A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 16 August 2016

កូរ៉េ​ខាង​ត្បូង​នឹង​ជួយ​កម្ពុជា​រៀបចំ​ទីក្រុង​ទំនើប​តាម​បែបប​ច្ចេក​វិទ្យា​ឬ​ Smart City


Manekseka Sangkum: No doubt, the South Koreans know what they do. But will they be able to keep Xamdaach out of their work? Chea Sophara doesn't look convinced...


>>>

កូរ៉េ​ខាង​ត្បូង​នឹង​ជួយ​កម្ពុជា​រៀបចំ​ទីក្រុង​ទំនើប​តាម​បែបប​ច្ចេក​វិទ្យា​ឬ​ Smart City
16 សីហា 2016
អ៊ិត សូធឿត


អគារ​ខ្ពស់​មួយ​ដែល​កំពុង​ត្រូវ​បាន​សង់​ឡើង​នៅ​តាម​បណ្តោយ​មហា​វិថី​ម៉ៅសេទុង​ក្នុង​រាជធានី​ភ្នំពេញ​នៅ​​ថ្ងៃ​ទី​២៧ ខែ​កញ្ញា ឆ្នាំ​២០១៤។ (នូវ ពៅលក្ខិណា/VOA)
អគារ​ខ្ពស់​មួយ​ដែល​កំពុង​ត្រូវ​បាន​សង់​ឡើង​នៅ​តាម​បណ្តោយ​មហា​វិថី​ម៉ៅសេទុង​ក្នុង​រាជធានី​ភ្នំពេញ​នៅ​​ថ្ងៃ​ទី​២៧ ខែ​កញ្ញា ឆ្នាំ​២០១៤។ (នូវ ពៅលក្ខិណា/VOA)



មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​បាន​ឱ្យ​ដឹង​ថា ​ប្រទេស​កូរ៉េ​ខាង​ត្បូង​នឹង​ជួយ​រៀបចំ​ទីក្រុង​ដែល​មាន​សក្កានុពល​សេដ្ឋកិច្ច​មួយ​ចំនួន​នៅ​ប្រទេស​កម្ពុជា ​ឱ្យ​ទៅ​ជា​ទីក្រុង​ទំនើប​តាម​បែប​បច្ចេកវិទ្យា​ ឬហៅ​ថា​ Smart City។


ភ្នំពេញ —


ចាប់​ពី​ថ្ងៃច័ន្ទ​នេះ​ មន្ត្រី​នៃ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម ​និង​សំណង់​កម្ពុជា​បំពេញ​ទស្សនកិច្ច​រយៈពេល​៣​ថ្ងៃ​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង។ ​នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ ​មន្ត្រី​កម្ពុជា​នឹង​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ (MOU)​ ជាមួយ​សមភាគី​កូរ៉េ​ខាងត្បូង​ស្ដីពី​ការ​រៀបចំ​ទីក្រុង​តាម​បែប​បច្ចេក​វិទ្យា ​ឬ ​Smart City​ផង​ដែរ។​

មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​បាន​ឱ្យ​ដឹង​ថា ​ប្រទេស​កូរ៉េ​ខាង​ត្បូង​នឹង​ជួយ​រៀបចំ​ទីក្រុង​ដែល​មាន​សក្កានុពល​សេដ្ឋកិច្ច​មួយ​ចំនួន​នៅ​ប្រទេស​កម្ពុជា ​ឱ្យ​ទៅ​ជា​ទីក្រុង​ទំនើប​តាម​បែប​បច្ចេកវិទ្យា​ ឬហៅ​ថា​ Smart City។

នៅ​យប់​ថ្ងៃ​ច័ន្ទ​នេះ ​លោក​ ជា សុផារ៉ា ​ រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយ​កម្ម ​និង​សំណង់ នឹង​ចាកចេញ​ពី​ប្រទេស​កម្ពុជា​ទៅ​កាន់​ប្រទេស​កូរ៉េ​ខាង​ត្បូង​ ដើម្បី​ធ្វើ​ទស្សនកិច្ច​រយៈពេល​៣ថ្ងៃ។​

លោក​ ជា សុផារ៉ា​ បាន​ថ្លែង​ប្រាប់​ VOA​ នៅ​រសៀល​ថ្ងៃ​ច័ន្ទ​នេះ​ថា ​នៅ​ថ្ងៃ​អង្គារ​ស្អែក​នេះ​ លោក​នឹង​ចុះអនុស្សរណៈ​យោគយល់​គ្នា​ (MOU) ​ជាមួយ​ក្រសួង​ដីធ្លី ហេដ្ឋា​រចនា​សម្ព័ន្ធ​ និង​ដឹក​ជញ្ជូន​របស់​ប្រទេស​កូរ៉េខាង​ត្បូង​ ដើម្បី​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការ​លើ​ការងារ​រៀបចំ​ដែនដី ​និង​នគរូបនីយ​កម្ម។​

លោក​ ជា សុផារ៉ា​ បន្ត​ថា ​ក្រោម​អនុស្សរណៈ​នេះ ​ប្រទេស​កូរ៉េ​ខាងត្បូង​នឹង​ផ្ដល់​ជំនួយ​បច្ចេកទេស​ដល់​ប្រទេស​កម្ពុជា​ក្នុង​ការ​រៀបចំ​ទីក្រុង​នៅ​ក្នុង​រាជធានី ​និង​ខេត្ត​សក្ដានុពល​មួយ​ចំនួន​ឱ្យ​ទៅ​ជា​ទីក្រុង​ទំនើប​តាម​បែប​បច្ចេក​វិទ្យា​ទំនើប។​

លោក​មាន​ប្រសាសន៍​ថា៖​

«ហេដ្ឋារចនា​សម្ព័ន្ធ​ដើម្បី​គាំ​ទ្រ​ឱ្យ​ Smart City ​ហ្នឹង ​វា​រៀបចំ​ទៅ​តាម​បែប​ផែន​ណា តំបន់​កសិកម្ម ​ តំបន់​ចិញ្ចឹម​សត្វ​អញ្ចឹង​ណា៎​ ដើម្បី​ឱ្យ​ទីក្រុង​ហ្នឹង​វា​អាច​រស់នៅ​បាន​ ហើយ​តំបន់​មន្ទីរ​ពេទ្យ ​សាលារៀន។ល។ ​អា​ហ្នឹង​គេ​រៀបចំ​អញ្ចឹង​ ឱ្យ​មើល​ទៅ​មាន​លក្ខណៈ​វិទ្យាសាស្ត្រ​ កុំ​យើង​អភិវឌ្ឍ​ហើយ​ វា​មិន​អាច​មាន​ការ​ធានា​នូវ​និរន្តរភាព​ក្នុង​ការ​អភិវឌ្ឍ។​ អាហ្នឹង​របៀប​អញ្ចឹង»។​

រូបឯកសារ៖ លោក ជា សុផារ៉ា រដ្ឋមន្ត្រីថ្មីនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅឯការិយាល័យរបស់លោក ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៦។ (ហ៊ាន សុជាតា/VOA)
រូបឯកសារ៖ លោក ជា សុផារ៉ា រដ្ឋមន្ត្រីថ្មីនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅឯការិយាល័យរបស់លោក ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៦។ (ហ៊ាន សុជាតា/VOA)




លោក​ ជា សុផារ៉ា​ ឱ្យ​ដឹង​ដែរ​ថា ​អនុស្សរណៈ​នេះ​មាន​រយៈពេល​៣ឆ្នាំ​ ហើយ​ដំណើរ​ការ​នៃ​ការ​អនុវត្ត​នឹង​ចាប់​ផ្ដើម​ក្នុង​ពេល​ឆាប់ៗ បើ​ទោះបី​លោក​មិន​បាន​បញ្ជាក់​ពី​កាល​បរិច្ឆេទ​ជាក់លាក់​ក៏​ដោយ។ ​លោក​បន្ត​ថា ​គម្រោង​នេះ​នឹង​ចាប់​ផ្ដើម​មុន​គេ​នៅ​ក្នុង​ខេត្ត​ព្រះ​សីហនុ​ ហើយ​នឹង​បន្ត​ទៅ​ធ្វើ​នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​ផ្សេង​ទៀត ​ដូចជា​ខេត្ត​សៀមរាប ​បាត់ដំបង​ កំពង់ចាម​ និង​ត្បូង​ឃ្មុំ។​

ពាក់ព័ន្ធ​នឹង​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​លើ​ការ​រៀបចំ​ទីក្រុង ​Smart City​ នេះ​ផង​ដែរ ​ទីភ្នាក់ងារ​ព័ត៌មាន​ Yonhap របស់​កូរ៉េ​ខាងត្បូង​បាន​ចុះ​ផ្សាយ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ផង​ដែរ​ ដោយ​បាន​ដកស្រង់​មន្ត្រីមួយ​រូប​នៅ​ក្រសួង​ដីធ្លី ហេដ្ឋា​រចនា​សម្ព័ន្ធ​ និង​ដឹក​ជញ្ជូន​របស់​កូរ៉េ​ថា ​បទ​ពិសោធន៍​របស់​កូរ៉េ​ក្នុង​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នៅ​ក្នុង​ទីក្រុង​នោះ ​នឹង​អាច​ជួយ​ដល់​«កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​កម្ពុជា​ក្នុង​ការ​ដោះស្រាយ​ការ​អភិវឌ្ឍ​ដោយ​មិន​ប្រុង​ប្រយ័ត្ន​នៅ​ក្បែរ​ទីក្រុង​ព្រះ​សីហនុ»។

លោក​ យ៉ង់ គឹមអេង​ ប្រធាន​មជ្ឈ​មណ្ឌល​ប្រជា​ពលរដ្ឋ​ដើម្បី​អភិវឌ្ឍ ​និង​សន្តិភាព​ មាន​ប្រសាសន៍​ថា ​ការ​រៀបចំ​អភិវឌ្ឍ​ទីក្រុង​ឱ្យ​ទៅ​ជា​ Smart City ​គឺ​ជា​រឿង​សំខាន់​ ដោយ​លោក​ថា វា​អាច​ជួយ​ឱ្យ​ទីក្រុង​មាន​សោភ័ណភាព​ និង​សណ្ដាប់​ធ្នាប់​ល្អ។ ​ទោះ​យ៉ាងណា ​លោក​ថា ​កម្ពុជា​ត្រូវ​ការ​ការ​តាំង​ចិត្ត​ខ្ពស់​ក្នុង​ការ​ធ្វើ​កិច្ចការ​នេះ ​ដើម្បី​ឱ្យ​មាន​និរន្តរភាព​ក្នុង​ការ​អភិវឌ្ឍ​ទីក្រុង​ឱ្យ​ទៅ​ជា​ Smart City។​

លោក​មាន​ប្រសាសន៍​ថា៖​

«កម្ពុជាត្រូវ​តែ​មាន​អ្នក​ជំនាញ​ អ្នក​បច្ចេកទេស​របស់​យើង​ដែរ។ ​ត្រូវ​ធ្វើ​ការ​បច្ចេកទេស​ហ្នឹង​ជាមួយ​ខាង​កូរ៉េ​ខាង​ត្បូង​ដែរ​ បើ​មិន​អញ្ចឹង​ទេ​គឺ​ពេល​ដែល​គេ​ទៅ​វិញ​បាត់​ គម្រោង​របស់​យើង​នេះ​ក៏​វា​អត់​ដំណើរការ។ ​នេះ​ជា​រឿង​មួយ​សំខាន់​ដែល​ខ្ញុំ​មាន​ការ​ព្រួយ​បារម្ភ​ ព្រោះ​យើង​ឃើញ​ថា ​កន្លង​មក​រដ្ឋាភិបាល​ធ្លាប់​បាន​ប្ដេជ្ញា​ចិត្ត​រឿង​ E-Government ​ ប៉ុន្តែ​ក្រោយ​មក​ទៀត​គឺ​ E-Government​ ហ្នឹង​អត់​ដើរ​ បាទ»។​

លោក​ ជា សុផារ៉ា​ បាន​ឲ្យ​ដឹង​ថា ប្រទេស​កូរ៉េ​ខាង​ត្បូង​ក៏​នឹង​ផ្ដល់​ជំនួយ​បច្ចេកទេស​ក្នុង​ការ​រៀបចំ​លិខិត​បទដ្ឋាន​ផ្សេងៗ​ពាក់ព័ន្ធ​នឹង​ការ​រៀបចំ​លំនៅដ្ឋាន​ ការ​អភិវឌ្ឍ​ទីក្រុង ​លំនៅដ្ឋាន​សាធារណៈ ​និង​ការ​បណ្ដុះបណ្ដាល​មន្ត្រី​ជំនាញ​របស់​ក្រសួង​រៀបចំ​ដែនដី ​នគរូបនីយកម្ម ​និង​សំណង់​របស់​កម្ពុជា​ផង​ដែរ៕

1 comment:

Anonymous said...



Do the Korean smart phones work under muddy water?