Mr. Chea Sim (L) sharing a joke with Mr. Hun Sen during the 20th anniversary of the Vietnamese ouster of the Khmer Rouge regime on 7th January 1999.
By Khmerization
Source: CEN
The president of ruling Cambodian People's Party (CPP), Mr. Chea Sim, has vowed to support Mr. Hun Sen, the party vice-president, to be prime minister for life.
Mr. Chea Sim has given his pledge, through a statement read by a party official during the 60th anniversary of the founding the the CPP on 25th June in Kampot province that the CPP has confidence in Mr. Hun Sen and will support him to be prime minister for life.
Mr. Chea Sim's statement was read by Mr. Nay Bena, member of the CPP's Permanent Committee, in front of 6,000 party faithful in Teuk Chhouk district in Kampot province to mark the 60th anniversary of the birth of the CPP (28th June 1951-28th June 2011), which was then known as the Kampuchean People's Revolutionary Party.
In the past, the less powerful Mr. Chea Sim has pledged his supports for the more powerful Mr. Hun Sen to be prime minister for life on several occasions to dispel rumours that thew two are cutthroat rivals.
Please read article in Khmer below:
-----------------------------------------
គណបក្សប្រជាជនគាំទ្រសម្តេចហ៊ុន សែន ជានាយករដ្ឋមន្ត្រីជារៀងរហូត
ដោយ : ចក្រី (ថ្ងៃទី 25 មិថុនា 2011,03:06:PM)
CEN
Dsc00818
ខេត្តកំពតប្រារឰខួបអនុស្សាវរីយ៍លើកទី៦០ថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជាមានអ្នកចូលរួមជិត៦.០០០នាក់
កំពត: ក្រោមពន្លឺព្រះអាទិត្យដ៏ភ្លឺចិញ្ចែងចិញ្ចាចតាំងពីព្រលឹមស្រាងៗ បន្ទាប់ពីមានភ្លៀងធ្លាក់ជាប់ៗគ្នាប្រមាណប្រហែល ពេញមួយសប្តាហ៍កន្លងមកនោះ នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១១នេះ នៅបរិវេណសួនស្បារខេត្តដែលជាសមិទ្ធផលទើបកកើតឡើងថ្មីៗ ប្រជាពលរដ្ឋ មន្ត្រីរាជការ...មកពីក្រុងកំពត និងស្រុកទឹកឈូប្រមាណជិត ៦.០០០ នាក់បានចូលរួមអបអរសាទរក្នុងមិទ្ទីញ ខួបអនុស្សាវរីយ៍លើកទី៦០ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា។ អ្វីជាការកត់សម្គាល់ក្នុងអង្គពិធីនេះ តំណាឱ្យប្រជាពលរដ្ឋដែលមានវត្តមានទាំងមូលបានសម្តែងពីការគាំទ្រ បេក្ខភាពរបស់សម្តេចហ៊ុន សែន ជានាយករដ្ឋមន្ត្រីសម្រាប់អាណត្តិជារៀងរហូត ។
លោក នៃ ប៉េណា សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអានសុន្ទរកថារបស់សម្តេច អគ្គមហាធម្មពោធិ៍សាលជា ស៊ីម ប្រធានគណបក្សប្រជាជនកម្ពុជាក្នុងមិទ្ទីញរំលឹកខួបលើកទី៦០ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០១១) មានខ្លឹមសារថា ឈ្មោះដំបូងរបស់គណបក្សប្រជាជនកម្ពុជា នាពេលបង្កើតឡើងកាល ពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ មានឈ្មោះថា “ បក្សប្រជាជនបដិវត្តន៍ខ្មែរ ” ដើម្បីដឹកនាំចលនាតស៊ូដណ្តើមឯករាជ្យជាតិពីពួកអាណានិគមនិយមបារាំង ។
ចាប់ពីពេលបដិសន្ធិមកគណបក្សប្រជាជនកម្ពុជាបានរក្សាខ្ជាប់ឥត ប្រែប្រួលនូវគោលបំណង និង ឧត្តមគតិ របស់ខ្លួន គឺឈរនៅខាងប្រជាជន រួមសុខរួមទុក្ខជាមួយប្រជាជន ពុះពារធ្វើពលីកម្មឥតរួញរាដើម្បីប្រទេសជាតិ ។ សុន្ទរកថារបស់សម្តេចប្រធានក៏បានសម្តែងនូវការគោរព និង សេចក្តីនឹករលឹកដ៏ជ្រាលជ្រៅចំពោះជនរួមជាតិទាំងអស់នៅគ្រប់ទិសទី ដែលកំពុងបញ្ចោញអស់កម្លាំងកាយ កម្លាំងចិត្តក្នុងការងារ និងមុខរបររបស់ខ្លួន ហើយចូលរួមយ៉ាងសកម្មក្នុងការអនុវត្តន៍កម្មវិធីនយោបាយ របស់រាជរដ្ឋភិបាល ព្រមទាំងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដែលកំពុងបំពេញកាតព្វកិច្ច ការពារមាតុភូមិប្រកបដោយវីរភាព ខ្ពង់ខ្ពស់ ដើម្បីការពារជីវភាពរស់នៅដ៏សុខសាន្តរបស់ប្រជាជន។ សុន្ទរកថា មានខ្លឹមសារទៀតថា ពីសង្គ្រាមនិងការបែកបាក់ មកសន្តិភាព និងការបង្រួបង្រួមជាតិ ប្រជាជនកម្ពុជាគ្រប់ៗរូបសុទ្ធតែបានទទួលមនុញ្ញផលពីការផ្លាស់ប្តូរ នេះ។
ប៉ុន្តែរាល់ការផ្លាស់ប្តូរទាំង នោះពិតជាមិនអាចកើតមានបានទេបើខ្វះការដឹកនាំមួយដ៏ត្រឹមត្រូវ គឺការដឹកនាំរបស់គណបក្សដែលត្រូវតែមានភាពរឹងមាំទាំងខាងនយោបាយ សតិអារម្មណ៍ និងការចាត់តាំង ។ អាស្រ័យហេតុនេះតាំងពីដំណាក់កាលសង្គ្រោះជាតិ និងថ្ងៃដំបូងនៃជ័យជម្នះលើរបបប្រល័យពូជសាសន៍មក ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាបានប្រមូលផ្តុំ ខិតខំកសាង និងពង្រឹងគណបក្សលើគ្រប់ផ្នែកឥតឈប់ ឈរឆ្លងតាមសកម្មភាពជាក់ស្តែងនៃការកសាងនិងការពារមាតុភូមិ។ បច្ចុប្បន្នគណបក្សប្រជាជនកម្ពុជាមានសមាជិករាប់លាននាក់ មានរចនាសម្ព័ន្ធគ្រប់ថ្នាក់ គ្រប់ផ្នែក គ្រប់មូលដ្ឋាន និងមានធនធានមនុស្សគ្រប់គ្រាន់ដើម្បីបម្រើប្រទេសជាតិ។ ពិសេសគណបក្សប្រជាជនកម្ពុជាបានយកចិត្តទុកដាក់ខ្ពស់ក្នុង ការបណ្តុះបណ្តាល និងប្រគល់ភារកិច្ចដល់សមាជិកគណបក្សវ័យក្មេងដែលជាជំនាន់បន្ត វេនដើម្បីរក្សានិរន្តរភាពនៃការដឹកនាំគណបក្ស។
មានចំណាប់អារម្មណ៍ក្នុងពិធីនេះ តំណាងមួយរូបបានរៀបរាប់ថា ដោយសារគណបក្សប្រជាជនកម្ពុជាធ្លាប់បានសង្គ្រោះប្រជាជនឆ្លងផុតពីរបប ប៉ុល ពត ដ៏មហាលំបាកវេទនានោះ ទើបប្រជាជនចាត់ទុកគណបក្សនេះជាអ្នកផ្តល់កំណើតទីពីរដល់ខ្លួន តាំងពីដំណាក់កាលរស់រានមានជីវិត រហូតដល់ដំណាក់កាលអភិវឌ្ឍន៍ប្រទេសជាតិ។ ថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាគ្រប់ជាន់ថ្នាក់ តែងតែចុះដល់មូលដ្ឋានស្វែងយល់សុខទុក្ខ និងដោះស្រាយរាល់សំណូមពររបស់ប្រជាជន ពិសេសពេលជួបគ្រោះមហន្តរាយផ្សេងៗ។ ចំណាប់អារម្មណ៍បន្តទៀតថា ក្នុងនាមប្រជាពលរដ្ឋទាំងអស់សូមគាំទ្របេក្ខភាពសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ជានាយក
រដមន្ត្រីសម្រាប់អាណត្តិក្រោយៗទៀត និងមានជំនឿយ៉ាងមុតមាំថា គណបក្សប្រជាជនកម្ពុជានឹងទទួលបានជោគជ័យដ៏ធំធេង នូវបេសកកម្មជាប្រវត្តិសាស្ត្រក្នុងការបោះឆ្នោតជ្រើសរើសសមាជិក ព្រឹទ្ធសភានីតិកាលទី៣ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ.សង្កាត់អាណត្តិទី៣ នាឆ្នាំ២០១២ ខាងមុខនេះ ៕

1 comment:
Hi Khmerization !
Are you sure the Khmer word
រៀងរហូត meant for life?
I thought រៀងរហូត គឺរៀង
លុះដល់ ពេល ហូតចេញ!! ឫុ
ក៏រៀងលុះដល់ របូត។
អាឡេវ
Post a Comment