18th July, 2011
The following is an open letter from a group of officials working at the Ministry of Culture and Fine Arts to Khmerization detailing about rampant corruption at the ministry. The letter stated that ministry's property and buildings had been corruptly sold without proper authorisation and no one knows where the the money from the proceeds of the sale go.
The letter goes to say that now the ministry are recruiting new workers to replace the old ones and department heads are going around recruiting people by demanding them to pay $2500 for the rights to get employed with the department.
The letter says that many staff have no real jobs to do because the ministry is overstaffed, but it is now recruiting extra 5-6 deputy chiefs of department. It further said that these deputy chiefs must pay another $2000 each to the department chiefs for the official appointments.
The letter says that money talks at the ministry. It said those who wanted promotions don't need to work hard, just pay the money to the big bosses and they will get promoted.
The letter calls on the Anti-Corruption Unit headed by Om Yintieng to inspect the ministry, especially investigate corrupt senior officials like Him Chhem, Khim Sarith, Sorm Sokun, chief of administration and finance, chief of technical department, chief of department of heritage, rector (of University of Fine Arts?), Chan Vanna, Srey Sourn, Lon Sady, Yon An and Horm Kin Sun.
Read article in Khmer below:
-----------------------
ភាពអនាធិបតេយ្យនៅក្រសួងវប្បធម៌ និង វិចិត្រសិល្ប
បន្ទាប់ពីមានការលក់ដូរអាគាររបស់រដ្ឋជាបន្តបន្ទាប់មក ភាពអនាធិបតេយ្យនៅក្នុងក្រសួងវប្បធម៌ កាន់តែធ្ងន់ធ្ងរទៅៗ ដោយថ្នាក់ដឹកនាំយកលេសភូតភរមន្រ្តីរាជការជារៀងរាល់ថ្ងៃ ម្តងយ៉ាងនេះ ម្តងយ៉ាងនោះ រហូតដល់ពេលខ្លះបាននិយាយថា សម្តេចនាយករដ្ឋមន្រ្តី បញ្ជារឲ្យលក់ថែមទៀតផង តើនេះជាការពិតទេ? មានថ្នាក់ដឹកនាំមួយចំនួនរហូតដល់ស្រក់ទឹកភ្នែកដោយមិនបានផលពីការលក់ដូរទាំងនោះ ហើយមិនចូលកន្លែងធ្វើការទៀតផង។ តើរដ្ឋាភិបាល និយាយឲ្យចំទៅតើគណបក្សប្រជាជនកម្ពុជា មានវិធានការយ៉ាងណាចំពោះអំពើទាំងនោះ? ឬមួយនេះជាគោលការណ៍របស់គណបក្ស ពីព្រោះមានថ្នាក់នាំមួយរូបដែលជាប្រធានបក្សប្រចាំក្រសួងបានបង្ហើបកូនចៅដ៏ជិតស្និតរបស់គេថា លុយទាំងនោះបើដោះស្រាយមិនចេញទេគឺបង្វិលចូលក្នុងថវិកាគណៈបក្សកណ្តាល។
ប្រសិនបើរាជរដ្ឋាភិបាលមានបំណងលក់ដូរអាគារក្រសួងបែបនេះមែនហេតុអ្វីចាំឲ្យគោលការណ៍មកក្រសួងដើម្បីរើសមន្រ្តីរាជការថ្មីចូលបម្រើការងារធ្វើអ្វី ពីព្រោះសព្វថ្ងៃមានមន្រ្តីមកធ្វើការមិនបាន១០ភាគរយផង។ ហើយមានមន្រ្តីខ្លះរដ្ឋមន្រ្តី បានចេញគោលការណ៍ឲ្យចុះតាមខេត្តដើម្បីធ្វើការដោះដីមន្ទីរវប្បធម៌ ដោយស្របច្បាប់ មានដូចជាប្រធាននាយកដ្ឋានសម្ភារៈជាដើម។ ចំណែកការរើសមន្រ្តី បន្ថែមសម្រាប់ឆ្នាំនេះ គ្រាន់តែ បានគោលការណ៍ភ្លាម លោក ហម គឹមសុន ដែលជាលេខារដ្ឋមន្រ្តី ចាប់ផ្តើមដើរប្រមូលម៉ូយឲ្យបានមុនគេ ដោយយកលេសថា ដើម្បីរកចំណូលជូនរដ្ឋមន្រ្តី ធ្វើការងារបក្ស។ ស្របពេលជាមួយគ្នានោះ លោក ស្រី សួន ជាប្រធាននាយកដ្ឋានបុគ្គលិក ក៏ចាប់ផ្តើមដែរ គឺម្នាក់ធ្វើយ៉ាងណាឲ្យបានម៉ូយច្រើន ជាមធ្យមដើម្បីឲ្យជាប់ក្រមខណ្ឌរដ្ឋក្នុងក្រសួងវប្បធម៌ ម្នាក់ត្រូវចំណាយប្រមាណ២៥០០ដុល្លា។
យើងទាំងអស់គ្នាឆ្ងល់ថាហេតុត្រូវរើសក្របខណ្ឌថ្មីចូលថែមទៀត បើក្រសួងចេះតែលក់គ្មានកន្លែងធ្វើការផងនោះ។ លើសពីនោះទៀតគឺគិតតែពីតែងតាំងមន្រ្តីជាអនុប្រធានស្ថាប័នពី៥ ទៅ៦នាក់ តើយកមកធ្វើអ្វី បើគ្មានការងារធ្វើផងនោះ និយាយឲ្យត្រង់ទៅការតែងតាំងនោះគឺដើម្បីបានលុយរត់ការសម្រាប់ជូនអ្នកធំតែប៉ុណ្ណោះ ហើយក្រក់ជាងនោះទៀតពេលតែងតាំងហើយបើចង់បានប្រាក់ខែតួនាទី ត្រូវឲ្យលុយទៅនាយកដ្ឋានបុគ្គលិក ក្នុងមួយនាក់២០០០ដុល្លា (ពីរពាន់)ដើម្បីរត់ការ ហើយពេលបញ្ជូលកូននិងប្រពន្ធ ត្រូវចំណាយ ២៥ដុល្លាថែមទៀតុ។ គួរឲ្យហួសចិត្តជាងនេះទៅទៀតពេលរាជរដ្ឋាភិបាល មានគោលការណ៍ឲ្យសន្សំសំចៃថវិការដ្ឋ គឺរដ្ឋមន្រ្តី ក្រសួងវប្បធម៌ បានប្រាប់ពេលក្នុងអង្អប្រជុំ ឲ្យផ្អាកអនុវត្តការងារប្រចាំសិន ដោយនិយាយថា រាជរដ្ឋាភិបាលកាត់លុយ កាត់ប្រេង អស់ហើយ ជាពិសេស ក្រសួងហិរញ្ញវត្ថុ យក៣០ភាករយថែមទៀត។
អ្វីៗទាំងអស់នៅក្រួងវប្បធម៌គឺលុយ បើចង់ឡើងធំនៅក្រសួងវប្បធម៌ គឺមិនបាច់ចាំទៅធ្វើការទេ គឺខំប្រឹងរកលុយទៅ ជាការស្រេចពីព្រោះរាប់ចាំពីមន្រ្តីនៅនាយកដ្ឋានបុគ្គលិក រហូតដល់រដ្ឋមន្រ្តី គឺត្រូវការលុយទាំងអស់។ យើងខ្ញុំសុំមេត្តាអង្គភាពប្រឆាំងអំពើពុក ត្រូវតែចុះមកពីពិនិត្យមើលនៅក្រសួងវប្បធម៌ បើមានបំណងល្អ មិនចង់ឲ្យវប្បធម៌រលាយ ជាពិសេសពិនិត្យលើថ្នាក់ដឹកនាំជើងខ្លាំងមួយចំនួនដូចជា៖ ហ៊ឹម ឆែម, ឃឹម សារិទ្ធ, សោម សុគន្ធ , អគ្គនាយក រដ្ឋបាល និង ហរិញ្ញវត្ថុ , អគ្គនាយក បច្ចេកទេស , អគ្គនាយក បេតិកភណ្ឌ , សាកលវិទ្យាធិការ , ចន្ធ័ វណ្ណា , ស្រី សួន , លន់ សាឌី , យន់ អាន , ហម គឹមសុន ។
លិខិតនេះគឺជាគំនិតរបស់មន្រ្តីរាជការ មួយក្រុមធំ ដែលមានភាពស្មោះនឹងវប្បធម៌ខ្មែរ។
No comments:
Post a Comment