A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 5 August 2016

ភ្លុក​ដំរី​ជាង​៦០០​គីឡូ​ត្រូវ​បាន​រក​ឃើញ​នៅ​កំពង់​ផែ​ខេត្តព្រះសីហនុ​



vod
ដោយ កញ្ញា សាយ ទ្បាលីស​​ | ថ្ងៃសុក្រ ទី៥ ខែសីហា ឆ្នាំ២០១៦


មន្រ្តីគយឲ្យដឹងថាភ្លុកដំរីជាង៦០០គីឡូដែលនាំចូលមកពីទ្វីបអាហ្វ្រិចត្រូវបានមន្ត្រីសាខាគយប្រចាំច្រកទ្វាអន្តរជាតិ ក្រុងព្រះសីហនុ រកឃើញក្នុងកុងទឺន័រនៅថ្ងៃទី៥ ខែសីហានេះ។

ប្រធានសាខាគយនិងរដ្ឋាករប្រចាំកំពង់ផែក្រុងព្រះសីហនុ លោក គិន លី ប្រាប់វីអូឌីឲ្យដឹងថាភ្លុកដំរីដែលមានទម្ងន់៦១៣គីឡូនោះត្រូវបានដឹកចូលពីទ្វីបអាហ្រ្វីក ទុកចោលនៅក្នុងកំពុងផែស្វយ័តក្រុងព្រះសីហនុរយៈពេល២ឆ្នាំហើយ។ លោកបន្តថាភ្លុកដំរីនោះត្រូវបានរកឃើញដោយដឹកជាមួយពោត។

គួរបញ្ជាក់ផងដែរថាកាលពីឆ្នាំ២០១៤ មន្ត្រីសាខាគយកំពង់ផែអន្តរជាតិខេត្តព្រះសីហនុធ្លាប់ចាប់បានភ្លុកដំរីជាង៣តោន៕

No comments: