ដោយ លោក ពៅ មេត្តា | ថ្ងៃព្រហស្បតិ៍ ទី៤ ខែសីហា ឆ្នាំ២០១៦

(រូបភាពពី Reuters)
មនុស្សប្រមាណ៣០០០នាក់ប្រមូលផ្តុំនៅក្នុងទីក្រុងបាងកកនៃប្រទេសថៃនៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីជាការជំរុញលើកទឹកចិត្តឲ្យប្រជាពលរដ្ឋទៅបោះឆ្នោតលើការស្ទង់មតិនៅថ្ងៃទី៧ខែសីហានេះ។
បើតាមទីភ្នាក់ងារសារព័ត៌មាន Reuter ចុះផ្សាយថា អ្នកប្រមូលផ្តុំនៅថ្ងៃនេះភាគច្រើនជាសិស្ស និស្សិត មន្ត្រីរាជការស៊ីវិល និងពួកយោធា។ អ្នកចូលរួមទាំងនេះជំរុញឲ្យពលរដ្ឋទាំងអស់ចូលរួមបោះឆ្នោតព្រោះពួកគេយល់ថា វាជាព្រឹត្តិការណ៍សំខាន់សម្រាប់ជាតិ។
ហ្វូងមនុស្សទាំងនោះបានប្រមូលផ្តុំនៅ Royal Plaza នៅជិតវិមានរដ្ឋាភិបាលក្នុងទីក្រុងបាងកក។
គេប៉ាន់ប្រមាណថាប្រជាពលរដ្ឋថៃប្រមាណ៤០លាននាក់នឹងទៅបោះឆ្នោតប្រជាមតិនៅថ្ងៃអាទិត្យនេះ ដើម្បីសម្រេចថា តើពួកគេភាគច្រើនគាំទ្រលើរបបយោធាដែលគ្រប់គ្រងអំណាចតាំងពីខែមេសាឆ្នាំ២០១៤មកឬ អត់។ ការបោះឆ្នោតនេះ គេជឿថាវាមានសារសំខាន់ណាស់ពាក់ព័ន្ធនឹងការអភិវឌ្ឍប្រទេសថៃ ពិសេសការវិវត្តនៃសេដ្ឋកិច្ច៕
No comments:
Post a Comment