A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday, 3 August 2016

របប​សឹក​ថៃ​ចោទ​លោក​ស្រី​ យីងឡាក់ ​ថា​ធ្វើ​ឲ្យ​រដ្ឋ​ខាត​​បង់​៨​ពាន់លាន​ដុល្លារ​ទៅ​លើ​ផែនការ​អង្ករ



របប​សឹក​ថៃ​ចោទ​លោក​ស្រី​ យីងឡាក់ ​ថា​ធ្វើ​ឲ្យ​រដ្ឋ​ខាត​​បង់​៨​ពាន់លាន​ដុល្លារ​ទៅ​លើ​ផែនការ​អង្ករ
ដោយ លោក សូរ្យ ជ័យឧត្ដម​​ | ថ្ងៃអង្គារ ទី២ ខែសីហា ឆ្នាំ២០១៦​


​លោក​ស្រី យីឡាក់ ស៊ីណាវ៉ាត់ត្រា (រូបភាពពី AFP)


មេដឹកនាំរបបយោធាថៃកាលពីថ្ងៃម្សិលមិញបាននិយាយថាផែនការឥណទានអង្កររបស់រដ្ឋាភិបាលលោកស្រី យីឡាក់ ស៊ីណាវ៉ាត់ត្រា បានធ្វើឲ្យរដ្ឋខាតបង់ថវិកាជាង៨ពាន់លានដុល្លារ ហើយថាអតីតនាយករដ្ឋមន្ត្រីរូបនេះ គួរតែត្រូវបានគេប្ដឹងចំពោះការខាតបង់នេះ។ នេះដោយយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។

លោកស្រី យីងឡាក់ ដែលជានាយករដ្ឋមន្ត្រីស្ត្រីដំបូងគេរបស់ថៃត្រូវបានបណ្ដេញចេញពីតំណែងតាមរយៈរដ្ឋប្រហារយោធា មុននឹងប្រមុខកងទ័ពលោកឧត្ដមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា ដណ្ដើមអំណាចកាលពីខែឧសភា ឆ្នាំ២០១៤។

ផែនការអង្ករនោះគឺជាកាតាលីករដ៏សំខាន់ដែលជំរុញឲ្យមានបាតុកម្មនានានិងនាំឲ្យពួកយោធាដណ្ដើមអំណាច។

ចាប់តាំងពីពេលនោះមក លោកស្រីត្រូវបានចោទប្រកាន់ជុំវិញផែនការនេះ ហើយកំពុងស្ថិតក្រោមការវិនិច្ឆ័យទោសចំពោះបទល្មើសដាច់ដោយឡែក ដែលអាចឲ្យលោកស្រីជាប់ពន្ធនាគាររហូតដល់១០ឆ្នាំ។



សព្វថ្ងៃនេះរបបយោធាថៃនិយាយថាខ្លួននឹងជំរុញករណីខូចខាតស៊ីវិលមួយនេះប្រឆាំងនឹងលោកស្រីនិងអតីតរដ្ឋមន្ត្រីសំខាន់ៗមួយចំនួនទៀត។

ទីភ្នាក់ងារព័ត៌មាន AFP បានដកស្រង់សម្ដីរដ្ឋមន្ត្រីខុទ្ទកាល័យនាយករដ្ឋមន្ត្រីលោក ផាណាដា ឌីសាកុល ដែលបានប្រាប់អ្នកយកព័ត៌មានថាគណៈកម្មាធិការស្វែងរកការពិតបានរកឃើញថាតម្លៃខូចខាតនៃផែនការអង្ករនោះ មានចំនួនជាង២៨៦ពាន់លានបាតឬប្រហែល៨.២ពាន់ដុល្លារ។

ផែនការអង្ករបានផ្ដល់ជូនកសិករនូវតម្លៃជិតគុណនឹងពីរធៀបនឹងតម្លៃទីផ្សារ ដោយបានស្រូបយកប្រាក់រាប់ពាន់លានដុល្លារចូលទៅក្នុងមូលដ្ឋានគាំទ្រសំខាន់ៗរបស់លោកស្រី យីងឡាក់ នៅភាគឦសានប្រទេសថៃដែលជាប្រភពផលិតស្រូវអង្ករធំរបស់ប្រទេសនេះ៕

No comments: