A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 1 May 2016

លោក ហ៊ុន សែន ព្រមានមន្រ្តីUNរឿងអភ័យ​ឯកសិទ្ធិនិងថា​មិនអាច​ដោះដូរអ្វីនោះទេ

លោក ហ៊ុន សែន ព្រមានមន្រ្តីUNរឿងអភ័យ​ឯកសិទ្ធិនិងថា​មិនអាច​ដោះដូរអ្វីនោះទេ
ដោយ លោក ស៊ុន ណារិន​​ | ថ្ងៃអាទិត្យ ទី១ ខែឧសភា ឆ្នាំ២០១៦​ ម៉ោង vod


លោក​នាយករដ្ឋមន្រ្តី​ ហ៊ុន សែន ថ្លែង​នៅ​ថ្ងៃទី​៥ខែមេសា ក្នុងពិធីសម្ពោធសំណង់អគាររដ្ឋបាលថ្មីរបស់​សាលារាជធានីភ្នំពេញ​


លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃអាទិត្យនេះ បានថ្លែងថានឹងមិនមានការលើកលែងចំពោះមន្រ្តីសង្គមស៊ីវិលនិងមន្រ្តីអង្គការសហប្រជាជាតិ(UN) បើទោះជាមានអភ័យឯកសិទ្ធិក៏ដោយ ដោយលោកថានឹងមិនមានការដោះដូរអ្វីនោះទេ។

ប្រធានអង្គភាពប្រឆាំងអំពើពុករលួយលោក ឱម យ៉ិនទៀង បានឲ្យដឹងកាលពីថ្ងៃសុក្រថាអង្គភាពនឹងនាំខ្លួនមន្រ្តីអង្គការសិទ្ធិមនុស្សនៅUN លោក ស៊ឺន សាលី ទៅសាកសួរពាក់ព័ន្ធនឹងករណីរបស់កញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ បន្ទាប់មន្ត្រីUNរូបនោះមិនបានចូលខ្លួនទៅបំភ្លឺតាមការកោះហៅរបស់អង្គភាព។

ក្នុងពិធីសួរសុខទុក្ខនិងសំណេះសំណាលជាមួយកម្មករនៅក្រុងព្រះសីហនុ ដើម្បីអបអរសាទរក្នុងទិវាពលកម្មអន្តរជាតិ១ឧសភា លោក ហ៊ុន សែន បានថ្លែងថានឹងមិនមានអ្វីដែលត្រូវដោះដូរនោះទេ តែលោកមិនបានបញ្ជាក់លម្អិតថាតើជាការដោះដូរអ្វី ជាមួយភាគីណានោះទេ។ លោកបន្ថែមថាទោះបីមន្រ្តីUNមានអភ័យឯកសិទ្ធិក៏ដោយ ក៏ប្រឈមនឹងពន្ធនាគារផងដែរ។

លោកបញ្ជាក់ថា៖ “កុំអាងអភ័យឯកសិទ្ធិ…ម៉ែអភ័យឯកសិទ្ធិ ឪអភ័យឯកសិទ្ធិក៏ដោយ” មន្រ្តីអង្គការសហប្រជាជាតិក៏ត្រូវប្រឈមនឹងការជាប់ពន្ធនាគារ។ លោកបញ្ជាក់ថាមន្រ្តីទាំងនោះមានការសូកប៉ាន់សាក្សី តែលោកមិនបានបញ្ជាក់លម្អិតនោះទេ។ លោកមានប្រសាសន៍ថា៖ “ច្បាប់គឺច្បាប់ អត់មានរញ៉េរញ៉ៃទេ”។



ពាក់ព័ន្ធនឹងការលើកឡើងថា លោក ស៊ឺន សាលី មានអភ័យឯកសិទ្ធិដោយសារជាមន្ត្រីរបស់អង្គការសហប្រជាជាតិនោះ លោក ឱម យ៉ិនទៀង មានប្រសាសន៍កាលពីថ្ងៃសុក្រថា លោក ស៊ឺន សាលី ជាមន្ត្រីរបស់ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ដែលលោកថាបានបញ្ចប់អាណត្តិរបស់ខ្លួននៅកម្ពុជាហើយ។ លោកមានប្រសាសន៍ថា៖ “សួរថា អាណត្តិគាត់(OHCHR) ចប់នៅ? គាត់ចប់បាត់ហើយ។ គាត់នៅរាល់ថ្ងៃអត់មានច្បាប់អីផងហ្នឹង! MOU គាត់ចប់ហើយតើ”។

តំណាង OHCHR ប្រចាំប្រទេសកម្ពុជា លោកស្រី Wan-Hea Lee   ប្រាប់វីអូឌី(VOD)តាមអ៊ីម៉េលកាលពីថ្ងៃសុក្រថាអនុស្សរណៈយោគយល់(MOU)រវាងOHCHRនិងរដ្ឋាភិបាលកម្ពុជាពិតជាបានផុតកំណត់មែន។ លោកស្រីបន្តថា OHCHR កំពុងធ្វើការជាមួយរដ្ឋាភិបាលដើម្បីបន្តMOU ។ លោកស្រីបន្ថែមថា៖ “ទោះយ៉ាងណាក៏ដោយ MOU នេះមិនមែនជាមូលដ្ឋានសម្រាប់អភ័យឯកសិទ្ធិរបស់លោក ស៊ឺន សាលី ដែលកើតចេញពីតួនាទីរបស់លោកជាមន្ត្រីរបស់អង្គការសហប្រជាជាតិ និងត្រូវបានផ្តល់ជូន ក្រោមអនុសញ្ញាស្តីពីបុព្វសិទ្ធិ និងអភ័យឯកសិទ្ធិរបស់អង្គការសហប្រជាជាតិឡើយ”។

គួរបញ្ជាក់ថាមន្រ្តីអាដហុក៤រូបនិងអគ្គលេខាធិការរងគ. ជ. ប លោក នី ចរិយា ដែលអង្គភាពប្រឆាំងអំពើពុករលួយបានឃាត់ខ្លួននិងកំពុងរៀបចំបញ្ជូនទៅតុលាការ។ មន្រ្តីអាដហុក៤រូបនោះ រួមមានលោក នី សុខា លោក យី សុខសាន្ត លោក ណៃ វ៉ងដា និងលោកស្រី លឹម មុនី៕

4 comments:

Anonymous said...

ហ៊ុនសែនបញ្ជាក់ថា៖ “កុំអាងអភ័យឯកសិទ្ធិ…ម៉ែអភ័យឯកសិទ្ធិ ឪអភ័យឯកសិទ្ធិក៏ដោយ” មន្រ្តីអង្គការសហប្រជាជាតិក៏ត្រូវប្រឈមនឹងការជាប់ពន្ធនាគារ។ លោកបញ្ជាក់ថាមន្រ្តីទាំងនោះមានការសូកប៉ាន់សាក្សី តែលោកមិនបានបញ្ជាក់លម្អិតនោះទេ។ លោកមានប្រសាសន៍ថា៖ “ច្បាប់គឺច្បាប់ អត់មានរញ៉េរញ៉ៃទេ។
------------
មានតែបញ្ជាពីអុងឡឺងអញទេ ទើបមានប្រសិទ្ធភាព អាចជួយបាន ព្រោះគេត្រួតក្បាលអញ។

Anonymous said...



អាហ៊ុនសែនអើយ អ្ហែងមិនបាច់គ្រូសក៏គេដឹងថាអ្ហែងនៅពីក្រោយដែរ។
ចាំបាច់គ្រូសអោយគេដឹងថែមធ្វើអី អាឆ្កួតនេះ!


Anonymous said...

Ah Chor Luoch Morn Hun Sen Euy !!

Chbab Ey Kor Chbab Maless Ah Knhom Yuon !!

Thork Cheang Chker Chkuot Touv Teat Ah Choy Marai !!

Anonymous said...

Joss Ah chout eng ang kok, ang chbab.