A Change of Guard
សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican
Tuesday 2 August 2016
មេធាវីការពារក្តីលោក សម រង្ស៊ី ប្ដឹងទាស់ទៅសាលាឧទ្ធរណ៍រឿងបរិហារកេរ្តិ៍លោក ហេង សំរិន
ដោយ ថា កិត្យា
2016-08-01
លោកមេធាវី សំ សុគង់ ផ្ដល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាននៅសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦។
RFA/Brach Chev
មេធាវីការពារក្តីឲ្យលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ គឺលោក សំ សុគង់ បានប្ដឹងជំទាស់សាលក្រមសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១ ខែសីហា ទៅសាលាឧទ្ធរណ៍ហើយ ដើម្បីឲ្យសាលាឧទ្ធរណ៍ពិនិត្យពិចារណាបើកសវនាការជំទាស់សាលក្រមសាលាដំបូងរាជធានីភ្នំពេញ ដោយមានការចូលរួមពីមេធាវីការពារក្តី។
លោកមេធាវី សំ សុគង់ បញ្ជាក់ថា ការប្ដឹងជំទាស់នេះ គឺដោយសារកូនក្តីរបស់លោកមិនពេញចិត្តសាលក្រមសាលាដំបូងរាជធានីភ្នំពេញ ដែលបង្គាប់ឲ្យបង់ថវិកាចំនួន ១០លានរៀលជូនរដ្ឋ និង ១៥០លានរៀលទៀតសងជំងឺចិត្តលោក ហេង សំរិន ប្រធានរដ្ឋសភា ពីបទបរិហារកេរ្តិ៍។ ម្យ៉ាងវិញទៀត សេចក្តីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែកក្កដា ធ្វើឡើងពុំមានវត្តមានមេធាវី និងលោក សម រង្ស៊ី ក្នុងបន្ទប់សវនាការឡើយ។
កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៥ លោក សម រង្ស៊ី បានរិះគន់តាមទំព័រហ្វេសប៊ុក (Facebook) របស់ខ្លួននៃការកើតថ្ងៃ៧ មករា ឆ្នាំ១៩៧៩ ថា របបរដ្ឋកម្ពុជា ដឹកនាំដោយលោក ហេង សំរិន បានបង្គាប់តុលាការឲ្យកាត់ទោសប្រហារជីវិតសម្ដេចព្រះនរោត្តម សីហនុ ដោយចោទព្រះអង្គជាជនក្បត់ជាតិ។
ករណីនេះត្រូវបានលោក គី តិច មេធាវីតំណាងលោក ហេង សំរិន ប្ដឹងលោក សម រង្ស៊ី ពីបទបរិហារកេរ្តិ៍សាធារណៈ ដោយចោទថា ការផ្សព្វផ្សាយនេះពុំបានឆ្លុះបញ្ចាំងពីការពិត និងគ្មានឯកសារច្បាស់លាស់។
ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស ចាត់ទុកការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ ថាមិនឈរលើច្បាប់ និងមិនឈរលើគតិយុត្តិធម៌។ លោកថា តុលាការឈរលើរឿងនយោបាយ ឬរឿងពុករលួយទាំងអស់ក្នុងការជំនុំជម្រះក្ដី៕
Subscribe to:
Post Comments (Atom)
1 comment:
Mr Sam rainsy should refrain himself making any complaint regarding the verdict that biased to the cpp monkeys. From time to time, he said in Cambodia, it is the kangaroo courts. so why does he ask his lawyer to lodge a complaint regard a recent verdict fined him 10 millions for state and 150 millions for mr heng samrin?.
Rainsy should publicly condemn the verdict outright. In doing with a legal process, he certainly gives some credence
if not outright to the kangaroo courts he sees as the political tools for cpp to use to suppress its dissents
Post a Comment