A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday, 7 August 2016

លោក ហ៊ុន សែន ទទួល​ពាន​រង្វាន់​សមិទ្ធផល​អាស៊ាន​អមតៈ​នៅ​ប្រទេស​ឡាវ


ដោយ ម៉ម មុនីរតន៍
2016-08-06

ហ៊ុន សែន ទទួល​ពានរង្វាន់ ២០១៦ ៨៥៥
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) ទទួល​បាន​ពានរង្វាន់​សមិទ្ធផល​អាស៊ានអមតៈ នៅ​ទីក្រុង​វៀងច័ន្ទ ប្រទេស​ឡាវ នៅ​ថ្ងៃ​ទី​៦ ខែ​សីហា ឆ្នាំ​២០១៦។
 Photo screenshot



ប្រមុខ​រដ្ឋាភិបាល និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​អះអាង​ថា កម្ពុជា និង​ឡាវ​បាន​ព្រមព្រៀង​លើ​គ្រប់​វិស័យ ទាំង​ក្នុង​តំបន់ និង​សកល ជា​ពិសេស​ភាព​ជោគជ័យ នៃ​កិច្ច​ប្រជុំ​កំពូល ក្នុង​ក្របខ័ណ្ឌ​អាស៊ាន។

ការ​ថ្លែង​បែប​នេះ របស់​លោក ហ៊ុន សែន ធ្វើ​ឡើង ធ្វើ​ឡើង​ក្នុង​ពេល​លោក​ដឹកនាំ​គណៈប្រតិភូ​ទៅ​បំពេញ​ទស្សនកិច្ច នៅ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ ប្រជា​មានិត​ឡាវ ដើម្បី​ចូលរួមវេទិកា​ភាព​ជាអ្នក​ដឹក​នាំ​អាស៊ានលើកទី១៣ ចាប់​ពី​ថ្ងៃ​ទី៦ ដល់​ទី៧ ខែ​សីហា។

សារ​នយោបាយ​ដែល​លោក​នាយករដ្ឋមន្ត្រី បង្ហោះ​នៅ​ក្នុង​បណ្ដាញ​សង្គម​ហ្វេស​ប៊ុក​(Facebook) ផ្ទាល់​របស់​លោក នៅ​ថ្ងៃ​ទី ៦ សីហា សរសេរ​ថា កិច្ច​ពិភាក្សា​ជាមួយ​ប្រធាន​រដ្ឋ លោក ប៊ុនញ៉ាង វ៉រ៉ាជីត (Bounnhang Vorachith) និង​នាយករដ្ឋមន្ត្រី​ឡាវ លោក ថងលូន ស៊ីស៊ូលីត (Thongloun Sisoulith) គឺ​ប្រមុខ​រដ្ឋ​នៃ​ប្រទេស​ទាំង​ពីរ បាន​ឯកភាព​គ្នា ទាំង​ក្នុង​តំបន់ និង​ជា​អន្តរជាតិ។

លោក ហ៊ុន សែន សរសេរ​ទៀត​ថា កិច្ច​ពិគ្រោះ​យោបល់​នោះ គឺ​ផ្ដោត​លើ​ទំនង​ទំនាក់​ទ្វេភាគី​លើ​គ្រប់​វិស័យ ជាពិសេស​ផ្ដោត​ការ​យក​ចិត្ត​ទុកដាក់​ទៅ​លើ​ជោគជ័យ នៃ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន និង​កិច្ច​ប្រជុំ​ពាក់ព័ន្ធ​ដែល​គ្រោង​នឹង​រៀបចំ​នៅ​ខែ​កញ្ញា ខាង​មុខ​នេះ នៅ​ទីក្រុង​វៀង​ច័ន្ទ។

នៅ​ល្ងាច​ថ្ងៃ​ទី៦ ខែ សីហា នេះ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ទទួល​បាន​ពានរង្វាន់​សមិទ្ធផល​អាស៊ានអមតៈ ដែល​ជារង្វាន់​សម្រាប់​អ្នក​ដឹក​នាំ​យូរជាងគេ​នៅ​អាស៊ាន។

No comments: