A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 30 June 2016

មេដឹកនាំ​សហភាព​អឺរ៉ុប​សម្លឹង​ឆ្ពោះ​ទៅ​មុខ​ដោយ​គ្មាន​ប្រទេស​អង់គ្លេស


29 មិថុនា 2016

VOA News

លោក​ស្រី​អធិការបតី​​អាល្លឺម៉ង់ Angela Merkel និង​​មេដឹកនាំ​នៃ​សហភាព​អឺរ៉ុប​បាន​ជួប​ប្រជុំ​គ្នាក្នុង​ថ្ងៃ​ទី​២ នៅ​ទីស្នាក់ការ​កណ្ដាល​របស់​សហភាព​អឺរ៉ុប​ក្នុង​ទីក្រុង​ប្រ៊ុច​សែល កាល​ពី​ថ្ងៃទី​២៩ ខែ​មិថុនា ឆ្នាំ២០១៦។
លោក​ស្រី​អធិការបតី​​អាល្លឺម៉ង់ Angela Merkel និង​​មេដឹកនាំ​នៃ​សហភាព​អឺរ៉ុប​បាន​ជួប​ប្រជុំ​គ្នាក្នុង​ថ្ងៃ​ទី​២ នៅ​ទីស្នាក់ការ​កណ្ដាល​របស់​សហភាព​អឺរ៉ុប​ក្នុង​ទីក្រុង​ប្រ៊ុច​សែល កាល​ពី​ថ្ងៃទី​២៩ ខែ​មិថុនា ឆ្នាំ២០១៦។



ក្រុម​មេដឹកនាំ​សហភាព​អឺរ៉ុប នៅ​ថ្ងៃ​ពុធ​នេះ ​បាន​ជួប​ប្រជុំ​គ្នា​នៅ​ទីក្រុង​ប្រ៊ុចសែល​ ប្រទេស​បែលហ្ស៊ិក ដោយ​ផ្ដោត​ទៅលើ​ការ​ត្រួសត្រាយ​អនាគត​មួយ​ដែល​គ្មាន​ប្រទេស​អង់គ្លេស ​ក្រោយ​ពី​អង់គ្លេស​បាន​បោះឆ្នោត​ចេក​ចេញ​ពី​ប្លុក​សហភាព​អឺរ៉ុប។

ក្រុម​មេដឹកនាំ​អឺរ៉ុប​ទាំង​នេះ​បាន​អំពាវនាវ​ឲ្យ​អង់គ្លេស​ចេញ​ឲ្យ​លឿន ​ហើយ​មិន​ត្រូវ​រំពឹង​ថា​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ណា​មួយ​ពី​សមាជិកភាព ​ដោយ​មិន​បាន​ចំណាយ​អ្វីនោះ​ឡើយ។

​កិច្ច​ប្រជុំ​កំពូល​នៃ​ក្រុម​មេដឹកនាំ​អឺរ៉ុប​នេះ ​ទំនង​ជា​កិច្ច​ប្រជុំ​លើក​ចុងក្រោយ​ហើយ​ សម្រាប់​នាយករដ្ឋមន្ត្រី​អង់គ្លេស ​លោក David Cameron​ ដែល​នឹងលាលែង​ពី​តំណែង ក្រោយ​ពី​រដ្ឋាភិបាល​របស់​លោក​បរាជ័យ ដោយ​មិន​អាច​បញ្ចុះបញ្ចូល​អ្នក​បោះឆ្នោត ឲ្យ​ជ្រើស​យក​ការ​ស្ថិត​នៅ​ជាមួយ​សហភាព​អឺរ៉ុប​បាន។

ថ្លែង​ក្រោយ​ពី​កិច្ច​ប្រជុំ​កំពូល​នោះ លោក ​Cameron​ មាន​ប្រសាសន៍​ថា ​ទោះបីជា​មាន​ពោរពេញ​ដោយ​ភាព​ក្រៀមក្រំ​និង​ការ​សោក​ស្ដាយ​ក៏​ដោយ ក៏​កិច្ច​ប្រជុំ​របស់​មេដឹកនាំ​ទាំង​២៨​ប្រទេស​នេះ ​មាន​លក្ខណៈ​ស្ថាបនា​ដែរ។



លោក ​Cameron ថ្លែង​ថា ​«អង់គ្លេស​គួរតែ​ស្វះស្វែង ហើយ​អឺរ៉ុប​ក៏​គួរ​តែ​ស្វះ​ស្វែងរក​ទំនាក់​ទំនង​ដ៏​ជិតស្និទ្ធ​នឹង​គ្នា​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន នៅ​ពេល​ដែល​អង់គ្លេស​ចាក​ចេញ​ពី​សហភាព​អឺរ៉ុប​នោះ ពោល​គឺ​ទំនាក់ទំនង​ខាង​ផ្នែក​ពាណិជ្ជកម្ម​ សហប្រតិបត្តិការ​និង​សន្តិសុខ»។

ប៉ុន្តែ មេដឹកនាំ​ផ្សេងទៀត​ដូចជា​ប្រធានាធិបតី​បារាំង ​លោក​ Francois Hollande​ ជាដើម ​បាន​បញ្ជូន​សារ​មួយ​ថា ប្រទេស​អង់គ្លេស​មិន​គួរ​រំពឹង​ថា​បាន​ទទួល​អត្ថប្រយោជន៍​ពិសេស​ណាមួយ​ទេ នៅ​គ្រា​ដែល​ខ្លួន​ចាក​ចេញ​ហើយ​នោះ រួម​ទាំង​លទ្ធភាព​នៃ​ការ​ចូល​ក្នុង​ទីផ្សារ​តែ​មួយ​របស់​អឺរ៉ុប​នោះ។​

លោក Hollande ​មាន​ប្រសាសន៍​ថា ​ដើម្បី​ធ្វើ​ដូច្នេះ​បាន ​អង់គ្លេស​ត្រូវ​តែ​ទទួល​យក​ការ​ហូរ​ចេញចូល​ដោយ​សេរី​នៃ​ប្រជាជន​ក្នុង​ប្លុក​អឺរ៉ុប ​ជា​អ្វី​មួយ​ដែល​ត្រូវ​បាន​ជំទាស់​ដោយ​អ្នក​ធ្វើ​យុទ្ធនាការ​ដើម្បី​ឲ្យ​ប្រទេស​អង់គ្លេស​ចាកចេញ​ពី​អឺរ៉ុប។

អធិការបតី​អាល្លឺម៉ង់ គឺ​លោកស្រី ​Angela Merkel ក៏​បាន​ព្រមាន​ផង​ដែរ​ថា អង់គ្លេស មិន​អាច​មាន​បុព្វសិទ្ធិ​ដូច​សមាជិក​ភាព​អឺរ៉ុប​ផ្សេងទៀត ដោយ​មិន​បាន​បំពេញ​កាតព្វកិច្ច​ណា​មួយ​នោះ​ឡើយ។

ការ​បោះឆ្នោត​ប្រជាមតិ​របស់​អង់គ្លេស​ដើម្បី​ចាកចេញ​ពី​អឺរ៉ុប​នេះ បាន​បង្ក​ឲ្យ​មាន​ភាព​ជ្រួលច្របល់​ក្នុង​ទីផ្សារ​ហិរញ្ញវត្ថុ និង​ការ​ព្រួយបារម្ភ​ចំពោះ​ផល​ប៉ះ​ពាល់​រយៈ​ពេល​វែង​ ទៅ​លើ​កំណើន​សេដ្ឋកិច្ច​ក្នុង​ប្លុក​អឺរ៉ុប៕

No comments: