A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday, 24 July 2016

សង្គម​ស៊ីវិល​ខកចិត្ត​នឹង​រដ្ឋាភិបាល​មិន​ឲ្យ​លក់​ប្រេង​ឥន្ទៈ​ក្នុង​ថ្ងៃ​ដង្ហែ​សព​លោក កែម ឡី​


Manekseka Sangkum: Motorised procession only allowed ... without the fuel!!

[VC logic at work...].


>>>


សង្គម​ស៊ីវិល​ខកចិត្ត​នឹង​រដ្ឋាភិបាល​មិន​ឲ្យ​លក់​ប្រេង​ឥន្ទៈ​ក្នុង​ថ្ងៃ​ដង្ហែ​សព​លោក កែម ឡី​
ដោយ លោក ញឹម សុខន​​ | ថ្ងៃអាទិត្យ ទី២៤ ខែកក្កដា ឆ្នាំ២០១៦​


ស្ថានីយ៍ប្រេងឥទ្ធនៈដែល​បាន​បិទ​អំឡុងពេល​ដង្ហែសព​លោក​បណ្ឌិត​កែម ឡី


សង្គមស៊ីវិលមួយចំនួន បានបង្ហាញការខកចិត្ត ទៅនឹងរដ្ឋាភិបាល ដែលបានប្រកាសឲ្យស្ថានីយប្រេងឥន្ទៈមួយចំនួន ដែលក្បូនដង្ហែសព លោក កែម ឡី ឆ្លងកាត់ ត្រូវផ្អាកធ្វើអាជីវកម្មរយៈពេលមួយថ្ងៃ ដោយសំអាងពីហេតុផលសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ។

នៅថ្ងៃទី២៤ខែកក្កដានេះ មនុស្សរាប់សែននាក់ បានចូលរួមដង្ហែសព លោក កែម ឡី ចេញពីវត្តចាស់ក្នុងរាជធានីភ្នំពេញ ទៅតម្កល់នៅស្រុកត្រាំកក់ ខេត្តតាកែវ ដែលក្បូនដង្ហែនោះ បានឆ្លងកាត់ស្ពានជ្រោយចង្វារ កាត់តាមមហាវិថីព្រះមុនីវង្ស មហាវិថីសហព័ន្ធឫស្ស៊ី រង្វង់មូលចោមចៅ បត់ទៅផ្លូវជាតិលេខ៣ ឆ្ពោះទៅកាន់ខេត្តតាកែវ ប៉ុន្តែស្ថានីយ៍ប្រេងឥន្ទៈមួយភាគធំ បានដាក់របាំងបិទទីតាំងលក់ដូរបស់ខ្លួន។

លិខិតជូនដំណឹងចុះថ្ងៃទី២២ ខែកក្កដា ដែលវីអូឌី(VOD)ទទួលបាននៅថ្ងៃអាទិត្យនេះ សាលារាជធានីភ្នំពេញ បានណែនាំឲ្យអាជ្ញាធរពាក់ព័ន្ធ ស្នើអាជីវករផ្អាកធ្វើអាជីវកម្មហ្គាស និងស្ថានីយ៍ប្រេឥន្ទៈ រយៈពេលមួយថ្ងៃ ពាក់ព័ន្ធនឹងតម្រាយផ្លូវណា ដែលក្បូនដង្ហែសពលោក កែម ឡី ឆ្លងកាត់ ដោយអះអាងថា ដើម្បីរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ។

នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ព្រាប កុល លើកឡើងថា បើរដ្ឋាភិបាល មានបំណង សម្រួលដល់ការដង្ហែសព លោក កែម ឡី លោកថា រដ្ឋាភិបាល គួដាក់កម្លាំងការពារ ប្រសើជាងប្រកាសឲ្យបិទធ្វើអាជីវកម្ម ដើម្បីបញ្ចៀសការរិះគន់ថា រដ្ឋាភិបាលមានចេតនា បង្កការលំបាកដល់អ្នកចូលរួមក្បូនដង្ហែសពនេះ។



លោកថា ៖«ខ្ញុំថាវាបង្កការលំបាកដល់បងប្អូនដែលមានទឹកចិត្តចង់ចូលរួមដង្ហែសព ដោយសារតែគាត់ត្រូវការចាក់ប្រេងឥន្ទៈចាក់សាំងហើយមិនបានចាក់នៅតាមដងផ្លូវ ការចេញដំណើមកដោយសាការ៉ាសាំងបិទ បាទ ហើយហេតុផលសន្តិសុខ និងសុវត្ថិភាពនេះ ជាហេតុផលមួយ ដែលអាជ្ញាធរមិនទុកចិត្ត ក៏ប៉ុន្តែការដាក់កម្លាំងការពារនៅតាមស្ថានីយ៍ឥន្ទៈខ្ញុំថាជាមធ្យោបាយដែរ ជាជាងបិទស្ថានីយ៍តែម្តងបាទ»។

សាលារាជធានីភ្នំពេញ ធ្លាប់ជំរុញឲ្យគ្រួសារសព លោក កែម ឡី ពន្លឿនការដង្ហែសព ចេញពីវត្តពោធិ៍យារាម ហៅវត្តចាស់ ក្នុងរាជធានីភ្នំពេញ ខណៈ គណៈកម្មការបុណ្យសព ប្រកាសពន្យាពេលដង្ហែសព កាលពីថ្ងៃទី១៧ ខែកក្កដា តាមសំណើពលរដ្ឋ។

ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង មានប្រសាសន៍ថា ការសំអាងហេតុផលរបស់សាលារាជធានីភ្នំពេញ មិនសមហេតុផលទេ។

លោកយល់ថា ការស្នើឲ្យបិទស្ថានីយ៍ មិនឲ្យលក់ប្រេងឥន្ទៈពេលមានមនុស្សច្រើនម៉ឺននាក់ ចូលរួមដង្ហែសពថ្ងៃអាទិត្យនេះ លោកថា បានបង្កការលំបាកដល់អ្នកចូលរួមដង្ហែសព និងបានកាត់ន្ថយការកចំណូលរបស់អាជីវករអ្នកលក់ប្រេងឥន្ទៈនេះ។

លោកថា៖«ការដែលបិទមិនឲ្យគ្នាលក់ដូរខាតធំណាស់ ពីព្រោះអ្នកដែលធ្វើដំណើរហ្នឹងគ្នាត្រូវការចាក់សាំង ហើយអ្នករកស៊ីគ្នាត្រូវការអតិថជន ហើយបើអ្នករកស៊ីគ្នាមានអតិថជនហើយ អាហ្នឹងបើយើងនិយាយពេលហ្នឹង វាត្រូវប៉ាន់ម្នង បាទ គ្នាអាចលក់ដាច់ខ្លាំងណាស់បាទ បានទ្វេរមួយជាពីរ ជាបីដង ប៉ុន្តែដល់អញ្ចឹងធ្វើឲ្យមានបញ្ហា បាទ»។

ប៉ុន្តែអ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក មាន ចាន់យ៉ាដា មិនចាប់អារម្មណ៍នឹងការរិះគន់នេះទេ ដោយលោកអះអាងថា អ្នកទាំងនោះមិនដែលមើលឃើញអំពើល្អរបស់រដ្ឋាភិបាល។

លោក កែម ឡី ត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់នៅថ្ងៃទី១០ ខែកក្កដាឆ្នាំ២០១៦។ ពលរដ្ឋរាប់លានអ្នកបង្ហាញការសោកស្តាយការបាត់បង់ជីវិត អ្នកស្រាវជ្រាវដ៏ល្បីល្បាញរូបនេះនឹងអំពាវនាវឲ្យរដ្ឋាភិបាល ស្វែងរកឃាតករពិតនិងអ្នកនៅពីក្រោយឃាតកម្មនេះមកផ្តន្ទាទោស។

យ៉ាងណាក៏ដោយ ប្រធានគណៈកម្មការបុណ្យ អះអាងថា វិធានការឲ្យបិទធ្វើអាជីកម្មប្រេងរយៈពេលខ្លីនេះ មិនបង្កឲ្យរថយន្តនិងម៉ូតូ រាប់ពាន់គ្រឿងដែលចូលរួមដង្ហែសព លោក កែម ឡី ទៅខេត្តតាកែវនៅថ្ងៃនេះ ផ្អាកដំណើរទេ ដោយសារមានសម្បរសជនមួយចំនួនបាន យករថយន្តដឹកសាំងទៅចែកចាយដល់អ្នកចូលរួម ដង្ហែសព ដោយឥតគិតថ្លៃដើម្បីសម្រួលក្បូនកឲ្យដល់គោលដៅ។

1 comment:

Anonymous said...



This government is run by the mafia and terrorists since they wants to create chaos on a peaceful funeral procession, it only wants peace on their oppressive and corrupted conditions. It has been proved that this government never works for the people, but rather it works for the Hun’s clan and its cronies to destroy Cambodia.