By Khmerization
Source: RFA
Prince Norodom Ranariddh (pictured) has reignited a long feud with his political nemesis, Gen. Nhiek Bunchhay, by reiterating his accusations that Nhiek Bunchhay had orchestrated his expulsion from the Funcinpec Party in a party coup on 18th October, 2006.
Mr. Nhiek Bunnchay had held a press conference yesterday to deny the accusation, saying that the party did not expel the prince, but he had left the party on his own volition. "We have held a meeting many times, not just me, exchanging ideas, especially the Steering Committee, to reform the party which we have reformed three points. First, in order to follow democratic principle, after 18th October 2006, the party president cannot be president for life. Secondly, all decisions cannot be made by a president alone. Thirdly, the most important thing is we want to eliminate corruption in the appointments of officials (in the government)", he said.
Mr. Pen Sangha, spokesman for the Norodom Ranariddh Party, said Mr. Nhiek Bunchhay's comment was just to whitewash his betrayal of Prince Ranariddh. "What Mr. Nhiek Bunchhay said in the press conference this morning (29th June), I think that Mr. Nhiek Bunchhay just want to whitewash (his betrayal)", he said.
Read article in Khmer below:
-----------------------------
លោក ញឹក ប៊ុនឆៃ ប្រតិកម្មទៅនឹងបន្ទូលសម្ដេចក្រុមព្រះ
ដោយ ដែន អយុធ្យា
2011-06-29
ថ្នាក់ដឹកនាំគណបក្សហ៊្វុនស៊ិនប៉ិច បានស្នើឲ្យសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ឈប់ប្រើបន្ទូលវាយប្រហារចំពោះការចាកចេញរបស់ព្រះអង្គពីបក្សហ៊្វុនស៊ិនប៉ិចថា ដោយសារការធ្វើរដ្ឋប្រហារតទៅទៀត។
លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សហ៊្វុនស៊ិនប៉ិច នៅក្នុងសន្និសីទកាសែតកាលពីថ្ងៃពុធ ទី២៩ ខែមិថុនា បានប្រតិកម្មចំពោះបន្ទូលសម្ដេចក្រុមព្រះ ដែលបានចោទរូបលោកថា ការធ្វើសមាជកាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០០៦ ថា ជាការធ្វើរដ្ឋប្រហារបណ្តេញព្រះអង្គពីព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ជារឿងមិនពិត។
លោក ញឹក ប៊ុនឆៃ បញ្ជាក់ថា ការយាងចាកចេញរបស់សម្ដេចក្រុមព្រះពីហ៊្វុនស៊ិនប៉ិច ដោយព្រះកាយព្រះអង្គផ្ទាល់ គ្មាននរណាបណ្តេញព្រះអង្គទេ។
ដោយឡែកចំពោះការចោទរបស់សម្ដេចក្រុមព្រះដែលថា គណបក្សហ៊្វុនស៊ិនប៉ិច បច្ចុប្បន្នមិនមែនជាបក្សរាជានិយមនោះ ក៏ត្រូវបានលោក ញឹក ប៊ុនឆៃ ប្រកាសច្រានចោលដែរ ៖ «ប្រជុំគ្នាច្រើនដងណាស់ មិនមែនតែខ្ញុំម្នាក់ឯងទេ ពិគ្រោះយោបល់គ្នា ពិសេសគណៈកម្មាធិការនាយកធ្វើការកែទម្រង់ ហើយយើងបានកែទម្រង់បីចំណុច។ កែទម្រង់ទី១ គឺដើម្បីឲ្យស្របទៅតាមលទ្ធិប្រជាធិបតេយ្យ គឺគណបក្សហ៊្វុនស៊ិនប៉ិចហ្នឹង ក្រោយថ្ងៃទី១៨ ខែតុលា គឺគ្មានគណបក្សអស់មួយជីវិតទេ។ ទី២ គឺបានកែមិនឲ្យមានការសម្រេចតែប្រធានគណបក្សតែម្នាក់ឯងទៀតទេ និងទី៣ ធំបំផុតនោះ គឺយើងចង់បំបាត់អំពើពុករលួយក្នុងការតែងតាំងមន្ត្រី»។
ទោះយ៉ាងណាលោក ញឹក ប៊ុនឆៃ បានថ្លែងថា រូបលោកមិនមានគម្រោងប្ដឹងព្រះអង្គទៅកាន់តុលាការនោះទេ ដោយគ្រាន់តែអំពាវនាវទៅសម្ដេចក្រុមព្រះ ឲ្យបញ្ឈប់សកម្មភាពផ្សព្វផ្សាយព័ត៌មានមិនពិតទាំងនេះតទៅទៀត។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដើម្បីបំភ្លឺជុំវិញប្រតិកម្មរបស់លោក ញឹក ប៊ុនឆៃ បានទេ នៅរសៀលថ្ងៃទី២៩ ខែមិថុនា។ ប៉ុន្តែមន្ត្រីនាំពាក្យគណបក្ស នរោត្តម រណឫទ្ធិ លោក ប៉ែន សង្ហា បានចាត់ទុកប្រតិកម្មរបស់លោក ញឹក ប៊ុនឆៃ គឺធ្វើឡើងដើម្បីលុបលាងពុតត្បុតអាក្រក់របស់បក្សពួកខ្លួន ជុំវិញការបណ្ដេញសម្ដេចក្រុមព្រះចេញពីព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច មិនអាចប្រកែកបានទេ។
លោក ប៉ែន សង្ហា ឲ្យដឹងបន្ថែម ៖ «អ្វីដែលលោក ញឹក ប៊ុនឆៃ ធ្វើសន្និសីទកាសែតព្រឹកមិញនេះ (ថ្ងៃទី២៩ ខែមិថុនា) ខ្ញុំយល់ឃើញថា លោក ញឹក ប៊ុនឆៃ គ្រាន់តែធ្វើការលាងខ្លួនតែប៉ុណ្ណោះ»។
លោក ប៉ែន សង្ហា ឲ្យដឹងថា នៅក្នុងចំណោមគណបក្សនយោបាយទាំងអស់នៅកម្ពុជា គឺមានតែគណបក្ស នរោត្តម រណឫទ្ធិ មួយទេ ដែលជាគណបក្សរាជានិយមពិតប្រាកដ និងមានថ្នាក់ដឹកនាំបក្សជាប់សែស្រឡាយរាជវង្សពិតប្រាកដ។
ទាក់ទងបញ្ហានេះ លោកបណ្ឌិត សុខ ទូច អ្នកវិភាគស្ថានការណ៍នយោបាយឯករាជ្យនៅកម្ពុជា បានបដិសេធន៍មិនធ្វើអត្ថាធិប្បាយចំពោះការធ្វើសមាជរបស់គណបក្សហ៊្វុនស៊ិនប៉ិច កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០០៦ ថា បែបណានោះទេ។ ប៉ុន្តែលោកបញ្ជាក់ថា គណបក្សមួយដែលមានថ្នាក់ដឹកនាំបក្សមិនមែនជាសែរាជវង្ស ហើយតាំងខ្លួនជាបក្សរាជានិយម គឺមិនត្រឹមត្រូវទេ។
លោកបណ្ឌិត សុខ ទូច បញ្ជាក់បន្ថែម ៖ «យើងត្រូវទទួលស្គាល់ថា គណបក្ស នរោត្តម រណឫទ្ធិ មានភាពរឹងមាំ រាជានិយមជាងគេ។ ពីព្រោះយើងឃើញហើយ រាជានិយមដឹកនាំដោយវង្សានុវង្សរបស់ នរោត្តម ហ្នឹងតែម្ដង ហើយសួរថា ដឹកនាំដោយ ញឹក ប៊ុនឆៃ ហ្នឹងជារាស្ត្រសាមញ្ញ ហើយយើងថា ជារាជានិយមយ៉ាងម៉េច? អាហ្នឹងវាខុសទៅនឹងការពិត»។
យ៉ាងណាក៏ដោយ លោក ញឹក ប៊ុនឆៃ បញ្ជាក់ថា គណបក្សរាជានិយមមិនមែនទាល់តែថ្នាក់ដឹកនាំបក្សជាប់សែស្រឡាយរាជវង្សទើបអាចជាគណបក្សរាជានិយមនោះទេ។ ផ្ទុយទៅវិញឲ្យតែគណបក្សនោះមានគោលនយោបាយគាំទ្រ ឬដង្ហែតាមអង្គព្រះមហាក្សត្រ គឺជាបក្សរាជានិយមហើយ។
សាធារណជនបានកត់សម្គាល់ឃើញថា គណបក្សហ៊្វុនស៊ិនប៉ិច បានធ្លាក់ចុះប្រជាប្រិយភាពធ្ងន់ធ្ងរបន្ទាប់ពីគណបក្សនេះបានធ្វើសមាជកែប្រែប្រព័ន្ធដឹកនាំបក្សកាលពីថ្ងៃទី១៨ ខែតុលា ដោយបានរុញច្រានព្រះអង្គសម្ដេចក្រុមព្រះពីព្រះប្រធានដឹកនាំបក្សទៅជាព្រះប្រធានប្រវត្តិសាស្ត្រ។
តួនាទីថ្មីនេះដែលសម្ដេចក្រុមព្រះមិនមានអំណាចសម្រេចរាល់កិច្ចការដោយព្រះកាយរបស់ព្រះអង្គឯង នាំឲ្យព្រះអង្គយាងចាកចេញពីហ៊្វុនស៊ិនប៉ិច ទៅបង្កើតបក្សថ្មីមួយទៀត ដាក់ព្រះនាមព្រះអង្គផ្ទាល់ គឺគណបក្ស នរោត្តម រណឫទ្ធិ។ ចាប់ពីពេលនេះមក បក្សបងប្អូនទាំងពីរ បានបាត់បង់ប្រជាប្រិយភាពតែរៀងខ្លួន ជាក់ស្ដែងសម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៤ កន្លងទៅ គណបក្សនីមួយៗទទួលបានតែពីរអាសនៈប៉ុណ្ណោះ៕
3 comments:
Oh, my goodness!
These 2 clowns should have known better that they are certainly history in the Cambodian politics.
Hun Sen and the CPP have already got everything under their firm grip and these 2 clowns are still fighting each other.
I guess they have joined the CPP indirectly to gain favor from Hun Sen so they can attack each other for personal issues, but since both are subservient to Hun Sen, he simply does nothing to intervene and because of that these 2 clowns decide to take on each other as before.
I just can't believe what I read!
Anet Khmer
Preah Ang Machas kour te Slaaaaaaaaap!
The prince needed to understand Khmer behavior. Khmer will love you but once they know you are lying son of bitch, they will hate you and dont trust you forever. You political career is over. Go meditate and when you have time, help your wife change you kids diaper is probably the most sensible thing to do.
Post a Comment