ដោយ លោក ពៅ មេត្តា | ថ្ងៃពុធ ទី១០ ខែសីហា ឆ្នាំ២០១៦

រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក ខៀវ កាញារិទ្ធ
រដ្ឋមន្ត្រីក្រសួងព័ត៌មានបានស្តីបន្ទោសប្រធានមន្ទីរព័ត៌មានខេត្តព្រៃវែងថាមិនបានយកចិត្តទុកដាក់ក្នុងការបំពេញការងារ មិនបានរាយការណ៍ករណីទំនាស់រវាងប្រជាពលរដ្ឋខ្មែរនិងសហគមន៍វៀតណាម ឈានដល់មានមនុស្សស្លាប់។
នៅលើទំព័រហ្វេសប៊ុក របស់លោក ខៀវ កាញារីទ្ធ នៅថ្ងៃនេះបានសរសេរដោយលើកឡើងជាចម្ងល់ថា ប្រធានមន្ទីរព័ត៌មាននៅខេត្តព្រៃវែងទៅណា បានមិនរាយការណ៍ពីទំនាស់ហិង្សារវាងពលរដ្ឋខ្មែរនិងប្រជាសហគមន៍វៀតណាម៖ “មិនដឹងប្រធានមន្ទីរព័ត៌មានខេត្តព្រៃវែងដេកនៅឯណា បានមិនឃើញរាយការណ៍ពីទំនាស់រវាងប្រជាជនខ្មែរនិងសហគមន៍វៀតណាម រហូតដល់មានអ្នកស្លាប់។ បើអ្នកណាដឹងថា គាត់គេងនៅឯណា ជួយប្រាប់គាត់ឲ្យធ្វើការងារផង“។
នៅថ្ងៃនេះដែរ លោក កឹម គុណវឌ្ឍន៍ អគ្គនាយកទូរទស្សន៍ជាតិ ទទក បានណែនាំឲ្យមន្ត្រីរបស់ខ្លួនត្រូវតាមដានឲ្យដឹងគ្រប់ហេតុការណ៍ដែលកើតមានឡើង។
កាលពីយប់ថ្ងៃទី៧ខែសីហា មានករណីជម្លោះហិង្សាកើតឡើងរវាងប្រជាពលរដ្ឋខ្មែរនិងប្រជាសហគមន៍វៀតណាមនៅភូមិអ្នកលឿង ឃុំអ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែង ហើយបានបណ្តាលឲ្យពលរដ្ឋខ្មែរម្នាក់បានស្លាប់៕
2 comments:
THIS PRICK is incompetent just as he is impotent.Why is he not informed about the violent incidence between KHMER and youn?. It is because he was so drunk and fiddling around with these young girls young enough to be his granddaughters.
អា ខៀវ កាញារិទ្ធ, អាប្រមឹកហ្អែង ទើបតែងើបពីដេកទេហ្អី?
យួនវាព្រួតគ្នាវៃនិងកាប់ខ្មែរ ឡើងផ្អើលបឹងទន្លេសាបជាហូរហែមក អត់មានអ្នកអើពើ ហើយអីឡូវធ្វើអែងទើបតែភ្ញាក់ផ្អើល អាប្រមឹកនេះ!
Post a Comment