A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday, 9 August 2016

វិភាគ៖ លោក ហ៊ុន សែន អាចប្រើកណ្តាប់ដៃដែករកយុត្តិធម៌ឲ្យលោក កែម ឡី ទេ?


Manekseka Sangkum: Hmmmm... such a strange question to pose [Will/Can Hun Sen use his iron grip to find justice for Kem Ley?]. And, no I don't have to explain why either. Perhaps, School of Vice will, if she/he ever returns from Venezia - some day!

>>>


វិភាគ៖ លោក ហ៊ុន សែន អាចប្រើកណ្តាប់ដៃដែករកយុត្តិធម៌ឲ្យលោក កែម ឡី ទេ?
ដោយ លោក ញឹម សុខន​​ | ថ្ងៃចន្ទ ទី៨ ខែសីហា ឆ្នាំ២០១៦​



លោក ហ៊ុន សែន (រូបភាពពីហ្វេសប៊ុកលោក ហ៊ុន សែន)



ព្រឹត្តិការណ៍បាញ់សម្លាប់លោក កែម ឡី បានកន្លងផុតប្រហែលមួយខែហើយ តែមហាជននៅមិនទាន់ដឹងថា មានជនសង្ស័យប៉ុន្មាននាក់ទៀតនៅពីក្រោយឃាតកម្មនេះ ក្រៅពីបុរសឈ្មោះ ជួប សម្លាប់ ដែលកំពុងជាប់ឃុំខ្លួនបណ្តោះអាសន្ន បើទោះបីមានវីដេអូបែកធ្លាយបង្ហាញពីទំនាក់ទំនងរវាងមនុស្សមួយក្រុមទៀតនិងជនសង្ស័យក៏ដោយ។

ជួប សម្លាប់ ត្រូវសមត្ថកិច្ចចាប់ខ្លួនបានតែប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយពីជនសង្ស័យរូបនោះរត់គេចចេញពីកន្លែងកើតហេតុ។

អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គមនិងជាអ្នកវិភាគនយោបាយដ៏ល្បីឈ្មោះ លោក កែម ឡី ត្រូវបានឃាតករបាញ់សម្លាប់នៅហាងស្តាម៉ាតមួយនៃស្ថានីយប្រេងឥន្ទនៈកាលតិច ជាប់ស្តុបបូកគោ ក្នុងរាជធានីភ្នំពេញកាលពីថ្ងៃទី១០ខែកក្កដាឆ្នាំ២០១៦។

ទីតាំងដែលឃាតករបាញ់សម្លាប់អ្នករិះគន់រដ្ឋាភិបាលឥតសំចៃមាត់នេះពោពេញដោយកាមេរ៉ាសុវត្ថិភាពស្អេកស្កះ ប៉ុន្តែមកដល់ពេលនេះមន្ត្រីជំនាញមិនទាន់បង្ហាញរូបភាពផ្លូវការណាមួយដែលយកចេញពីកាមេរ៉ានោះ មកបង្ហាញសាធារណជនឲ្យអស់ចម្ងល់ឬក៏មានជនសង្ស័យណាផ្សេងទៀត ត្រូវចាប់ខ្លួនក្រៅពី ជួប សម្លាប់ នោះទេ។



មិនតែប៉ុណ្ណោះអ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័គ ធ្លាប់អះអាងថា ខ្មាន់កាំភ្លើង ជួប សម្លាប់ មិនព្រមសារភាពថាមានមនុស្សប៉ុន្មាននាក់ទៀតដែលបានសហការគ្នារៀបចំផែនការសម្រាប់លោក កែម ឡី នេះទេដែលមន្ត្រីរដ្ឋាភិបាលរូបនោះត្អូញត្អែរថាការឹងទទឹងរបស់ជនសង្ស័យនេះ ធ្វើឲ្យមន្ត្រីជំនាញគ្មានពន្លឺក្នុងការស្វែងរកអ្នកពាក់ព័ន្ធផ្សេងទៀត។

ប៉ុន្តែក្រោយពីការត្អូញត្អែរនេះ នៅថ្ងៃទី៣០ខែកក្កដាឆ្នាំ២០១៦ អ្នកប្រើប្រាស់បណ្តាញសង្គមបានចែករំលែកតៗគ្នាពីវីដេអូឃ្លីបមួយ ដែលវីដេអូនោះបានបង្ហាញរូបភាពមនុស្សមួយក្រុមទៀត រំដោះជនដៃដល់គេចចេញពីកន្លែងកើតហេតុមុនសមត្ថកិច្ចចាប់បាន។

តែច្រើនថ្ងៃមកនេះ ពន្លឺនៃការវែកមុខរកជនសង្ស័យដែលមានក្នុងវីដេអូឃ្លីបនោះ សាធារណជននូវមិនទាន់ដឹងថាអ្នកពាក់ព័ន្ធទាំងនោះនឹងត្រូវបានវែកមុខមកផ្តន្ទាទោសឬយ៉ាងណានៅឡើយទេ។

តែបើគេក្រឡេកមើលពីអតីតកាលវិញ ខ្មាន់កាំភ្លើងនិងជនដៃដល់ជាច្រើនត្រូវសមត្ថកិច្ចចាប់ខ្លួនឲ្យមកទទួលទោសចំពោះមុខច្បាប់ ក្រោយមានការព្រមានឬបញ្ជាផ្ទាល់មាត់បន្ថែមទៀតពីលោក ហ៊ុន សែន។

ដូចករណីចាប់ខ្លួនមន្តី្រសន្តិសុខពីរនាក់របស់ក្រុមហ៊ុនដីសម្បទានមួយនៅខេត្តក្រចេះមួយឈ្មោះ TTY ដែលសន្តិសុខទាំងនោះបានបាញ់រះអ្នកតវ៉ាដីធ្លីនៅឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ឲ្យរងរបួសធ្ងន់ចំនួន៤នាក់ កាលពីខែកុម្ភៈឆ្នាំ២០១២។

៤ថ្ងៃក្រោយមក សមត្ថកិច្ចចាប់ខ្មាន់កាំភ្លើងបាន ក្រោយពីនាយករដ្ឋាមន្ត្រីព្រមានរកចាប់ខ្លួនប្រធានក្រុមហ៊ុន TTY លោក ណា ម៉ារឌី បើមិនព្រមប្រគល់ខ្មាន់កាំភ្លើងឲ្យសមត្ថកិច្ច។

ជនដៃដល់៣នាក់នៅនាយកដ្ឋានអង្គរក្សដែលព្រួតគ្នាវាយអ្នកតំណាងរាស្ត្របក្សប្រឆាំងឲ្យរងរបួសធ្ងន់នៅជាប់របងមន្ទីររដ្ឋសភា បានចេញសារភាពចំពោះមុខគណៈកម្មការចម្រុះកាលពីថ្ងៃទី២៦ខែតុលាឆ្នាំ២០១៥។

ការចេញសារភាពនេះបានធ្វើឡើងតែ៤ថ្ងៃប៉ុណ្ណោះ ក្រោយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមានចាត់វិធានការណ៍ដោយមិនយោគយល់និងមានការចែករំលែកវីដេអូតៗគ្នារបស់អ្នកប្រើប្រាស់បណ្តាញសង្គមដែលវីដេអូនោះបង្ហាញពីមុខមាត់អ្នកប្រើហិង្សាវាយអ្នកតំណាងរាស្ត្រ។

មួយវិញទៀត អតីតអភិបាលក្រុងបាវិត ឈូក បណ្ឌិត ដែលតុលាការរកឃើញថាជាខ្មាន់កាំភ្លើងបាញ់កម្មករឲ្យរងរបួស៣នាក់កាលពីថ្ងៃទី២០ខែកុម្ភៈឆ្នាំ២០១២។ ខ្មាន់កាំភ្លើងបានសង្ខំលាក់ខ្លួនរស់នៅក្រៅសំណាញ់ច្បាប់ជាង២ឆ្នាំ ទើបចេញសារភាពចំពោះមុខសមត្ថកិច្ច។

ការចេញសារភាពរបស់ខ្មាន់កាំភ្លើង ឈូក បណ្ឌិត ធ្វើឡើង៤ថ្ងៃ ក្រោយលោក ហ៊ុន សែន ថ្លែងគាំទ្រចំណាត់ការក្រសួងមហាផ្ទៃ ដែលបានប្រាប់ឲ្យប៉ូលីសអន្តរជាតិឬប៉ូលិសអាំងទែប៉ូល (Interpol) ឲ្យតាមស្វែងរកចាប់ខ្លួន ឈូក បណ្ឌិត ដែលកំពុងលាក់ខ្លួន។

តើការបាញ់សម្លាប់លោក កែម ឡី វិញ លោក ហ៊ុន សែន អាចនឹងប្រើកណ្តាប់ដៃដែកដើម្បីរកយុត្តិធម៌ជូនជនរងគ្រោះទេ ?

អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គមលោកបណ្ឌិត មាស នី វិភាគថា ព្រឹត្តិការណ៍បាញ់សម្លាប់លោក កែម ឡី នេះ អាចស្ងាត់ទៅវិញ បើសាធារណជនដែលចាប់អារម្មណ៍ហ្នឹង លែងជំរុញដល់មន្ត្រីដែលមានតួនាទីក្នុងការស្វែងរកការពិត។

ប៉ុន្តែលោកថា បើសន្ទុះនៃការជំរុញនៅតែពុះកញ្ជោល រួមទាំងការបង្ហាញភស្តុតាងនានាដូចដែលវីដេអូបែកធ្លាយកន្លងទៅលោកវិភាគថា រដ្ឋាភិបាលទំនងជាពិបាកលាក់បាំងរឿងនេះ។

លោកថា៖ «ខ្ញុំគិតថាករណីនេះវាជា…ប្រហែលជាអាចប្រុងស្ងាត់ស្ងៀមទៅវិញ។ ប៉ុន្តែដោយសារតែមហាជនហ្នឹងចេះតែស្រែក ខ្ញុំគិតថាមកដល់ពេលនេះរដ្ឋាភិបាលប្រហែកជាពិបាក [លាក់] បន្តិចក្នុងការលេបករណីហ្នឹងទុក។ឥឡូវនេះក្រៅពីវីដេអូឃ្លីបអីហ្នឹង មានសំនួរពីរចោទសួរមកទៀតហើយ ថាតើម៉ូតូដែលក្រុមប៉ូលីសជិះហ្នឹង ជាម៉ូតូក្រុមឯកភាពណា? ព្រោះអីគេមើលទៅឃើញប្រភេទខុសគ្នា រវាងម៉ូតូកងរាជអាវុធហត្ថនិងប៉ូលីស ហើយនិងកងអង្គរក្ស។ ហើយទីពីរទៀត ទាក់ទងនឹងកាំភ្លើង ហើយកាំភ្លើងហ្នឹងជាកាំភ្លើងថ្មីទៀត អញ្ចឹងកាំភ្លើងនេះ វាស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាល។ អញ្ចឹងកាំភ្លើងនេះ មិនអាចទៅទិញឯណាបានទេ អញ្ចឹងដែលនាំចូលមកបាទ អញ្ចឹងគេសួរថាតើក្រុមណាដែលកាន់កាំភ្លើងហ្នឹងបាទ!»។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ឲ្យដឹងនៅថ្ងៃចន្ទនេះដែរថា មកដល់ពេលនេះសមត្ថកិច្ចមិនទាន់ទទួលបានព័ត៌មានថ្មីពីតុលាការឲ្យចាប់ឬឃាត់ខ្លួនជនសង្ស័យណាផ្សេងទៀតនៅឡើយទេ។ លោកថា ចំណែករូបភាពដែលមន្ត្រីយកបានពីកាមេរ៉ាសុវត្ថិភាពនោះ មន្ត្រីជំនាញបានប្រគល់ឲ្យតុលាការហើយ។

សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក សូ ចន្ថា លើកឡើងដែរថា រដ្ឋាភិបាលភិបាលគួរបង្ហាញរបាយការណ៍ខ្លះទាក់ទិននឹងការស៊ើបអង្កេត ស្វែងរកការពិតនៃឃាតកម្មបាញ់សម្លាប់លោក កែម ឡី នេះឲ្យសាធារណជនអស់ចម្ងល់។

លោក សូ ចន្ថា វិភាគដែរថា បើអាជ្ញាធរមិនបង្ហាញតម្លាភាពពីយន្តការស៊ើបអង្កេតវែកមុខអ្នកពាក់ព័ន្ធនេះមកផ្តន្ទាទោស លោកថាអ្នកដែលខាតប្រយោជន៍ធំជាងគឺរដ្ឋាភិបាល។ លោកវិភាគទៀតថា ដើម្បីស្តារប្រជាប្រិយភាពលោកគិតថារដ្ឋាភិបាលគ្មានជម្រើសអ្វី ក្រៅពីប្រើកណ្តាប់ដៃដែកដូចពេលមុនៗទេ។

លោកថា៖ «ខ្ញុំគិតថាករណីនេះមិនខុសគ្នាអីពីករណីមុនៗទេ ប្រសិនបើមានការជំរុញពីថ្នាក់ដឹកនាំជាន់ខ្ពស់ របស់រដ្ឋាភិបាល ខ្ញុំគិតថាអាជ្ញាធរអាចនឹងងាយក្នុងការស៊ើបអង្កេត ងាយក្នុងការបញ្ចេញជាសាធារណៈ»។

ព្រឹត្តិការណ៍បាញ់សម្លាប់លោក កែម ឡី បានកើតតែប៉ុន្មានថ្ងៃក្រោយពីអ្នកស្រាវជ្រាវរូបនោះបានអត្ថាធិប្បាយបន្ថែមលើរបាយការស៊ើបអង្កេតរបស់អង្គការ Global Witness ដែល ដាក់ចំណងជើងថា «អាណាចក្រជំនួញ ត្រកូលហ៊ុន»។

ម្យាងវិញទៀតឃាតកម្មបាញ់សម្លាប់អ្នកស្រាវជ្រាវដ៏ល្បីល្បាញនិងអ្នករិះគន់រដ្ឋាភិបាលឥតសំចៃមាត់នេះ ក៏បានកើតឡើងក្រោយពីលោក កែម ឡី ចុះធ្វើយុទ្ធនាការដេកតាមផ្ទះពលរដ្ឋមួយចំនួនតាមបណ្តាខេត្តនានាជាប់ព្រំដែន ដើម្បីសិក្សាពីបូរណភាពទឹកដីនិងប្រជុំកោះខ្មែរទាំង៦៤ សម្រាប់ចងក្រងជាឯកសារឲ្យកូនខ្មែរជំនាក់ក្រោយ ទប់ស្កាត់ការប្រឆាំងនឹងការឈ្លានពានណាមួយពីប្រទេសជិតខាងទៅថ្ងៃអនាគតដែលលោក កែម ឡី ដាក់ឈ្មោះថា «យុទ្ធនាការ១០០រាត្រី»។

ក្រោយមានព្រឹត្តិការណ៍បានសម្លាប់លោក កែម ឡី មេបក្សប្រឆាំងលោក សម រង្ស៊ី ដែលកំពុងនីរទេសខ្លួននៅក្រៅប្រទេសបានចោទថា រដ្ឋាភិបាលនៅពីក្រោយឃាតកម្មនេះ ដោយអះអាងថាបើរដ្ឋាភិបាលមិនពាក់ព័ន្ធមែន គួរបើកឱកាសឲ្យអន្តរជាតិចូលរួមស៊ើបអង្កេតករណីនេះ។

តែអ្នកវិភាគខ្លះទៀតបានដាក់ការសង្ស័យថាអាចមកពីភាគីទី៣ឬគេហៅថាចារកម្មរបស់វៀតណាមរៀបចំផែនការសម្លាប់លោក កែម ឡី ដើម្បីបង្កឲ្យអ្នកនយោបាយខ្មែរបាចទឹកដាក់គ្នា តាមរយៈវប្បធម៌លាបពណ៌ដែលវប្បធម៌នេះកំពុងពេញនិយមនៅកម្ពុជា។

យ៉ាងណាក៏ដោយអ្នកវិភាគខ្លះគិតថាឃាតកម្មច្រើនករណីកន្លងទៅ ដូចជាករណីបាញ់សម្លាប់មេដឹកនាំសហជីពដ៏ល្បីឈ្មោះលោក ជា វិជ្ជា បាញ់សម្លាប់ប្រធានអង្គការការពារបរិស្ថានលោក ឈុត វុទ្ធី បាញ់សម្លាប់អ្នកនយោបាយ បាញ់សម្លាប់អ្នកកាសែត និងបាញ់សម្លាប់តារាចម្រៀងអ្នកស្រី ពីសិដ្ឋ ពិលីកា ជាដើម ពួកគេថារដ្ឋាភិបាលបានខកខានមិនបានចាប់ជនដៃដល់និងអ្នកពាក់ព័ន្ធមកផ្តន្ទាទោសទេ ធ្វើឲ្យវប្បធម៌នីទណ្ឌភាពបន្តកើតមានជាបន្តបន្ទាប់នៅកម្ពុជា។

ករណីបាញ់សម្លាប់លោក កែម ឡី វិញ ទាំងអ្នកច្បាប់ ទាំងអ្នកវិភាគ បានដាក់បន្ទុកថា ទោះបីឃាតកម្មនោះចេញពីប្រភពណាក៏ដោយតែពួកគេថា អ្នកដែលទទួលខុសត្រូវគឺរដ្ឋាភិបាល៕

No comments: