A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 1 July 2016

លោក ហ៊ុន សែន ថា​មិន​បាន​ដណ្ដើម​ការងារ​រដ្ឋមន្ត្រី​អប់រំ​រឿង​ចែក​សញ្ញាប័ត្រ


School of Vice

In most democracies, the voters have an instinctive [and perhaps, justifiable] distrust of politicians in general, and the prospect of having your graduation certificate presented to you by any of these people on a day that you will probably otherwise count as among the most memorable milestones in your life - let alone by one you detest or have voted against - is enough to dampen the spirit and spoil the memories ...

<<<>>>

លោក ហ៊ុន សែន ថា​មិន​បាន​ដណ្ដើម​ការងារ​រដ្ឋមន្ត្រី​អប់រំ​រឿង​ចែក​សញ្ញាប័ត្រ
ដោយ ថា កិត្យា
2016-06-30

ហ៊ុន សែន ចែក​សញ្ញាបត្រ ៨៥៥
លោក ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចែក​សញ្ញាប័ត្រ​ដល់​និស្សិត​សកល​វិទ្យាល័យ​ជាតិ​គ្រប់គ្រង កាល​ពី​ថ្ងៃ​ទី​៥ ខែ​កុម្ភៈ ឆ្នាំ​២០១៦ នា​មជ្ឈមណ្ឌល​ពិព័រណ៍ និង​សន្និបាត​កោះពេជ្រ រាជធានី​ភ្នំពេញ។
RFA/Brach Chev


លោក ហ៊ុន សែន ពន្យល់​ថា លោក​មិន​បាន​ដណ្ដើម​ការងារ​រដ្ឋមន្ត្រី​ក្រសួង​អប់រំ រឿង​ចែក​សញ្ញាប័ត្រ​ដល់​និស្សិត​នោះ​ទេ។ ការ​ថ្លែង​ពន្យល់​បែប​នេះ គឺ​បន្ទាប់ពី​មាន​អ្នក​ចូល​ទៅ​បញ្ចេញ​យោបល់ (Comment) លើ​ទំព័រ​ហ្វេសប៊ុក (Facebook) ផ្លូវការ​របស់​លោក​ថា  រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ទៅ​ធាក់​ស៊ីក្លូ​ហើយ ព្រោះ​នាយករដ្ឋមន្ត្រី​ទៅ​ដណ្ដើម​ការងារ​រដ្ឋមន្ត្រី​ធ្វើ។ រី​ឯ​សង្គម​ស៊ីវិល និង​និស្សិត​មួយ​ចំនួន​យល់​ថា ការ​ថ្លែង​សារ​នយោបាយ​របស់​លោក ហ៊ុន សែន នៅ​ចំពោះ​មុខ​យុវជន​ក្នុង​វេទិកា​ចែក​សញ្ញាប័ត្រ​ម្ដងៗ មិន​បាន​ផ្ដល់​គំរូ និង​ចែក​រំលែក​បទពិសោធន៍​ល្អៗ​ដល់​យុវជន​ឡើយ។

​នៅ​កម្ពុជា វា​ស្ទើរ​ក្លាយ​ទៅ​ជា​វប្បធម៌ ឬ​ទម្លាប់​មួយ​ទៅ​ហើយ ចំពោះ​វត្តមាន​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​ដល់​និស្សិត​បញ្ចប់​ការ​សិក្សា និង​ពិធី​សម្ពោធ​សមិទ្ធផល​ផ្សេងៗ ដូចជា​ផ្លូវថ្នល់ និង​វត្ត​អារាម​ជាដើម។

ជា ​ទូទៅ​គេ​តែង​សង្កេត​ឃើញ​ថា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន តែងតែ​និយាយ​ពី​បញ្ហា​នយោបាយ និង​ប្រើ​ពាក្យ​អសុរោះ​ជេរ​ប្រមាថ មាន​ភាសា​អញ ឯង ជាដើម មិន​ថា​នៅ​ចំពោះ​មុខ​យុវជន​ក្នុង​ឱកាស​ចែក​សញ្ញាប័ត្រ និង​នៅ​ចំពោះ​មុខ​ព្រះសង្ឃ យាយជី តាជី និង​ចាស់ព្រឹទ្ធាចារ្យ​ក្នុង​ឱកាស​ពិធី​សម្ពោធ​សមិទ្ធផល​ផ្សេងៗ​ក្នុង​វត្ត​ អារាម​ឡើយ។

ទោះ​ជា​យ៉ាង​ណា​ក្តី ថ្លែង​ក្នុង​ពិធី​រំលឹក​ខួប​ឆ្នាំ​ទី​៦៥ នៃ​ការ​បង្កើត​ស្ថាប័ន​គយ និង​រដ្ឋាករ នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែ​មិថុនា លោក​នាយករដ្ឋមន្ត្រី​បាន​ពន្យល់​មូលហេតុ​ថា និស្សិត​ទាំងឡាយ​ចង់​បាន​ឲ្យ​នាយករដ្ឋមន្ត្រី​ទៅ​ចែក​សញ្ញាប័ត្រ​ដល់​ពួកគេ៖ «ត្រូវ​ដឹង​ថា និស្សិត​ទាំង​ឡាយ​ចង់​បាន​ឲ្យ​នាយករដ្ឋមន្ត្រី​ទៅ​ចែក​សញ្ញាប័ត្រ​ដល់​ ពួកគេ។ សូម​កុំ​ភ័ន្តច្រឡំ បើសិនជា​ខ្ញុំ​បំផុស​ពួក​និស្សិត អ្នក​ឯង​ច្បាស់​ជា​រត់​ចោល​ស្រុក​ហើយ។ និស្សិត​គេ​ចង់បាន​នាយករដ្ឋមន្ត្រី​ជា​កិត្តិយស​ពួកគេ។ សាលា​នានា​គេ​ខំ​ធ្វើ​ម៉េច​ដាក់​ពាក្យសុំ​អញ្ជើញ​នាយករដ្ឋមន្ត្រី​ខ្លះ​តាំង ​ពី​បី​ខែ​មុន ឬ​ប្រាំង​មុន»។

​ការ​បញ្ជាក់​ពី​មូលហេតុ​ ដែល​លោក​ទៅ​ចូល​រួម​កម្មវិធី​ចែក​សញ្ញាប័ត្រ​ដល់​និស្សិត​នេះ គឺ​បន្ទាប់​ពី​មាន​អ្នក​ចូល​ទៅ​បញ្ចេញ​យោបល់ នៅ​លើ​ទំព័រ​ហ្វេសប៊ុក របស់​លោក​កន្លង​មក​ដោយ​ចំអកឡកឡឺយ​ថា រដ្ឋមន្ត្រី​ក្រសួង​អប់រំ ទៅ​ធាក់​ស៊ីក្លូ​ហើយ ព្រោះ​នាយករដ្ឋមន្ត្រី​ទៅ​ដណ្ដើម​ការងារ​រដ្ឋមន្ត្រី​អប់រំ​ធ្វើ។

​ ក្រៅ​ពី​អ្នក​ចូល​ទៅ​បញ្ចេញ​មតិ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក នោះ ក៏​មាន​និស្សិត និង​សង្គម​ស៊ីវិល​មួយ​ចំនួន​ទៀត​សម្ដែង​ការ​មិន​ពេញ​ចិត្ត​ចំពោះ​កាយវិការ និង​ការ​ប្រើ​វោហារសាស្ត្រ​នយោបាយ​អសុរោះ​របស់​លោក​នាយករដ្ឋមន្ត្រី​នៅ​ ចំពោះ​មុខ​និស្សិត​ដែល​ទើប​បញ្ចប់​ការសិក្សា​ពី​សកល​វិទ្យាល័យ​នានា​ដែរ។

នាយក ​ប្រតិបត្តិ​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន ហៅ​កាត់​ថា (YRDP) លោក ជាង សុខា ដែល​តែងតែ​ឃើញ​លោក​នាយករដ្ឋមន្ត្រី​ចូលរួម​កម្មវិធី​ចែក​សញ្ញាប័ត្រ​នោះ មាន​ប្រសាសន៍​ថា វេទិកា​ចែក​សញ្ញាប័ត្រ​គឺ​ជា​ឱកាស​មួយ​ដើម្បី​លើក​ទឹក​ចិត្ត និង​ផ្ដល់​គំនិត ព្រមទាំង​បទពិសោធន៍​ល្អៗ ដល់​យុវជន​ទើប​បញ្ចប់​ការសិក្សា​ដើម្បី​ឲ្យ​ពួកគាត់​បន្ត​ការ​សិក្សា ឬ​ប្រើប្រាស់​ចំណេះដឹង​ដែល​រៀន​សូត្រ​បាន​នោះ សម្រាប់​ជីវិត និង​សង្គម គឺ​ជា​រឿង​ដ៏​សំខាន់។ ដោយ​ឡែក​ការ​ប្រើប្រាស់​សារ​នយោបាយ​វាយ​ប្រហារ​គូបដិបក្ខ​នៅ​ក្នុង​ពិធី​ចែក ​សញ្ញាប័ត្រ គឺ​មិន​មែន​ជា​ពេល​សមរម្យ​ឡើយ៖ «ក្រសួង​អប់រំ ឬ​ក៏​សាលា​ដែល​ផ្ដល់​សញ្ញាប័ត្រ​ដល់​យុវជន គួរ​តែ​ឆ្លៀត​យក​អ្នក​ល្បី​ទាំង​ក្នុង​ប្រទេស និង​ក្រៅ​ប្រទេស​ដើម្បី​ថ្លែង​សារ​សំខាន់​ដូចជា​ការ​អប់រំ​ជាដើម គឺ​ជា​ឱកាស​ដ៏​ប្រពៃ​មែនទែន ដើម្បី​លើក​ទឹក​ចិត្ត​អោយ​យុវជន​កាន់តែ​ខំ​ប្រឹងប្រែង​ថែម​ទៀត។ ដោយ​ឡែក​បញ្ហា​នយោបាយ ខ្ញុំ​គិត​ថា មាន​ឱកាស​ច្រើន​ទៀត​សម្រាប់​អ្នក​នយោបាយ»។

​លោក ជាង សុខា បន្ថែម​ថា កាល​ណា​ថ្នាក់ដឹកនាំ​ប្រើប្រាស់​សារ​នយោបាយ ឬ​ពាក្យ​ពេចន៍​ដែល​នាំ​មក​នូវ​រូបភាព​អវិជ្ជមាន​នោះ គឺ​នឹង​បណ្ដាល​ឲ្យ​ប៉ះទង្គិច​ដល់​ស្មារតី​ធ្ងន់ធ្ងរ​ដល់​យុវជន៖ «យុវជន​គឺ​ឋិត​ក្នុង​ដំណាក់កាល​មួយ​ដែល​ត្រូវ​ស្រូប​យក​អ្វី​ដែល​ល្អ ដើម្បី​បណ្ដុះ​នូវ​ស្មារតី​មួយ​ល្អ​សម្រាប់​ប្រជាពលរដ្ឋ​មួយ​នៅ​ក្នុង​សង្គម តែ​បើ​ប្រើប្រាស់​វេទិកា​ចែក​សញ្ញាប័ត្រ ផ្ញើ​សា​ពីរោះពិសា​ទៅ​ដល់​យុវជន​នោះ ខ្ញុំ​គិត​ថា គឺ​ប៉ះពាល់ និង​ប៉ះទង្គិច​យ៉ាង​ធ្ងន់ធ្ងរ​ដល់​យុវជន​ដែល​ជា​កម្លាំង​ថ្មី​សម្រាប់​ ប្រទេស​ជាតិ»។

​សាកលវិទ្យាល័យ​របស់​រដ្ឋ និង​សាកល​វិទ្យាល័យ​ឯកជន​ភាគ​ច្រើន ត្រូវ​បាន​គេ​មើល​ឃើញ​ថា កម្រ​រំលង​ណាស់​វត្តមាន​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ការ​ចូលរួម​ចែក​សញ្ញាប័ត្រ។ ប៉ុន្តែ​ក៏​មាន​សាកលវិទ្យាល័យ​មួយ​ចំនួន​តូច​ដែរ ដែល​មិន​អញ្ជើញ​លោក​នាយករដ្ឋមន្ត្រី​នោះ ពោល​គឺ​ជំនួស​ដោយ​ការ​អញ្ជើញ​អ្នក​ជំនាញ អ្នក​ជោគជ័យ​លើ​មុខ​ជំនួញ ឬ​ក៏​និស្សិត​រៀមច្បង​ដែល​ឆ្នើម និង​ជោគជ័យ​ក្នុង​ឆាក​ជីវិត ដើម្បី​អោយ​ពួកគេ​ចែក​រំលែក​បទពិសោធន៍ និង​និយាយ​ពី​ការងារ​ទៅ​តាម​ជំនាញ​ដែល​បាន​សិក្សា​នោះ។

នាយក ​ប្រតិបត្តិ​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន លោក ជាង សុខា លើក​ឡើង​ពី​ប្រព័ន្ធ​អប់រំ​នៅ​បរទេស​ថា ជា​ទូទៅ​គឺ​កម្រ​ឃើញ​នាយករដ្ឋមន្ត្រី ឬ​ប្រធានាធិបតី​ទៅ​ចែក​សញ្ញាប័ត្រ​ដល់​និស្សិត​ដូចជា​នៅ​ប្រទេស​កម្ពុជា ណាស់។

​កញ្ញា អាលីតា ដែល​បញ្ចប់​ការ​សិក្សា​ថ្នាក់​អនុបណ្ឌិត​ពី​សាកលវិទ្យាល័យ​ហាវ៉ៃ នៅ​សហរដ្ឋអាមេរិក បាន​លើក​ឡើង​ពី​បទពិសោធន៍​ថា ភ្ញៀវ​ដែល​គេ​អញ្ជើញ​អោយ​ចែក​សញ្ញាប័ត្រ​ដល់​និស្សិត​នោះ គឺ​ភាគ​ច្រើន​ជា​អ្នក​ដែល​ជោគជ័យ​លើ​វិស័យ​ផ្សេងៗ ដើម្បី​លើកទឹកចិត្ត​ដល់​យុវជន និង​បង្ហាញ​ពី​បទពិសោធន៍​នានា​ដែល​ពាក់ព័ន្ធ​នឹង​ការ​សិក្សា៖ «តាម​បទពិសោធន៍​របស់​ខ្ញុំ គឺ​ភ្ញៀវ​ដែល​គេ​អញ្ជើញ​មក គឺ​វា​តាម​សាលា​ដែរ ប៉ុន្តែ​ជួនកាល​គេ​អញ្ជើញ​អ្នក​នយោបាយ ឬ​អ្នក​ជំនួញ ឬ​ក៏​អ្នក​ណា​មាន​ភាព​ជោគជ័យ​ក្នុង​វិស័យ​ណា​មួយ​អ៊ីចឹង ដើម្បី​និយាយ​ពី​បទពិសោធន៍​ល្អ ក៏​ដូចជា​និយាយ​លើក​ទឹក​ចិត្ត​យុវជន»។

​ ដោយ​ឡែក​និស្សិត​ឆ្នាំ​ទី​៤ នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ឈ្មោះ រត្ថានី លើក​ឡើង​ថា ការ​អញ្ជើញ​នាយករដ្ឋមន្ត្រី ឬ​អ្នក​ជំនាញ​ណា គឺ​មិន​សំខាន់​នោះ​ទេ សំខាន់​គឺ​ខ្លឹមសារ​ដែល​និយាយ​ទៅ​កាន់​យុវជន​នោះ គួរ​តែ​មាន​អត្ថន័យ​បែប​អវិជ្ជមាន​ដើម្បី​ជំរុញ​ឲ្យ​យុវជន​ប្រឹងប្រែង​តស៊ូ​ ទៅ​មុខ​ទៀត។ យុវនិស្សិត​រូប​នេះ​បន្ត​ថា កាល​ណា​ខ្លឹមសារ​អវិជ្ជមាន​នោះ​នឹង​ធ្វើ​ឲ្យ​និស្សិត​គិត​បែប​អវិជ្ជមាន​ ច្រើន​ដែរ៖ «ពាក្យ​សម្ដី​មិន​ល្អ គឺ​ខ្ញុំ​មិន​គាំទ្រ​អោយ​មាន​នៅ​ក្នុង​សុន្ទរកថា​សម្រាប់​និស្សិត​នោះ​ទេ។ ខ្ញុំ​មិន​ប្រកាន់​បុគ្គល​ណា​នោះ​ទេ សម្រាប់​អ្នក​ទាំង​នោះ គឺ​និយាយ​ទៅ​ចេះ​ជំរុញ​ និង​លើកទឹកចិត្ត​ដល់​យុវជន​ដល់​ជា​ពន្លក​ទើប​លាស់​ថ្មី»។

​ ជុំវិញ​បញ្ហា​នេះ វិទ្យុ​អាស៊ីសេរី មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​អ្នកនាំពាក្យ​ក្រសួង​អប់រំ​យុវជន និង​កីឡា លោក រស់ សាលីន បាន​ទេ នៅ​ថ្ងៃ​ទី​២៩ ខែ​មិថុនា ដោយ​ទូរស័ព្ទ​ចូល​ពុំ​មាន​អ្នក​ទទួល។

ថ្វីត្បិតតែ​លោក​ នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ថា និស្សិត​ទាំង​ឡាយ​ចង់​ទទួល​សញ្ញាប័ត្រ​ពី​លោក​ជា​កិត្តិយស​ក្តី ប៉ុន្តែ​ជា​ទូទៅ​និស្សិត​ដែល​បញ្ចប់​ការ​សិក្សា​ទាំង​អស់​មិនមែន សុទ្ធតែ​ទទួល​បាន​សញ្ញាប័ត្រ​ដោយ​ផ្ទាល់​ដៃ​ពី​លោក​នាយករដ្ឋមន្ត្រី​នោះ​ទេ ពោល​គឺ​គ្រាន់តែ​ជា​និមិត្តរូប​និស្សិត​ពីរ​បី​នាក់​ប៉ុណ្ណោះ។

នាយក ​ប្រតិបត្តិ​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន លោក ជាង សុខា យល់​ថា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន គួរ​តែ​ចំណាយ​ពេល​ទៅ​លើ​វិស័យ​អាទិភាព​ជា​ច្រើន​ទៀត ដែល​ប្រទេស​ជាតិ​កំពុង​ត្រូវ​ការ៖ «គាត់ (នាយករដ្ឋមន្ត្រី) គួរ​ប្រើប្រាស់​ពេល​ហ្នឹង​សម្រាប់​វិស័យ​អាទិភាព​ផ្សេង ខ្ញុំ​គិត​ថា​ល្អ»។

​ មាន​និស្សិត​ជា​ច្រើន​ទៀត​ដែល​ពួកគេ​សុទ្ធតែ​ចង់​ឃើញ​ក្រសួង​អប់រំ ធ្វើ​កំណែទម្រង់​ពាក់ព័ន្ធ​នឹង​ការ​រៀបចំ​ការ​ចែក​សញ្ញាប័ត្រ​ដល់​ពួកគេ ដោយ​ធ្វើ​យ៉ាង​ណា​ឲ្យ​សាកលវិទ្យាល័យ​នានា​អញ្ជើញ​អ្នក​ជំនាញ ឬ​អ្នក​ជោគជ័យ​ពី​វិស័យ​ផ្សេងៗ​ឲ្យ​បាន​ច្រើន ដើម្បី​ស្ដាប់​នូវ​គំនិត និង​បទពិសោធន៍​ល្អៗ​ពី​បុគ្គល​ឆ្នើម​ទាំង​នោះ៕

3 comments:

Karl [Kalonh] Chuck said...

Totally agree with your note there and thx, SOV! ​ Esp,. when it is handed out by a dumb ignorant 'VOYOU' like you-know-who! Look at the picture again carefully - he is looking at her while she is mockingly looking away...ខាល

Anonymous said...

Have Kem Sokha or Sam Rainsy ever handed out diploma to the students before? Why are Mr. Hun Sen is getting all the attention? Did Mr. Hun Sen cheat and got the Education Ministry to allow him exclusive access to the school graduations?

Can Mrs Mou Sochua hand out school diplomas too? CPP is winning. CNRP must do something NOW.

Kim Ea said...

Nothing wrong to present in graduation ceremony if they invited you , but something wrong are . One you took the ceremony stage as a tool to mock and scold your political adversary,that is very wrong pinhead. 2 you are not even finish junior high and to hold over the certificates of bachelor ,master or some time higher in this big official ceremony like this , did you feel ashamed your self on ignorance past ? 3 This ceremony is not for political or insinuated of maniacal mongering speech ,it is a happy ending of these students many years of hard work achievement ,why you went to spoil their happiness atmosphere ? Where are your daily job as a PM ?