ដោយ វិទ្យុអាស៊ីសេរី
2016-07-24

ក្បួនដង្ហែសពលោកបណ្ឌិត កែម ឡី នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៦។
RFA/Brach Chev
សពរបស់បណ្ឌិត កែម ឡី ត្រូវបានដង្ហែដល់ស្រុកកំណើតរបស់លោក ក្នុងខេត្តតាកែវហើយ នៅល្ងាចម៉ោងប្រមាណ៦ នៅថ្ងៃទី២៤ កក្កដា នេះ បន្ទាប់ពីដង្ហែអស់រយៈពេលប្រមាណជាង ១៣ម៉ោង។
ពិធីដង្ហែសពលោក កែម ឡី បានដង្ហែចេញពីវត្តពោធិយារាម ហៅវត្តចាស់ ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ តាមពីម៉ោង៧ព្រឹកមក ឆ្ពោះមកកាន់ស្រុកកំណើតរបស់លោក នៅក្នុងភូមិអង្គតាកុប ឃុំលាយបូរ ស្រុកត្រាំកក់។
សមាជិកគណៈកម្មការបុណ្យ លោក ប៉ា ងួនទៀង សរសេរនៅលើហ្វេសប៊ុក (Facebook) របស់លោកថា តាមការប៉ាន់ប្រមាណរបស់គណៈកម្មការបុណ្យសពលោកបណ្ឌិត កែម ឡី ចំពោះអ្នកចូលរួមដង្ហែសព មានប្រមាណ ២លាននាក់ និងប្រវែងក្បួនប្រមាណ ៣០គីឡូម៉ែត្រ។
សពលោក កែម ឡី បានតម្កល់នៅក្នុងវត្តចាស់ ចំនួន១៥ថ្ងៃហើយ ក្រោយពីឃាតកបាញ់សម្លាប់លោក កាលពីថ្ងៃទី១០ កក្កដា មក។
ទើបនៅថ្ងៃទី២៤ កក្កដា នេះ គណៈកម្មការបុណ្យសព និងក្រុមគ្រួសារលោក កែម ឡី សម្រេចហែមកកាន់ស្រុកកំណើតរបស់ខ្លួន នៅក្នុងភូមិអង្គតាកុប ឃុំលាយបូរ ស្រុកត្រាំកក់ ដោយមានអ្នកចូលរួមទាំងនៅរាជធានីភ្នំពេញ ទាំងតាមដងផ្លូវដែលដង្ហែ និងពលរដ្ឋមកពីខេត្តដទៃទៀត រាប់សែននាក់។
សូមរង់ចាំអាន និងស្ដាប់ព័ត៌មានពិស្ដារ...
No comments:
Post a Comment