A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday, 4 August 2016

តុលាការ​​កោះ​ហៅ​លោក​សម រង្ស៊ី និង​មន្រ្តីរបស់លោកម្នាក់ឲ្យបំភ្លឺតាមបណ្តឹងនាយករដ្ឋមន្រ្តី

តុលាការ​​កោះ​ហៅ​លោក​សម រង្ស៊ី និង​មន្រ្តីរបស់លោកម្នាក់ឲ្យបំភ្លឺតាមបណ្តឹងនាយករដ្ឋមន្រ្តី
ដោយ លោក ហ៊ុន សិរីវឌ្ឍន៍​​ | ថ្ងៃពុធ ទី៣ ខែសីហា ឆ្នាំ២០១៦


លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និង​លោក សម រង្ស៊ី កាលពីកន្លងទៅ​


សាលាដំបូងរាជធានីភ្នំពេញកោះហៅប្រធានគណបក្សសង្គ្រោះជាតិ និងសមាជិកព្រឹទ្ធិសភាគណបក្សប្រឆាំងឲ្យចូលបំភ្លឺតាមពាក្យបណ្តឹងរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបានប្តឹងអ្នកទាំងពីរថាបានចោទរដ្ឋាភិបាលថានៅពីក្រោយឃាតកម្មលើលោក កែម ឡី។

កាលពីថ្ងៃទី១ សីហានេះលោកនាយករដ្ឋមន្ត្រីហ៊ុន សែន តាមរយៈមេធាវី លោក គី តិច បានដាក់ពាក្យបណ្តឹងចំនួន២ពីរដោយបានប្តឹងលោក សម រង្ស៊ី និងសមាជិកព្រឹទ្ធិសភាបក្សប្រឆាំង លោកស្រី ថាក់ ឡានី ថាបានចោទប្រកាន់រដ្ឋាភិបាលលោកហ៊ុន សែនថាជាអ្នកនៅពីក្រោយឃាតកម្មលើលោកកែម ឡី និងបានទារសំណងម្នាក់១០០រៀល។

នៅថ្ងៃនេះព្រះរាជអជ្ញារងដែលកាន់សំណុំរឿងនេះ និងជាអ្នកនាំពាក្យស្ថាប័នអយ្យការលោក លី សុផាន់ណា បានឲ្យអ្នកសារព័ត៌មានដឹងតាមសារអេឡិចត្រូនិចថា លោកនឹងកោះហៅលោកស្រី ថាក់ ឡានី ឲ្យចូលបំភ្លឺនៅថ្ងៃទី៨ សីហា វេលាម៉ោង២ រសៀល ចំណែកលោកសម រង្ស៊ី ត្រូវចូលបំភ្លឺនៅថ្ងៃទី១៩ សីហា វេលាម៉ោង៨ និង៣០នាទីព្រឹក។



នៅព្រឹកនេះដែរ សមត្ថកិច្ចក៏បានយកដីកាកោះនេះទៅកាន់ទីស្នាក់ការបក្សសង្ក្រោះជាតិ តែត្រូវបានសមាជិកសភាគណបក្សសង្គ្រោះជាតិ លោក រៀល ខេមរិន្ទបដិសេធមិនទទួលដោយលោកថាគណបក្សពុំមានសិទ្ធិទទួលយកដីកាកោះនេះជំនួសអ្នកដែលជាប់បណ្តឹងឡើយ។

វីអូឌីមិនអាចទាក់ទងលោកស្រីថាក់ ឡានី បាននៅឡើយទេ។

ក៏ប៉ុន្តែក្នុងសន្នីសិទសារព័ត៌មានរបស់គណបក្សសង្គ្រោះជាតិ សមាជិកសភាគណបក្សសង្គ្រោះជាតិលោក សុន ឆ័យ បានថ្លែងប្រាប់អ្នកសារព័ត៌មានថា គណបក្សនិងជួយគ្រប់មធ្យោបាយនានារួមទាំង មេធាវីផងដែរដើម្បីជួយដល់លោកស្រី ក៏ដូចជាសមាជិករបស់ខ្លួន។

លោកថា “ ចំពោះលោកជំទាវថាក់ ឡានី ដូចបានជម្រាប តំណាងរាស្ត្រយើងៗមានអង្កការចាត់តាំងរបស់យើងដែលយើងហៅថាក្រុមសភាគណបក្សសង្គ្រោះជាតិ។ … ប៉ុន្តែយើងនឹងប្រើប្រាស់គ្រប់រូបភាពផ្លូវច្បាប់ ការរកមេធាវី ការរកមធ្យោបាយនានាដែលម្ចាស់សមីខ្លួនចង់ ដើម្បីជូនគាត់ជួយគាត់ក្នុងនាមជាសហការី យើងខ្ញុំជាសមាជិកសភាមិនអាចឈរមើលសមាជិករបស់ខ្លួនរងគ្រោះដោយមិនជួយដោះស្រាយទេ ប៉ុន្តែរឿងសម្រេចថានៅមិននៅជាសិទ្ធិផ្តាច់មុខរបស់គាត់ “ ។

គួរបញ្ជាក់ផងដែរថា កាលពីម្សិលមិញលោកនាយករដ្ឋមន្ត្រីបានថ្លែងខ្លាំងៗដោយមិនចំឈ្មោះតែហាក់ដូចជាសំដៅទៅលើលោកស្រីថាក់ ឡានី ដោយលោកបានព្រមានកុំឲ្យលោកស្រីគេចចេញពីប្រទេស និងត្រូវប្រឈមមុខជាមួយនឹងលោកតាមផ្លូវច្បាប់។ ទាក់ទងទៅនឹងពាក្យបណ្តឹងនេះដែរអ្នកវិភាគយល់ឃើញថាជាការត្រឹមត្រូវដើម្បីបង្ហាញនូវការពិតនៃរឿងដែលលោកនាយករដ្ឋមន្រ្តីបានប្តឹងចោទប្រកាន់ តែអ្វីដែលលោកមានការបារម្ភនោះគឺប្រព័ន្ធតុលាការរបស់កម្ពុជាមិនឯករាជ្យ៕

No comments: