A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday, 30 June 2011

Prince Ranariddh and Nhiek Bunchhay throwing punches


By Khmerization
Source: RFA

Prince Norodom Ranariddh (pictured) has reignited a long feud with his political nemesis, Gen. Nhiek Bunchhay, by reiterating his accusations that Nhiek Bunchhay had orchestrated his expulsion from the Funcinpec Party in a party coup on 18th October, 2006.

Mr. Nhiek Bunnchay had held a press conference yesterday to deny the accusation, saying that the party did not expel the prince, but he had left the party on his own volition. "We have held a meeting many times, not just me, exchanging ideas, especially the Steering Committee, to reform the party which we have reformed three points. First, in order to follow democratic principle, after 18th October 2006, the party president cannot be president for life. Secondly, all decisions cannot be made by a president alone. Thirdly, the most important thing is we want to eliminate corruption in the appointments of officials (in the government)", he said.

Mr. Pen Sangha, spokesman for the Norodom Ranariddh Party, said Mr. Nhiek Bunchhay's comment was just to whitewash his betrayal of Prince Ranariddh. "What Mr. Nhiek Bunchhay said in the press conference this morning (29th June), I think that Mr. Nhiek Bunchhay just want to whitewash (his betrayal)", he said.

Read article in Khmer below:
-----------------------------
លោក ញឹក ប៊ុនឆៃ ប្រតិកម្ម​ទៅ​នឹង​បន្ទូល​សម្ដេច​ក្រុមព្រះ
ដោយ ដែន អយុធ្យា
2011-06-29

ថ្នាក់​ដឹកនាំ​គណបក្ស​ហ៊្វុនស៊ិនប៉ិច បាន​ស្នើ​ឲ្យ​សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ឈប់​ប្រើ​បន្ទូល​វាយ​ប្រហារ​ចំពោះ​ការ​ចាក​ចេញ​របស់​ព្រះ​អង្គ​​ពី​បក្ស​ហ៊្វុនស៊ិនប៉ិច​ថា ដោយសារ​ការ​ធ្វើ​រដ្ឋ​ប្រហារ​តទៅ​ទៀត។

លោក ញឹក ប៊ុនឆៃ ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច នៅ​ក្នុង​សន្និសីទ​កាសែត​កាល​ពី​ថ្ងៃ​ពុធ ទី​២៩ ខែ​មិថុនា បាន​ប្រតិកម្ម​ចំពោះ​បន្ទូល​សម្ដេច​ក្រុមព្រះ ដែល​បាន​ចោទ​រូប​លោក​ថា ការ​ធ្វើ​សមាជ​កាល​ពី​ថ្ងៃ​ទី​១៨ ខែ​តុលា ឆ្នាំ​២០០៦ ថា ជា​ការ​ធ្វើ​រដ្ឋ​ប្រហារ​បណ្តេញ​​​ព្រះអង្គ​ពី​ព្រះ​ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច ជា​រឿង​មិន​ពិត។

លោក ញឹក ប៊ុនឆៃ បញ្ជាក់​ថា ការ​យាង​ចាកចេញ​របស់​សម្ដេច​ក្រុមព្រះ​ពី​ហ៊្វុនស៊ិនប៉ិច ដោយ​ព្រះ​កាយ​ព្រះអង្គ​ផ្ទាល់ ​​គ្មាន​នរណា​បណ្តេញ​ព្រះអង្គ​ទេ។

ដោយ​ឡែក​ចំពោះ​ការ​ចោទ​របស់​សម្ដេច​ក្រុមព្រះ​ដែល​ថា គណបក្ស​ហ៊្វុនស៊ិនប៉ិច បច្ចុប្បន្ន​មិន​មែន​ជា​បក្ស​​​រាជា​និយម​នោះ ក៏​ត្រូវ​បាន​លោក ញឹក ប៊ុនឆៃ ប្រកាស​ច្រានចោល​ដែរ ៖ «ប្រជុំ​គ្នា​ច្រើន​ដង​ណាស់ មិន​មែន​តែ​ខ្ញុំ​ម្នាក់​ឯង​ទេ ពិគ្រោះ​យោបល់​គ្នា ពិសេស​គណៈកម្មាធិការ​នាយក​ធ្វើការ​កែ​ទម្រង់ ហើយ​យើង​បាន​កែ​ទម្រង់​បី​ចំណុច។ កែ​ទម្រង់​ទី​១ គឺ​ដើម្បី​ឲ្យ​ស្រប​ទៅ​តាម​លទ្ធិប្រជាធិបតេយ្យ គឺ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ហ្នឹង ក្រោយ​ថ្ងៃ​ទី​១៨ ខែ​តុលា គឺ​គ្មាន​គណបក្ស​អស់​មួយ​ជីវិត​ទេ។ ទី​២ គឺ​បាន​កែ​មិន​ឲ្យ​មាន​ការ​សម្រេច​តែ​ប្រធាន​គណបក្ស​តែ​ម្នាក់​ឯង​ទៀត​ទេ និង​ទី​៣ ធំ​បំផុត​នោះ គឺ​យើង​ចង់​បំបាត់​អំពើ​ពុករលួយ​ក្នុង​ការ​តែងតាំង​មន្ត្រី»។

ទោះ​យ៉ាង​ណា​លោក ញឹក ប៊ុនឆៃ បាន​ថ្លែង​ថា រូប​លោក​មិន​មាន​គម្រោង​ប្ដឹង​ព្រះអង្គ​ទៅ​កាន់​តុលាការ​នោះ​ទេ ដោយ​គ្រាន់​តែ​អំពាវនាវ​ទៅ​សម្ដេច​ក្រុមព្រះ​ ឲ្យ​បញ្ឈប់​សកម្មភាព​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ទាំង​នេះ​ត​ទៅ​ទៀត។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ដើម្បី​បំភ្លឺ​ជុំវិញ​ប្រតិកម្ម​របស់​លោក ញឹក ប៊ុនឆៃ បាន​ទេ នៅ​រសៀល​ថ្ងៃ​ទី​២៩ ខែ​មិថុនា។ ប៉ុន្តែ​មន្ត្រី​នាំ​ពាក្យ​គណបក្ស នរោត្តម រណឫទ្ធិ លោក ប៉ែន សង្ហា បាន​​​ចាត់​ទុក​ប្រតិកម្ម​របស់​លោក ញឹក ប៊ុនឆៃ គឺ​ធ្វើ​ឡើង​ដើម្បី​លុបលាង​ពុតត្បុត​អាក្រក់​របស់​បក្សពួក​ខ្លួន ជុំវិញ​ការ​បណ្ដេញ​សម្ដេច​​ក្រុមព្រះ​ចេញ​ពី​ព្រះ​ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច មិន​អាច​ប្រកែក​បាន​ទេ។

លោក ប៉ែន សង្ហា ឲ្យ​ដឹង​បន្ថែម ៖ «អ្វី​ដែល​លោក ញឹក ប៊ុនឆៃ ធ្វើ​សន្និសីទ​កាសែត​ព្រឹកមិញ​នេះ (ថ្ងៃ​ទី​២៩ ខែ​មិថុនា) ខ្ញុំ​យល់​ឃើញ​ថា លោក ញឹក ប៊ុនឆៃ គ្រាន់​តែ​ធ្វើការ​លាង​ខ្លួន​តែប៉ុណ្ណោះ»។

លោក ប៉ែន សង្ហា ឲ្យ​ដឹង​ថា នៅ​ក្នុង​ចំណោម​គណបក្ស​នយោបាយ​ទាំង​អស់​នៅ​កម្ពុជា គឺ​មាន​តែ​គណបក្ស នរោត្តម រណឫទ្ធិ មួយ​ទេ ដែល​ជា​គណបក្ស​រាជា​និយម​ពិត​ប្រាកដ និង​មាន​ថ្នាក់​ដឹកនាំ​បក្ស​ជាប់​សែស្រឡាយ​​រាជវង្ស​ពិតប្រាកដ។

​ទាក់ទង​បញ្ហា​នេះ លោក​បណ្ឌិត​ សុខ ទូច អ្នក​វិភាគ​ស្ថានការណ៍​នយោបាយ​ឯករាជ្យ​នៅ​កម្ពុជា បាន​បដិសេធន៍​មិន​ធ្វើ​អត្ថាធិប្បាយ​​​​​​​​​ចំពោះ​ការ​ធ្វើ​សមាជ​របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច កាល​ពី​ថ្ងៃ​ទី​១៨ ខែ​តុលា ឆ្នាំ​២០០៦ ថា បែប​ណា​នោះ​ទេ។ ប៉ុន្តែ​លោក​បញ្ជាក់​​ថា គណបក្ស​មួយ​ដែល​មាន​ថ្នាក់ដឹកនាំ​បក្ស​មិន​មែន​ជា​សែ​រាជវង្ស ហើយ​តាំង​ខ្លួន​ជា​បក្ស​រាជា​និយម គឺ​មិន​ត្រឹមត្រូវ​ទេ។

លោក​បណ្ឌិត សុខ ទូច បញ្ជាក់​បន្ថែម ៖ «យើង​ត្រូវ​ទទួល​ស្គាល់​ថា គណបក្ស នរោត្តម រណឫទ្ធិ មាន​ភាព​រឹងមាំ រាជា​និយម​ជាង​គេ។ ពីព្រោះ​យើង​ឃើញ​ហើយ រាជា​និយម​ដឹកនាំ​ដោយ​វង្សានុវង្ស​របស់ នរោត្តម ហ្នឹង​តែម្ដង ហើយ​សួរ​ថា ដឹកនាំ​ដោយ ញឹក ប៊ុនឆៃ ហ្នឹង​ជា​រាស្ត្រ​សាមញ្ញ ហើយ​យើង​ថា ជា​រាជា​និយម​យ៉ាង​ម៉េច? អា​ហ្នឹង​វា​ខុស​ទៅ​នឹង​ការ​ពិត»។

យ៉ាងណា​ក៏ដោយ លោក ញឹក ប៊ុនឆៃ បញ្ជាក់​ថា គណបក្ស​រាជា​និយម​មិន​មែន​ទាល់តែ​ថ្នាក់​ដឹកនាំ​បក្ស​ជាប់​សែស្រឡាយ​រាជវង្ស​ទើប​​​អាច​ជា​គណបក្ស​រាជា​និយម​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ​ឲ្យ​តែ​គណបក្ស​នោះ​មាន​គោលនយោបាយ​គាំទ្រ ឬ​ដង្ហែ​តាម​​អង្គ​ព្រះមហាក្សត្រ គឺ​ជា​បក្ស​រាជា​និយម​ហើយ។

សាធារណជន​បាន​កត់​សម្គាល់​ឃើញ​ថា គណបក្ស​ហ៊្វុនស៊ិនប៉ិច បាន​ធ្លាក់​ចុះ​ប្រជាប្រិយភាព​ធ្ងន់ធ្ងរ​បន្ទាប់​ពី​គណបក្ស​នេះ​បាន​​ធ្វើ​សមាជ​កែប្រែ​ប្រព័ន្ធ​ដឹកនាំ​បក្ស​កាល​ពី​ថ្ងៃ​ទី​១៨ ខែ​តុលា ដោយ​បាន​រុញ​ច្រាន​ព្រះអង្គ​សម្ដេច​ក្រុមព្រះ​ពី​ព្រះ​ប្រធាន​ដឹក​នាំ​បក្ស​ទៅ​ជា​ព្រះ​ប្រធាន​ប្រវត្តិសាស្ត្រ។

តួនាទី​ថ្មី​នេះ​ដែល​សម្ដេច​ក្រុមព្រះ​មិន​មាន​អំណាច​សម្រេច​រាល់​កិច្ចការ​ដោយ​ព្រះ​កាយ​​របស់​ព្រះអង្គ​ឯង នាំ​ឲ្យ​ព្រះអង្គ​យាង​ចាក​ចេញ​​ពី​ហ៊្វុនស៊ិនប៉ិច ទៅ​បង្កើត​​​បក្ស​ថ្មី​មួយ​ទៀត ដាក់​ព្រះនាម​ព្រះអង្គ​ផ្ទាល់ គឺ​គណបក្ស នរោត្តម រណឫទ្ធិ។ ចាប់​ពី​ពេល​នេះ​មក បក្ស​បង​ប្អូន​ទាំង​ពីរ​ បាន​បាត់បង់​ប្រជាប្រិយភាព​តែ​រៀង​ខ្លួន ជាក់ស្ដែង​សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​អាណត្តិ​ទី​៤ កន្លង​ទៅ គណបក្ស​នីមួយៗ​ទទួល​បាន​តែ​ពីរ​អាសនៈ​ប៉ុណ្ណោះ៕

3 comments:

Anonymous said...

Oh, my goodness!

These 2 clowns should have known better that they are certainly history in the Cambodian politics.

Hun Sen and the CPP have already got everything under their firm grip and these 2 clowns are still fighting each other.

I guess they have joined the CPP indirectly to gain favor from Hun Sen so they can attack each other for personal issues, but since both are subservient to Hun Sen, he simply does nothing to intervene and because of that these 2 clowns decide to take on each other as before.

I just can't believe what I read!

Anet Khmer

Anonymous said...

Preah Ang Machas kour te Slaaaaaaaaap!

Anonymous said...

The prince needed to understand Khmer behavior. Khmer will love you but once they know you are lying son of bitch, they will hate you and dont trust you forever. You political career is over. Go meditate and when you have time, help your wife change you kids diaper is probably the most sensible thing to do.