លោក សម រង្ស៊ី នៅតែប្រកាន់ជំហរថារដ្ឋាភិបាលជាអ្នកនៅពីក្រោយឃាតកម្មបណ្ឌិត កែម ឡី
ដោយ ម៉ម មុនីរតន៍
2016-08-03
ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ថ្លែងទៅកាន់អ្នកកាសែតកាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៥ នារាជធានីភ្នំពេញ។
RFA/Brach Chev
ប្រធានគណបក្សប្រឆាំងអះអាងថា លោកនឹងមិនរាថយឡើយចំពោះការចោទប្រកាន់រដ្ឋាភិបាល ថាជាអ្នកនៅពីក្រោយនៃការបាញ់ប្រហារលោកបណ្ឌិត កែម ឡី។ មន្ត្រីនាំពាក្យគណបក្សកាន់អំណាច សប្បាយចិត្តចំពោះភាពស្មោះត្រង់ និងការមិនគេចវេះចំពោះការទទួលខុសត្រូវរបស់លោក សម រង្ស៊ី នៅពេលនេះ។
ប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងរស់នៅដោយនិរទេសខ្លួន នៅតែប្រកាន់ជំហរមិនចុះញ៉មឡើយចំពោះការចោទប្រកាន់ថា រដ្ឋាភិបាលមានជាប់ពាក់ព័ន្ធនឹងអំពើឃាតកម្មលើលោកបណ្ឌិត កែម ឡី ខណៈលោក ហ៊ុន សែន សម្រេចប្ដឹងប្រឆាំងការលើកឡើងនេះរួចហើយទៅតុលាការក្រុងភ្នំពេញ។
នៅក្នុងសារអេឡិចត្រូនិក ឬអ៊ីមែលរបស់លោក សម រង្ស៊ី ដែលអាស៊ីសេរី ទទួលបានសរសេរថា លោកនៅតែមានជំនឿថា រដ្ឋាភិបាលជាអ្នកនៅពីក្រោយឃាតកដែលបាញ់សម្លាប់លោកបណ្ឌិត កែម ឡី។ លោក សម រង្ស៊ី ប្រៀបធៀបថា បញ្ហានេះមិនខុសពីព្រឹត្តិការណ៍គប់គ្រាប់បែកកាលពីឆ្នាំ១៩៩៧ ដែលបណ្ដាលឲ្យមនុស្សយ៉ាងតិច ១៦នាក់ស្លាប់។ នៅមានករណីបន្ថែមទៀត ដូចជាឃាតកម្មលើលោក ជា វិជ្ជា កាលពីឆ្នាំ២០០៤ និងការបាញ់សម្លាប់លោក ឈុត វុទ្ធី កាលពីឆ្នាំ២០១២ ជាដើម។ ស្ថិតក្រោមហេតុផលនេះ លោក សម រង្ស៊ី ហៅថាជាអំពើភេរវកម្មដែលរៀបចំដោយរដ្ឋអំណាច។
ប្រតិកម្មនឹងការចោទប្រកាន់នេះ មន្ត្រីនាំពាក្យគណបក្សគ្រប់គ្រងអំណាច លោក សុខ ឥសាន យល់ឃើញថា នេះជាភាពក្លាហានមួយរបស់លោក សម រង្ស៊ី ដែលហ៊ានប្រឈមមុខចំពោះការចោទប្រកាន់របស់លោក។ លោកបន្តថា ការចេញមុខមិនរាថយបែបនេះ មានន័យថាជាការបើកផ្លូវឲ្យតុលាការ ចាត់វិធានការ និងតតាំងគ្នាតាមផ្លូវច្បាប់។ លោក សុខ ឥសាន ឲ្យដឹងទៀតថា អ្វីដែលលោកព្រួយបារម្ភនោះ គឺខ្លាចក្រែងតែមេដឹកនាំបក្សប្រឆាំង គេចវេះមិនហ៊ានទទួលខុសត្រូវពីទង្វើរបស់ខ្លួនដូចកន្លងទៅប៉ុណ្ណោះ។ លោកបន្តថា «ខ្ញុំមានការត្រេកអរដែលគាត់ទទួលស្គាល់ ហើយមិនកែប្រែពាក្យសម្ដីគាត់ធ្លាប់ធ្វើកន្លងទៅ។ ឥឡូវនេះ យើងដឹងហើយគាត់ទទួលស្គាល់ពាក្យសម្ដីរបស់គាត់ ដែលបានសរសេរនៅក្នុងហ្វេសប៊ុករបស់គាត់។ អ៊ីចឹងទេខ្ញុំយល់ថា ជាការល្អហើយគាត់ត្រូវតែមកតទល់ជាមួយពាក្យបន្តឹងជាមួយសម្ដេចតេជោ ហ៊ុន សែន ចំពោះមុខតុលាការ»។
ដោយឡែក លោក សម រង្ស៊ី នៅតែប្រកាន់ជំហររបស់ខ្លួនចំពោះការចោទប្រកាន់នេះ។ នៅក្នុងសារនយោបាយដ៏វែងរបស់លោកសរសេរថា ប្រមុខដឹកនាំបក្សប្រឆាំងយល់ឃើញថា មិនមានមូលហេតុអ្វីផ្សេងពីនេះ ដែលអាចពន្យល់ពីឃាតកម្មទាំងអស់នោះបានឡើយ។ លោកបន្ថែមថា ឈរលើលក្ខណៈសម្គាល់ គឺដូចគ្នាចំពោះការជ្រើសរើសមុខសញ្ញា និងការជ្រើសរើសរបៀបបាញ់សម្លាប់ជនរងគ្រោះ។ ម្យ៉ាងវិញទៀត មានតែរដ្ឋាភិបាលទេដែលមានមធ្យោបាយ និងមានលទ្ធភាពវាយប្រហារបែបនេះ ហើយបិទបាំងការពិត និងធានាឲ្យមាននិទ្ទណ្ឌភាព ឬភាពគ្មានទោសពៃរ៍ចំពោះជនដៃដល់ និងអ្នកនៅពីក្រោយ។
ជុំវិញបញ្ហាចំពោះមុខនេះ អ្នកឃ្លាំមើលស្ថានភាពនយោបាយយល់ឃើញថា អ្នកនយោបាយមិនត្រូវចាប់ថ្នាក់គ្នាមុនពេលមិនទាន់បានឃើញសខ្មៅនៅឡើយនោះទេ។
លោកបណ្ឌិត មាស នី អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម មានប្រសាសន៍ថា នេះវាហាក់ដូចជាប្រញាប់ណាស់ពេកហើយ ដែលអ្នកនយោបាយរកត្រូវរៀងខ្លួនក្នុងអំពើឃាតកម្មលើបណ្ឌិត កែម ឡី នេះ។ លោក មាស នី ហៅការចង់ឈ្នះចាញ់គ្នារបស់បក្សទាំងពីរនេះ ថាជាការបង្ហាញពីភាពមិនរឹងមាំរបស់ខ្លួនទៅវិញទេ។ លោកបន្តថា «យើងមើលទៅគណបក្សនយោបាយទាំងពីរក្នុងករណីឃាតកម្មលើលោក កែម ឡី នេះ គឺស្ថិតនៅលើចំណុចខ្សោយទាំងសងខាង។ ក្នុងស្ថានភាពបែបនេះ បើសិនជាករណីនៃការសម្លាប់ហ្នឹងវាអាចមានអ្នកទីបីមកពីក្រៅមកទៀត គេមើលមកមេដឹកនាំខ្មែរដូចសត្វអង្ក្រងអ៊ីចឹង គឺក្ដិចកន្ទុយឲ្យខាំគ្នា ប៉ុន្តែមិនព្រមរកការពិត»។
ទាក់ទងអំពើឃាតកម្មនេះ លោកបណ្ឌិត មាស នី យល់ឃើញថា មានហេតុផលពីរដែលជាមន្ទិលសង្ស័យនៃការបាញ់ប្រហារនៅកណ្ដាលក្រុងភ្នំពេញនេះ។ ទី១ មិនមែនជាការបាញ់ដោយផ្ទាល់របស់រដ្ឋាភិបាល តែអាចជាក្រុមផ្សេងដែលប៉ះពាល់ផលប្រយោជន៍ ក្រោយលោកបណ្ឌិត កែម ឡី លាតត្រដាងការពិត និងចំណុចទី២ អាចជាឥទ្ធិពលប្រទេសជិតខាងជាអ្នកធ្វើ ហើយទង្វើនេះប្រៀបដូចក្ដិចសត្វសង្អារឲ្យខាំគ្នា។
ជុំវិញរឿងនេះ រដ្ឋាភិបាលកំពុងដំណើរការបណ្ដឹងរបស់ខ្លួនរួចហើយ ដែលប្ដឹងប្រឆាំងលោក សម រង្ស៊ី ទៅតុលាការ។ ទន្ទឹមនឹងនេះ នៅមានសមាជិកព្រឹទ្ធសភាមួយរូបទៀត គឺអ្នកស្រី ថាក់ ឡានី ក្នុងសំណុំរឿងដូចគ្នានេះ ក៏រដ្ឋាភិបាលបានប្ដឹងដែរ។
បើទោះជាបែបណា ប្រធានគណបក្សប្រឆាំងរកឃើញថា ការវាយប្រហារទាំងអស់នេះ គឺសំដៅទៅដល់អ្នកដែលហ៊ានទិតៀនរដ្ឋាភិបាលខ្លាំងជាងគេ ហើយការទិតៀននេះដែលជាគ្រោះថ្នាក់សម្រាប់រដ្ឋាភិបាល និងបក្សកាន់អំណាច។ លើសពីនេះ លោក សម រង្ស៊ី ចាត់ទុកថា ការបាញ់សម្លាប់នេះ គឺប្រើវិធីបច្ចេកទេសដូចគ្នាទាំងអស់ ដូចជាការតាមដាន និងបាញ់សម្លាប់ជនរងគ្រោះក្នុងរយៈពេល ២០ឆ្នាំចុងក្រោយនេះ៕
1 comment:
ONE OF THE CPP AND YUON'S STRENGTHS IS KILLING THEIR OPPONENTS WITHOUT SUFFERING ANY CONSEQUENCES - IMPUNITY
The culture of impunity has killed many Khmer heroes.
To stop the killing of Khmer heroes, we must fight to stop this impunity.
A peaceful demonstration is needed to denounce the brutal killing of Dr. Kem Ley and force Ah Kouk Hun Sen to find the killer and the mastermind behind the killing.
As we all have known, inactions produced nothing.
Actions to support the just cause - to stop impunity - will help Khmer people in their struggle to free Cambodia from the evil Yuon Vietnam.
THE EVIL YUON VIETNAM AND ITS PUPPET CPP HAVE KILLED MANY KHMER HEROES for free THANKS TO THIS CULTURE OF IMPUNITY.
It is time for "Khmer Pouch Neak Chambang" to wake up and fight to win this one battle (impunity) first. Win one battle at a time.
It is highly likely that the killing of Dr. Kem Ley was committed by Yuon because Dr. Kem Ley's 100 night mission had exposed explicitly the Vietnamization of Cambodia.
But Yuon is smart at committing bad deeds or crime. Yuon has waited patiently for the right moment to smash Dr. Kem Ley and indirectly let the blame fall to Ah Kouk Hun Sen.
In effect, Yuon saw Dr. Kem Ley made comments about Global witness's report on Hun Sen's family. Two days later Kem Ley was dead. Most of Khmer people pointed their fingers to Hun Sen.
That's how Yuon killed Khmer and then blaming the killings on Khmer, especially during the Pol Pot era.
Finally, Ah Kouk Hun Sen must exert his efforts to find the real killers to fulfill his duty, to clarify his name, and also to prove to Khmer people that he is no longer a Yuon's puppet.
Bun Thoeun
Post a Comment