A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 13 August 2016

លោក សយ សុភាព នឹង​ចូល​បំភ្លឺ​បណ្ដឹង​ផ្សាយ​ព័ត៌មាន​មិន​ពិត​នៅ​តុលាការ​ខេត្ត​តាកែវ​


ដោយ លោក សូរ្យ ជ័យឧត្ដម​​ | ថ្ងៃសៅរ៍ ទី១៣ ខែសីហា ឆ្នាំ២០១៦​
vod

លោក សយ សុភាព អគ្គនាយក​មជ្ឈមណ្ឌល​ព័ត៌មាន​ដើមអម្ពិល(រូបភាពពីបណ្តាញសង្គម)


លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល និងជាអ្នកអត្ថាធិប្បាយព័ត៌មានទូរទស្សន៍ BTVបានប្រាប់ថា លោកនឹងចូលបំភ្លឺទៅតាមដីកាកោះហៅរបស់តុលាការខេត្តតាកែវ នៅសប្ដាហ៍ក្រោយ ជុំវិញបណ្ដឹងផ្សាយព័ត៌មានមិនពិត ដែលប្ដឹងដោយមន្ត្រីអាវុធហត្ថស្រុកអង្គរបុរី។

ព្រះរាជអាជ្ញាសាលាដំបូងខេត្តតាកែវ លោក ច្រឹង ខ្មៅ កាលពីថ្ងៃទី០២ ខែសីហា បានកោះហៅលោក សយ សុភាព ឲ្យចូលបំភ្លឺនៅព្រឹកថ្ងៃទី១៦ ខែសីហា ទៅតាមបណ្ដឹងរបស់លោក សុខ ឡេះ មេបញ្ជាការកងរាជអាវុធហត្ថស្រុកអង្គរបុរី។

យោងតាមដីការបស់សាលាដំបូងខេត្តតាកែវ លោក សយ សុភាព ត្រូវបានលោក សុខ ឡេះ ចោទថាបានផ្សាយព័ត៌មានមិនពិត កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៥។

លោក សយ សុភាព បានប្រាប់ វីអូឌី(VOD) តាមទូរស័ព្ទនៅថ្ងៃនេះថា លោកបានត្រៀមខ្លួនចូលបំភ្លឺទៅតាមដីកាកោះរបស់តុលាការខេត្តតាកែវ នៅថ្ងៃអង្គារសប្ដាហ៍ក្រោយ។



ប៉ុន្តែ លោកបានស្នើទៅតុលាការខេត្តតាកែវ ឲ្យប្រើច្បាប់ស្ដីពីរបបសារព័ត៌មាន ដែលលោកថា ច្បាប់នោះ បានតម្រូវឲ្យសាមីខ្លួន អាចស្នើទៅសារព័ត៌មាន ឲ្យចុះផ្សាយកែតម្រូវនៅក្នុងរយៈពេល ៣ខែដំបូង ប្រសិនបើសាមីខ្លួនយល់ថា សារព័ត៌មានណាមួយ បានចុះផ្សាយព័ត៌មានមិនពិត។

លោក សយ សុភាព បានប្រាប់ថា មជ្ឈមណ្ឌលព័ត៌មានរបស់លោក បានព្យាយាមស្វែងរកការបកស្រាយពីលោក សុខ ឡេះ ផងដែរ មុននឹងចុះផ្សាយអត្ថបទនេះ ប៉ុន្តែ លោកថា លោក សុខ ឡេះ ពុំទទួលទូរស័ព្ទពីសហការីរបស់លោកនោះឡើយ។

លោកបានបញ្ជាក់ថា សារព័ត៌មានរបស់លោក ពុំទទួលបានលិខិតស្នើសុំចុះផ្សាយកែតម្រូវពីលោក សុខ ឡេះ នោះឡើយ បន្ទាប់ពីការចុះផ្សាយនោះ។

ចំណែកឯក្លឹបអ្នកកាសែតឯករាជ្យ កាលពីថ្ងៃម្សិលមិញ ក៏បានអំពាវនាវទៅតុលាការខេត្តតាកែវ ឲ្យប្រើប្រាស់ច្បាប់ស្ដីរបបសារព័ត៌មាននៅកម្ពុជាផងដែរ ដោយក្លឹបបញ្ជាក់ថា នឹងឃ្លាំមើលដំណើរការនីតិវីធីនេះ។

លោក សយ សុភាព មិនមែនជាសារព័ត៌មានតែម្នាក់ ដែលត្រូវបានលោក សុខ ឡេះ ប្ដឹងថាបានផ្សាយព័ត៌មានមិនពិតនោះ អ្នកសារព័ត៌មានទូរទស្សន៍ក្នុងស្រុកដទៃទៀត ក្នុងនោះមានទាំងលោក មាស រិទ្ធី អគ្គនាយករង និងជាអ្នកគ្រប់គ្រងព័ត៌មាននៅស្ថានីយទូរទស្សន៍ហង្សមាសផងដែរ ក៏រងបន្ដឹងដូចគ្នាផងដែរ៕

2 comments:

Anonymous said...

Ah Soy Sophea is very stubborn and has no feeling and doesn't care about the suffers of Khmer people under Ah Yong Yuon Hun Sen. Ah Soy Sopheap doesn't pay attention to Cambodia that is the danger of Vietnamization under the beast CPP government.

Anonymous said...

You need to wake up, Ah Soy Sopeap. How much longer are you going to be like this to make Khmer people and Cambodia to fall into the barbaric Yuon/Vietnamese animals in Cambodia under the leg of Ah Kork Hun Sen (Ah Yong Yuon).