A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 4 July 2016

អ្នក​ដឹក​ជន្លង់​ម្រេច​នៅ​ក្រចេះ​ប្រតិកម្ម​តប​នឹង​សមត្ថកិច្ច​ដែល​ចាប់​រថយន្ត


អ្នក​ដឹក​ជន្លង់​ម្រេច​នៅ​ក្រចេះ​ប្រតិកម្ម​តប​នឹង​សមត្ថកិច្ច​ដែល​ចាប់​រថយន្ត
ដោយ ម៉ែន សុធីរ
2016-07-02  rfa

ឡាន​ដឹក​ឈើ ក្រចេះ៨៥៥
រថយន្ត​ដឹក​ឈើ​ធ្វើ​គ្រឿង​ផ្ទះ ត្រូវ​សមត្ថកិច្ច​ខែត្រ​ក្រចេះ ឃាត់​កាល​ពី​ថ្ងៃ​ទី​២ ខែ​កក្កដា ឆ្នាំ​២០១៦។
 Photo provided



មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ស្រុក​ស្នួល ខែត្រ​ក្រចេះ និង​សមត្ថកិច្ច​បាន​ឃាត់​រថយន្ត​ដឹក​ជន្លង់​ម្រេច​របស់​ពលរដ្ឋ​មួយ​គ្រឿង​ទៀត នៅ​ល្ងាច​ថ្ងៃ​ទី​២ កក្កដា បន្ទាប់​ពី​សមត្ថកិច្ច​បាន​ឃាត់​រថយន្ត​សាំយ៉ុង ដឹក​ជន្លង់​ម្រេច ដឹក​ក្ដារ និង​ឈើ​ធ្វើ​គ្រឿង​ផ្ទះ ១៤​គ្រឿង នៅ​ស្រុក​ចិត្របូរី កាល​ពី​ថ្ងៃ​ទី​១ កក្កដា។

ពលរដ្ឋ​រស់​នៅ​ខែត្រ​ក្រចេះ លោក សំ អឿន អះអាង​ថា ឈើ​ជន្លង់​ម្រេច​របស់​លោក​គឺ​ទិញ​ពី​អ្នក​ភូមិ​ដែល​ប្រមូល​បាន​ពី​ដី​សម្បទាន​សេដ្ឋកិច្ច ក្នុង​ស្រុក​ចិត្របុរី ខែត្រ​ក្រចេះ ចំនួន ៤០​ដើម ប្រវែង​ជិត ៤​ម៉ែត្រ បំណង​ដឹក​ទៅ​ខែត្រ​ត្បូងឃ្មុំ ត្រូវ​សមត្ថកិច្ច​ខែត្រ​ក្រចេះ ឃាត់។ លោក​ថា ចំណាត់ការ​របស់​អាជ្ញាធរ​ពុំ​មាន​តម្លាភាព ខណៈ​ឈ្មួញ​និង​អ្នក​មាន​អំណាច​មួយ​ចំនួន​អាច​ដឹក​ជញ្ជូន​ឈើ​ឆ្លង​ដែន​ទៅ​ក្រៅ​ប្រទេស​បាន​ដោយ​សេរី។

លោក​ថា ការ​អនុវត្ត​ច្បាប់​របស់​សមត្ថកិច្ច និង​មន្ត្រី​ជំនាញ​គឺ​ជា​រឿង​គំនុំ បន្ទាប់​ពី​លោក​ធ្លាប់​បាន​ថត​មន្ត្រី​អាវុធហត្ថ​ស្រុក​ចិត្របុរី ជំរិត​ទារ​ប្រាក់​ពី​ពលរដ្ឋ​ដឹក​ជន្លង់​ម្រេច​កន្លង​មក ហើយ​បង្ហោះ​ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook)៖ «អយុត្តិធម៌​ណាស់​បង អយុត្តិធម៌​ណាស់។ ឡាន​ធ្នង់ គ្រញូង ដឹក​ពេញ​ទឹក​ពេញ​ដី អត់​មើល​ទេ មើល​តែ​ឡាន​ប្រជាពលរដ្ឋ។ ខ្ញុំ​មាន​លុយ​អី​ណា ចង​ការ​ធនាគារ​រាប់​ពាន់ បើ​ខ្វះ​លុយ​រាប់ពាន់​ដោះ​មិន​រួច​ទេ ហើយ​តែ​ចូល​ហើយ​មិន​ងាយ​ចេញ​វិញ​ទេ»។



វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខែត្រ​ក្រចេះ លោក ទ្រី សុភ័ក្រ្ភ ដើម្បី​សុំ​ការ​បំភ្លឺ​ជុំវិញ​ករណី​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​២ កក្កដា។

ប្រធាន​កិច្ចការ​ពិសេស​សិទ្ធិ​មនុស្ស​កម្ពុជា លោក អ៊ូច ឡេង រក​ឃើញ​ថា របរ​ដឹក​ជន្លង់​ម្រេច​ក៏​ជា​ផ្នែក​មួយ​បន្ទាប់បន្សំ បណ្ដាល​ឲ្យ​ព្រៃឈើ​ហិនហោច  ខណៈ​លោក​ប្រទះ​ឃើញ​រថយន្ត​យ៉ាង​ច្រើន​ស្អេកស្កះ​ដែល​ចរាចរណ៍​ពី​ខែត្រ​មណ្ឌលគិរី មក​ខែត្រ​កំពង់ចាម និង​ដឹក​ជញ្ជូន​ពី​ខែត្រ​ក្រចេះ មក​ខែត្រ​ត្បូងឃ្មុំ។ លោក​យល់​ថា សមត្ថកិច្ច​គួរ​តែ​អប់រំ​ណែនាំ​ពលរដ្ឋ និង​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ជា​មុន​សិន​មុន​នឹង​អនុវត្ត​ច្បាប់។ ចំណែក​ពលរដ្ឋ​គួរ​តែ​ផ្លាស់ប្ដូរ​មុខ​របរ​នេះ៕

No comments: