ និងជន ជាតិថៃម្នាក់ ដោយចោទប្រកាន់ថាធ្វើចារ កម្ម ហើយបច្ចុប្បន្ននេះបុរសខ្មែរដែលទទួល រងគ្រោះអយុត្ដិធម៌ត្រូវបានឃុំខ្លួនជាបណ្ដោះ អាសន្ន ដើម្បីត្រៀមចូលសវនាការ នាពេល ខាងមុខ។
ទាក់ទិនទៅនឹងបញ្ហានេះ ក្រុមមន្ដ្រីពាក់ ព័ន្ធទាំងអស់របស់រាជរដ្ឋាភិបាលកម្ពុជាកំពុង តែជួយអន្ដរាគមន៍ ហើយបានស្វះស្វែងរក មេធាវីរួចរាល់អស់ហើយ ព្រមទាំង ត្រៀម ឯកសារទាំងអស់ ដើម្បីជួយបុរសរងគ្រោះ រូបនេះរួចពីសំណាញ់ទោសរបស់ប្រទេស ថៃ។មន្ដ្រីកម្ពុជាបានច្រានចោលទាំងស្រុងនូវ ការចាប់ខ្លួនបុរសខ្មែររូបនេះ ដោយចោទ ប្រកាន់ទាំងងងើល ដើម្បីយកលេសចង់ប្ដូរ ទណ្ឌិតទាំង២នាក់របស់ពួកគេ ដែលកំពុង រៀននៅសាកលវិទ្យាល័យក្នុងគុកព្រៃស។
1 comment:
Here goes with Thailand's tactics; I was reading BP today; Thailand has ordered it troop to ready for implementation of self defense operations. I sound like Thailand is ready to invade Khmer and using all kind of excuses possible to find reason to invade Cambodia. The spy story is nothing news but for Thailand it is something that they wanted to fabricated so that they can claimed the intellegence information caused them to invade Cambodia for self defense. In addition, it is tactics to do prisoner swap if possible. Shame on Thailand.
Post a Comment